រូបភាព​ជុំវិញ​ពិភពលោក ១២ មិថុនា ២០១៧

ទូក​ជួយ​សង្គ្រោះ​មួយ​ទៅ​ជិត​ដល់​រថយន្ត​ដែល​លិច​ទឹក​នៅ​លើ​ផ្លូវ​មួយ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​ក្នុង​ក្រុង Guiyang ខេត្ត Guizhou ប្រទេស​ចិន។

អ្នក​គាំទ្រ​ដល់​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី Nicolas Maduro នៃ​ប្រទេស​វ៉េណេស៊ុយអេឡា និង​សកម្មជន​បក្ស​ប្រឆាំង​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ពី​មុខ​តុលាការ​កំពូល​ក្នុង​ក្រុង Caracas។

នាង Mary Beth Nickerson ចុះ​ហត្ថលេខា​លើ​ជញ្ជាំង​ខាង​ក្រៅ​នៃ​ក្លឹប​កម្សាន្ត​ពេល​រាត្រី Pulse នៅ​ពេល​ទៅ​គោរព​វិញ្ញាណក្ខន្ធ​នៃ​ខួប​មួយ​ឆ្នាំ​នៃ​ការ​បាញ់​ប្រហារ​នៅ​ក្នុង​ក្រុង Orlando រដ្ឋ Florida សហរដ្ឋ​អាមេរិក។

ខ្លែង​ដែល​មាន​ពណ៌​ចម្រុះ​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​ឆ្នេរ Tam Thanh ក្នុង​ពិធីបុណ្យ​បង្ហោះ​ខ្លែង​អន្តរជាតិ នៅ​ក្នុង​ខេត្ត Quang Nam ប្រទេស​វៀតណាម កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧។

កាលពីថ្ងៃទី២៩ ខែឧសភា ពលរដ្ឋនៅ​ទីក្រុង​ Portland ដើរ​ក្បួន​ធ្វើ​បាតុកម្ម​តវ៉ា​ចំពោះ​ការ​ស្លាប់​របស់​លោក George Floyd ពីសួន Peninsula ឆ្ពោះ​ទៅ​កាន់​មជ្ឈមណ្ឌល Justice នៅ​កណ្តាល​ក្រុង​ Portland រដ្ឋ Oregon។ (រូបថត AP)

ក្រុម​តន្ត្រី Holdersberger Alp-Traum-Bläser សម្តែង​នៅ​លើ​ក្បូន​អណ្តែត​មួយ​នៅ​លើ​បឹង Elbsee នៅ​ក្បែរ​ក្រុង Aitrang ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី១១ ខែមិថុនា ឆ្នា២០១៧។

បាតុករ​ម្នាក់​ត្រូវ​បាន​គេ​ទាញ​ចុះ​ពី​បង្គោល​ភ្លើង​ ក្នុង​ពេល​បាតុកម្ម​មួយ​នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១២​ ខែមិថុនា​ ឆ្នាំ២០១៧។

លោក Vladimir Putin ​ប្រធានាធិបតី​រុស្ស៊ី​ស្ថិត​ក្នុង​ពិធីបុណ្យ​ប្រគល់​រង្វាន់ State Prize ដើម្បី​អបអរ​បុណ្យ​ឯករាជ្យ​ជាតិ​របស់​រុស្ស៊ី នៅ​វិមាន​ Grand Kremlin ក្នុង​ក្រុង​មូស្គូ។

អ្នក​នេសាទ​ទាញ​សំណាញ់​ នៅ​ពេល​ពួកគេ​ចាប់​ត្រី​នៅ​តាម​ទន្លេ Indus ក្នុង​ក្រុង Hyderabad ប្រទេស​ប៉ាគីស្ថាន។

អ្នក​បង្ហាញ​ម៉ូដ​ម្នាក់​បង្ហាញ​ម៉ូដ​ដែល​ឆ្នៃ​ដោយ​លោកស្រី Vivienne Westwood នៅ​ក្នុង​កម្មវិធី London Fashion Week Men's។

មនុស្ស​ម្នា​ផឹក​ទឹក​ចេញ​ពី​រូបសំណាក Barcaccia ក្នុង​សតវត្សរ៍​ទី១៧​រចនា​ដោយ​​លោក Bernini នៅ​ក្នុង​ក្រុង​រ៉ូម។ សាលា​ក្រុង​បាន​ប្រកាស​ថា លោកស្រី​អភិបាល Virginia Raggi បាន​ចុះ​ហត្ថលេខា​លើ​បទបញ្ញត្តិ​មួយ​មាន​គោលបំណង​ការពារ​កន្លែង​ទឹក​ចេញ​ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ​ចំនួន​៤០។

អ្នក​បង្ហាញ​ម៉ូដ​ម្នាក់​បង្ហាញ​ម៉ូដ​មួយ​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍ Craig Green ក្នុង​កម្មវិធី London Fashion Week Men's។

លោក Alain Robert ដែល​ជា​អ្នក​លើក​ជញ្ជាំង​ជនជាតិ​បារាំង​ម្នាក់ ឬ​ត្រូវ​បាន​គេ​ស្គាល់​ថា បុរស​ពីងពាង​បារាំង ឡើង​សណ្ឋាគារ Melia Barcelona Sky Hotel ដែល​មាន​កម្ពស់​១២០ម៉ែត្រ នៅ​ក្នុង​ក្រុង Barcelona ប្រទេស​អេស្ប៉ាញ។