រូបភាព​ជុំវិញ​ពិភពលោក ១១ មិថុនា ២០២០

ផ្នែក​មួយ​នៃ​ទន្លេ Spree នៅជិត​អាគារ Reichstag ដែល​ជា​អាគារ​រដ្ឋសភា​ជាន់​ទាប​អាល្លឺមង់ ​ត្រូវ​បាន​​​ក្រុម​សកម្មជន «បដិវត្តន៍​ផុត​ពូជ» ធ្វើ​ឲ្យ​ផ្ទៃ​ទឹក​ប្រែ​ពណ៌​ទៅ​ជា​បៃតង ដើម្បី​ប្រឆាំង​នឹងគោលការណ៍​ធ្យូង​ថ្ម​របស់​រដ្ឋាភិបាល នៅ​ទីក្រុង​ប៊ែឡាំង។

អ្នក​ថ្មើរជើង​ម្នាក់​ពាក់​ប្រដាប់​​ការពារ​ខ្លួន​ទៅ​នឹង​ជំងឺ​កូវីដ១៩ កំពុង​ដើរ​កាត់​វិថី Oxford ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

អ្នក​លក់​ផ្លែ​ឈើ​កំពុង​ទំពារ​រុក្ខជាតិ qat ដែល​ជា​គ្រឿងជំនួយ​កម្លាំង នៅ​ក្នុង​ទីផ្សារ​មួយ​ក្នុង​ទីក្រុង សាណា ប្រទេស​យេម៉ែន។

សិស្ស​វិទ្យាល័យ​ Bahrain Bayan និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​កំពុង​ទស្សនា​កាំ​ជ្រួច​នៅ​ឯ​ពិធី​សម្ដែង​សៀក Bahrain International Circuit ក្នុង​ទីប្រណាំង​រថ​យន្ត Sakhir កាល​ពី​ថ្ងៃ​ទី​ ១០ មិថុនា ២០២០ នៅ​ខាង​ត្បូង​ទីក្រុង Manama បន្ទាប់​ពី​ពួក​គេ​បាន​ប្រារព្ធ​ពិធី​បញ្ចប់​ការ​សិក្សា។

ក្មេងៗ​កំពុង​យក​ល្ហុង​ចេញ​ពី​ឡាន​ នៅ​ឯ​ទីផ្សារ​បោះ​ដុំ​ឈ្មោះ Okhla នៅ​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា។

មន្ត្រី​ល្បាត​ កំពុង​ឈរ​យាម​នៅខណៈ​ដែល​បុគ្គលិក​ក្រុមហ៊ុន Twin Cities Transport and Recovery កំពុង​សម្អាត​រូបចម្លាក់​លោក Christopher Columbus ដែល​ត្រូវ​បាន​គេ​ផ្ដួល នៅ​ទីលាន​ Minnesota State Capitol ក្នុង​ទីក្រុង Paul រដ្ឋ​ Minnesota សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃទី​១០ មិថុនា ២០២០។

អ្នក​ធ្វើ​ការ​នៅ​ទីបញ្ចុះ​សព​ Xico នៅ​ជាយ​ក្រុងម៉ិកស៊ីកូ កំពុង​ជីក​រណ្ដៅ​ថ្មី​ នៅ​ពេល​ដែល​ជំងឺ​កូវីដ១៩ នៅ​តែ​បន្ត​កើត​មាន​ កាល​ពី​ថ្ងៃ​ទី​១០ មិថុនា ២០២០។

ជន​ជាតិ​ដើម​ Mayan ចូលរួម​ក្នុង​ពិធី​មួយ​ដើម្បី​ចង​ចាំ​ដល់​លោក Domingo Choc គ្រូ​ថ្នាំ​បូរាណ​ជន​ជាតិ​ដើម Maya ដែល​ត្រូវ​បាន​ដុត​សម្លាប់​ដោយ​មហា​ជនដោយ​ចោទ​ប្រកាន់​គាត់​ថាចេះ​ធ្មប់ នៅ​ឯ​ Parque Central រដ្ឋធានី ក្វាតេម៉ាឡា ប្រទេស​​ក្វាតេម៉ាឡា កាល​ពី​ថ្ងៃ​ទី១០ មិថុនា ២០២០។

សកម្មជន​​អង្គការ Rio de Paz ជីក​រណ្ដៅ​តំណាង​ឲ្យ​កន្លែង​បញ្ចុះ​សាក​សព​នៅ​ឆ្នេរ​សមុទ្រ Copacabana ដើម្បី​តំណាង​ឲ្យ​ការ​តវ៉ា​នឹង​វិធានការ​ដែល​រដ្ឋាភិបាល​ដាក់​ចេញ​ក្នុង​ការ​ដោះ​ស្រាយ​ការ​រាល​ដាល​ជំងឺកូវីដ១៩ នៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។

កូន​សត្វក្ដាន់មួយក្បាលកំពុង​លិត​សត្វ coati នៅ​ក្នុង​ឧទ្យាន​ក្នុង​ស្រុក​តួច​មួយ​ នៃ​ទីក្រុង Bakhchisaray នៅ​តំបន់គ្រីមេ (Crimea) កាល​ពី​ថ្ងៃ​ទី១០ មិថុនា ២០២០។

សត្វ​ចៀម​មួយ​ក្បាល​កំពុង​ស៊ី​ស្មៅ​ នៅ​ខណៈ​ដែល​កូន​ក្មេង​ឈរ​នៅ​ជិត​វា នៅ​លើ​ភ្នំ​មួយ​នៅ​ជាយក្រុង Srinagar ប្រទេស​ឥណ្ឌា។

ថ្ងៃ​លិច​នៅ​លើ​ទី​បញ្ចុះ​សព​ជន​រងគ្រោះ​នៃ​ជំងឺ​កូវីដ១៩ ស្ថិត​នៅ​ប្រមាណ​ ២០គ.ម ពី​ទីក្រុង​ Najaf ដែល​ជា​ទីក្រុង​ពិសិដ្ឋ​របស់​អ៊ីរ៉ាក់ កាល​ពី​ថ្ងៃ​ទី១០ មិថុនា ២០២០។