រូបភាព​ជុំវិញ​ពិភពលោក​ ១៤ មិថុនា ២០១៩

កាំ​ភ្លើង​ដែល​គេ​ជឿ​ថា​ជា​របស់​​វិចត្រករ​ជន​ជាតិ​ហូឡង់​ Vincent Van Gogh កាល​ពី​សតវត្សរ៍​ទី​១៩ ដែល​ប្រើ​ដើម្បី​បាញ់​សម្លាប់​ខ្លួន​ឯង​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ១៨៩០ ត្រូវ​បាន​គេ​ដាក់​បង្ហាញ​កាល​ពី​ថ្ងៃ​ទី​១៤ មិថុនា ២០១៩ នៅ​ផ្ទះ​ដាក់​លក់​ដេញ​ថ្លៃ មុន​ពេល​គេ​ដាក់​វា​លក់​ដេញ​ថ្លៃ​នៅ​ថ្ងៃ​នេះ។

ក្រដាស​ស្អិត​ដែល​មាន​សារ​គាំទ្រ​ដល់​អ្នក​តវ៉ា​ ត្រូវ​បាន​គេ​បិទ​លើ​ជញ្ជាំង​នៅ​ជិត​ក្រុម​ប្រឹក្សា​ច្បាប់ ក្នុង​ទីក្រុង​ហុង​កុង។ ផ្លូវ​ថ្នល់​បាន​ស្ងប់​ស្ងាត់​ឡើង​វិញ​ក្រោយ​ពេល​មាន​ការ​ធ្វើ​ការ​តវ៉ា​ដោយ​ក្រុម​និស្សិត​ និង​សកម្មជន​សិទ្ធិ​មនុស្ស​ ដែល​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​កាត់​ទោស​ជន​សង្ស័យ​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​ចិន​ដី​គោក។

ស្ត្រី​ម្នាក់​ឱប​អ្នកពន្លត់​អគ្គិភ័យ​ម្នាក់​នៅ​ខណៈ​ដែល​មហា​ជន​ចូលរួម​ការ​ដង្ហែ​ក្បួន​ដ៏​ស្ងប់​ស្ងាត់​មួយ​ ដើម្បី​រំឭក​ខួប​ទី​១​នៃ​ការ​ឆេះ​អាគារ Grenfell នៅ​ភាគ​ខាង​លិច​នៃ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

ទិដ្ឋភាព​នៅ​ផ្នែក​មួយ​នៃ​វត្ថុសិល្បៈ​ដ៏​ធំ​មួយ​ដែល​មាន​ឈ្មោះ​ថា «នៅ​ខាង​ក្រោយ​ជញ្ជាំង» ដែល​រៀប​ចំ​ឡើង​ដោយ​អ្នក​សិល្បៈ​តាម​​ដង​ផ្លូវ​ជនជាតិ​បារាំងឈ្មោះ Saype។ រូប​នេះ​បង្ហាញ​ពីដៃ​ដែល​ចាក់​ស្រេះ​ជាប់​គ្នា​ឆ្លង​កាត់​វាល​ស្មៅនៃ​សួន​បៃ​តង​ Champs de Mars ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

រដ្ឋ​លេខា​ផ្នែកព័ត៌មាន​ដែល​នឹង​ត្រូវ​ចប់​តំណែង​ Sarah Huckabee Sanders ឱប​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​​សេត​វិមាន ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

ក្រុម​បាតុករ​កំពុង​ដើរ​ក្បែរ​កង់​ឡាន​ដែល​កំពុង​ឆេះ ក្នុង​ពេល​ធ្វើ​ការ​តវ៉ា​ប្រឆាំង​និង​រដ្ឋាភិបាល ក្នុង​រដ្ឋ​ធានី​ព័រអូប្រាំង ប្រទេស​ហៃទី។

អ្នក​ជំងឺ​ម្នាក់​បាន​ចាក​ចេញ​ក្រោយ​ពេល​មិន​អាច​ទទួល​បាន​ការ​ព្យាបាល​នៅ​ពេទ្យ​រដ្ឋ​មួយ​ក្នុង​ពេល​ដែល​ក្រុម​គ្រូពេទ្យ​បាន​ធ្វើ​កូដកម្ម​ទាម​ទារ​ឲ្យ​មាន​ការការ​ពារ​សុវត្ថិភាព បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​កាល​ពី​ពេល​ថ្មីៗ​នេះទៅ​លើ​ក្រុម​គ្រូពេទ្យ និង​សាច់​ញាតិ​អ្នក​ជំងឺ នៅ​ទីក្រុង​ Kolkata ប្រទេស​ឥណ្ឌា។

ក្រុម​អ្នក​គាំទ្រ​​អបអរ​សាទ​ដល់​ជ័យ​ជម្នះ​របស់​ក្រុមបាល់​បោះ​ Toronto Raptors ទៅ​លើ​ក្រុម​ Golden State Warriors នៅ​ទីក្រុង Oakland រដ្ឋ​កាលីហ្វ័រញ៉ា នៅក្នុង​ការ​ប្រកួត​បាល់​បោះ NBA វគ្គ​ផ្ដាច់​ព្រ័ត្រ​។

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Toronto Raptors លោក Kawhi Leonard (លេខ២) និង​ខ្សែ​បម្រើ Serge Ibaka (លេខ​៩) កំពុង​អប​អរ​ជា​មួយនឹង​ជ័យ​ជម្នះ​ពាន Larry O'Brien នៅ​ក្នុង​ការ​ប្រកួត​បាល់​បោះ​ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន Oracle Arena ក្រុង​ Oakland រដ្ឋ​កាលី​ហ្វ័រញ៉ា។

ខ្លា​ឃ្មុំ​ពណ៌​ត្នោត​ពី​តំបន់ស៊ីបេរី កំពុង​ធ្វើ​ឲ្យ​ខ្លួន​វា​ត្រជាក់​នៅ​ពេល​បុគ្គលិល​ម្នាក់​បាន​បាញ់​ទឹក​ដាក់​វា​នៅ​ក្នុង​សួន​សត្វ​ Royev Ruchey ក្នុង​ទីក្រុង Krasnoyarsk ប្រទេស​រុស្ស៊ី។