រូបភាពជុំវិញពិភពលោក ១៤ មិថុនា ២០១៨
អ្នកចម្រៀងអង់គ្លេស Robbie Williams សម្តែងមុនពេលចាប់ផ្តើមការប្រកួតក្នុងពូល A រវាងក្រុមកីឡាប្រទេសរុស្ស៊ី និងប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងថ្ងៃចាប់ផ្តើមការប្រកួតបាល់ទាត់ពិភពលោក ២០១៨ នៅកីឡដ្ឋាន Luzhniki ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី។
អ្នកស្រី Roswitha Domine ដែលជាអ្នកមើលថែសួន កំពុងពិនិត្យមើលស្លឹកព្រលិតដ៏ធំមួយនៅក្នុងបឹងនៃផ្ទះបៃតង នៅក្នុងសួន Botanical Garden ក្នុងទីក្រុងប៊ែឡាំង ប្រទេសអាល្លឺម៉ង់ ក្រោយពេលផ្ទះបៃតងនេះត្រូវបានរៀបចំកែលម្អ មុនពេលពិធីបើកឲ្យដំណើរការឡើងវិញ នៅចុងសប្តាហ៍នេះ។
ក្រុមជនមូស្លិមបង់ក្លាដែសកំពុងស្ថិតនៅលើដំបូលរថភ្លើេងដែលមានមនុស្សជិះយ៉ាងចង្អៀត ដើម្បីធ្វើដំណើរទៅផ្ទះរបស់ពួកគេដើម្បីទៅប្រារពពិធី Eid al-Fitr នៅឯស្ថានីយ៍រថភ្លើងមួយក្នុងទីក្រុងដាក្កា ប្រទេសបង់ក្លាដែស។
ក្រុមនិស្សិតធ្វើបាតុកម្មដោយបានអុជកាំជ្រួចតម្រង់ទៅប៉ូលិស ក្នុងពេលប៉ះទង្គិចគ្នាមួយនៅទីក្រុងឡាប៉ាស ប្រទេសបូលីវី។
អ្នកជួយសង្គ្រោះម្នាក់កំពុងស្វែងរកសាកសពនៅក្នុងតំបន់ដែលខ្ទិចខ្ទាំដោយភ្នំភ្លើង នៅជិតទីតាំងស្ពាន Las Lajas ក្រោយពេលភ្នំភ្លើង Volcan de Fuego បានផ្ទុះយ៉ាងខ្លាំងនៅ El Rodeo ប្រទេសក្វាតេម៉ាឡា។
មនុស្សម្នាកំពុងមើលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ រវាងប្រទេសរុស្ស៊ី និងប្រទេសអារ៉ាប៊ីសាអូឌីត នៅកន្លែងសម្រាប់ទស្សនាក្នុងទីក្រុង St.Petersburg ប្រទេសរុស្ស៊ី។
ក្រុមអ្នកគាំទ្រប្រទេសអាហ្សង់ទីន កំពុងមើលផែនទីផ្លូវរថភ្លើងក្រោមដីក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី នៅមុនការចាប់ផ្តើមប្រកួតបាល់ទាត់ពិភពលោក ២០១៨។
ក្រុមសិល្បករសម្តែងក្នុងពិធីបើកសម្ពោធការប្រកួតបាល់ទាត់ពិភពលោក ២០១៨ នៅកីឡដ្ឋាន Luzhniki ប្រទេសរុស្ស៊ី។
ក្រុមសកម្មជនដែលទាមទារសិទ្ធិក្នុងការសម្រេចចិត្តរឿងរំលូតកូន ប្រមូលផ្តុំគ្នានៅខាងក្រៅអាគារព្រឹទ្ធសភាអាហ្សង់ទីន ក្នុងទីក្រុងប៊ុយណូស៊ែ ក្រោយពេលក្រុមអ្នកតំណាងរាស្ត្របានអនុម័តិច្បាប់ដែលកំណត់ថា ការរំលូតកូនជាអំពើស្របច្បាប់។
សត្វព្រាបត្រូវបានគេព្រលែងក្នុងពេលប្រារពពិធីមួយដើម្បីរំលឹកដល់ខួបទី១នៃអគ្គិភ័យនៅអាគារ Grenfell Tower នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
ទិដ្ឋភាពរូបបង្គោលភ្លើងដែលបង្ហាញពីភាពរុងរឿងសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក នៅទីក្រុង Kaliningrad ប្រទេសរុស្ស៊ី។