រូបភាពជុំវិញពិភពលោក ១២ មិថុនា ២០១៨
ប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំប្រទេសកូរ៉េខាងជើង គីម ជុងអ៊ុន ចាប់ដៃគ្នាអំឡុងពិធីចុះហត្ថលេខាបន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ពួកគាត់នៅសណ្ឋាគារ Capella កោះ Sentosa ក្នុងប្រទេសសិង្ហបុរី។
មន្ត្រីប៉ូលិសឈរនៅតាមផ្លូវក្បែរទីតាំងចាប់ចំណាប់ខ្មាំងនៅកណ្តាលទីក្រុងប៉ារីសប្រទេសបារាំង។
ប៉ូលិសអ៊ីស្រាអែលបណ្តេញជនជ្រកកោនយូដានៅតំបន់ West Bank នៃទីក្រុង Netiv Avot។
បុរសម្នាក់កំពុងហាលសរសៃមី ដើម្បីត្រៀមសម្រាប់ពិធីបុណ្យ Eid al-Fitr ដើម្បីអបអរថ្ងៃចុងក្រោយនៃខែតមអាហារ Ramadan នៃសាសនាឥស្លាម ក្នុងទីក្រុង Rawalpindi ប្រទេសប៉ាគីស្ថាន។
ក្មេងប្រុសម្នាក់ប្រើពោងដើម្បីហែលទឹកក្នុងទីក្រុងញូវដែលីប្រទេសឥណ្ឌា។
ប្រធានាធិបតីប្រទេសឈីលី Sebastian Pinera ត្រូវបានគប់ដោយបាល់ព្រិលដោយភរិយារបស់លោក គឺលោកស្រីទី១ Cecilia Morel នៅខាងក្រៅវិមានរដ្ឋាភិបាលបន្ទាប់ពីមានការធ្លាក់ព្រិលដ៏ចម្លែកមួយក្នុងទីក្រុង Santiago កាលពីថ្ងៃទី១១ មិថុនា ឆ្នាំ ២០១៨។
កុមារ Yandel Pluma អាយុ ៨ឆ្នាំ លេងនៅក្នុងសួនកម្សាន្តមួយក្នុងទីក្រុង Havana ប្រទេសគុយបា កាលពីថ្ងៃទី១១ មិថុនា ឆ្នាំ ២០១៨។
សត្វដំរីចូលរូមលេងកីឡាបាល់ទាត់ដើម្បីចាប់ផ្តើម World Cup Fever ដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងនឹងល្បែងក្នុងទីក្រុងបុរាណរបស់ប្រទេសថៃគឺទីក្រុងអយុធ្យា។
កីឡាករបាល់ទាត់ប្រេស៊ីលលោក Neymar (មិននៅក្នុងរូបថត) និង Gabriel Jesus (កណ្តាល) បំបែកពងមាន់នៅលើក្បាលសមាជិកក្រុមម្នាក់គឺលោក Philippe Coutinho នៅពេលដែលពួកគេប្រារព្ធពិធីខួបកំណើតរបស់គាត់នៅក្នុងវគ្គហ្វឹកហាត់នៅកីឡដ្ឋាន Sochi Municipal ក្នុងទីក្រុង Sochi មុននឹងការប្រកួតកីឡាបាល់ទាត់ពិភពលោក World Cup ២០១៨ ក្នុងប្រទេសរុស្ស៊ី។