រូបភាពជុំវិញពិភពលោក ១៤ មិថុនា ២០២០
តេឡេទស្សន៍ Hubble Space Telescope របស់អង្គការណាសា/ទីភ្នាក់ងារអវកាសអឺរ៉ុបផ្តិតយករូបភាពនៅពេលឆ្លងកាត់បណ្តុំពន្លឺមានរូបដូចដៃជាច្រើន ដែលវិលជុំវិញគន្លងផ្កាយ NGC 2608។
រូបចម្លាក់ «យក្សរួសរាយ» ត្រូវបានគេព្យួរចុះពីដើមឈើមួយនៅក្នុងព្រៃ Hanmer Heritage ប្រទេសនូវែលសេឡង់។
អ្នកគាំទ្រម្នាក់របស់លោក Jair Bolsonaro ប្រធានាធិបតីប្រេស៊ីលនិយាយជាមួយទាហានម្នាក់នៅក្នុងការតវ៉ាប្រឆាំងនឹងតុលាការកំពូលសហព័ន្ធនៃប្រទេសប្រេស៊ីល នៅពីមុខទីស្នាក់ការយោធានៅក្នុងក្រុង Brasilia។
បាតុករម្នាក់លីបាតុករម្នាក់ទៀតដែលធ្វើការតវ៉ាប្រឆាំងគ្នា និងដែលរងរបួស យកទៅកន្លែងមានសុវត្ថិភាព នៅក្បែរស្ថានីយរថភ្លើងក្រោមដី Waterloo នៅក្នុងបាតុកម្មជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃ (Black Lives Matter) នៅក្នុងក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០។
និស្សិតនៃបណ្ឌិត្យសភាយោធាសហរដ្ឋអាមេរិកប្រារព្ធការបញ្ចប់ការសិក្សារបស់ពួកគេ នៅពេលបញ្ចប់កម្មវិធីបញ្ចប់ការសិក្សាមួយ នៅក្នុងតំបន់ West Point រដ្ឋញូវយ៉ក កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០។
នាង Suzane Valverde (រូបឆ្វេង) ឱបម្តាយអាយុ៨៥ឆ្នាំរបស់នាងឈ្មោះ Carmelita Valverde ដោយមានរបាំងផ្លាស្ទិកថ្លានៅកណ្តាល នៅផ្ទះមនុស្សចាស់ជរានៅក្នុងក្រុង Sao Paulo ប្រទេសប្រេស៊ីល កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ក្នុងពេលផ្ទុះឡើងនៃជំងឺកូវីដ១៩។
រូបរបស់មនុស្សដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ ត្រូវបានគេដាក់នៅក្នុងព្រះវិហារ Cathedral ក្នុងក្រុង Lima ប្រទេសប៉េរូ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០។
បុគ្គលិកម្នាក់សម្អាតរូបចម្លាក់របស់លោក Indro Montanelli អ្នកកាសែតអ៊ីតាលីដ៏ល្បីមួយរូប នៅក្នុងទីលានសាធារណៈមួយក្នុងក្រុង Milan មួយថ្ងៃបន្ទាប់ពីរូបចម្លាក់នេះត្រូវបានគេធ្វើឱ្យប្រឡាក់មុខ ជាមួយនឹងថ្នាំពាក្យក្រហម និងមានពាក្យថា «អ្នករើសអើងជាតិសាសន៍ និងជនចាប់រំលោភ»។
រូបចម្លាក់របស់លោក Jefferson Davis ប្រធានាធិបតីនៃដែនដី Confederate ដែលស្ថិតនៅក្នុងទ្រុងត្រូវបានគេដាក់នៅលើរថយន្តដឹកទំនិញមួយ នៅពេលត្រូវបានគេយកចេញពីរដ្ឋធានីនៃរដ្ឋមួយក្នុងក្រុង Frankfort រដ្ឋ Kentucky សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០។