រូបភាពជុំវិញពិភពលោក ១១ មិថុនា ២០១៨

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផ្លុំទៀននៅលើនំខួបកំណើតរបស់លោក នៅពេលលោកចូលរួមក្នុងពិធីទទួលទានអាហារពេលថ្ងៃត្រង់ ជាមួយនឹងលោកនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong នៅអគារ Istana ប្រទេសសិង្ហបុរី។

មនុស្សម្នាពិនិត្យមើលកម្ទេចកម្ទីដែលបង្កឡើងដោយការវាយប្រហារតាមអាកាសដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅមជ្ឈមណ្ឌលព្យាបាទជំងឺអាសន្នរោគ ដែលគាំទ្រដោយអង្គការគ្រូពេទ្យគ្មានព្រំដែន នៅក្នុងតំបន់ Abs ប្រទេសយេម៉ែន។ អង្គការគ្រូពេទ្យគ្មានព្រំដែនបាននិយាយថា ខ្លួនបានផ្អាកប្រតិបត្តិការរបស់ខ្លួនជាបណ្តោះអាសន្ននៅក្នុងតំបន់ដែលកាន់កាប់ដោយក្រុមឧទ្ទាម បន្ទាប់ពីមានការវាយប្រហារតាមអាកាស ដែលមិនបង្កឲ្យមានការស្លាប់។

កម្អែលភ្នំភ្លើង Kilauea ហូរនៅក្បែររោងចក្រផលិតអគ្គិសនី Puna Geothermal Venture នៅក្នុងក្រុង Pahoa រដ្ឋ Hawaii កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។

បុរសមូស្លីមម្នាក់រៀបចំអាហារសម្រាប់អ្នកតមអាហារនៅខាងក្នុងព្រះវិហារមួយក្នុងខែរ៉ាម៉ាឌន នៅក្នុងក្រុង Ahmedabad ប្រទេសឥណ្ឌា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។
មនុស្សម្នាចូលរួមនៅក្នុងការអធិដ្ឋាននាពេលល្ងាចមួយដែលគេហៅថា Tarawih on Laylat al-Qadr ឬ Night of Decree នៅព្រះវិហារ Suleymaniye ក្នុងខែរ៉ាម៉ាឌន នៅក្នុងក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។
ក្រុមការងារជួយសង្គ្រោះម្នាក់សម្រាកនៅក្នុងតំបន់មួយដែលរងផលប៉ះពាល់ដោយការផ្ទុះភ្នំភ្លើង Fuego នៅក្នុងក្រុង Escuintla ប្រទេសក្វាតេម៉ាឡា កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។
ក្មេងប្រុសម្នាក់កាន់មែកឈើមួយ នៅពេលខ្លួនកំពុងលេងនៅក្នុងទន្លេមួយ ហើយមានភ្លៀងខ្លាំង នៅក្រោមស្ពានមួយនៅក្នុងក្រុងម៉ានីល ប្រទេសហ្វីលីពីន។
កម្មករសាងសង់ផ្ទាំងមួយឈ្មោះ The Mastaba ដែលធ្វើឡើងពីធុងសាំងចំនួន៧.០០០ នៅលើបឹង Serpentine ក្នុងឧទ្យាន Hyde Park ក្នុងក្រុងឡុងដ៍។
លោក Dennis Rodman កីឡាករបាល់បោះជនជាតិអាមេរិកាំង ដែលចូលនិវត្តន៍ម្នាក់ថ្លែងទៅកាន់សារព័ត៌មាន នៅពេលលោកអញ្ជើញទៅដល់ព្រលានយន្តហោះអន្តរជាតិ Changi នៅមុនកិច្ចប្រជុំកំពូលអាមេរិក និងកូរ៉េខាងជើង នៅក្នុងប្រទេសសិង្ហបុរី។ លោក គីម ជុនអ៊ុន មេដឹកនាំកូរ៉េខាងត្បូង និងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងជួបប្រជុំនៅក្នុងកិច្ចប្រជុំកំពូលដែលមិនធ្លាប់មានមួយ ក្នុងគោលបំណងដោះស្រាយលើបញ្ហាដែលបន្សល់ទុកពីសម័យសង្គ្រាមត្រជាក់ ហើយលោកប្រធានាធិបតីអាមេរិកបានហៅកិច្ចប្រជុំនេះថាជា «កិច្ចប្រជុំដែលមានឱកាសតែមួយគត់» សម្រាប់សន្តិភាព។
កងកម្លាំងសន្តិសុខប្រមូលធុងសន្លឹកឆ្នោត នៅពេលភ្លើងកំពុងឆាបឆេះឃ្លាំងផ្ទុកសន្លឹកឆ្នោតសម្រាប់ការរាប់ឡើងវិញ នៅក្នុងក្រុង Baghdad ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។
មនុស្សម្នាប្រកួតនៅក្នុងការប្រកួតទូកនាគនៅមុនពិធីបុណ្យ Dragon Boat Festival នៅក្នុងក្រុង Yangzhou ខេត្ត Jiangsu ប្រទេសចិន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨។
បុរសម្នាក់ចូលរួមជាមួយនឹងសាលា Trapeze School នៅក្បែររូបសំណាក Albert Memorial Statue នៅក្នុងឧទ្យានផ្កា Kensington Gardens នៅក្នុងក្រុងឡុងដ៍។