រូបភាព​ជុំវិញ​ពិភពលោក ១១ មិថុនា ២០១៧

អណ្តាត​ភ្លើង​ឆាបឆេះ​ចេញ​ពី​អគារ​មួយ​ បន្ទាប់​ពី​មាន​ការ​វាយប្រហារ​តាម​អាកាស​ដោយ​កងកម្លាំង​រដ្ឋាភិបាល​ទៅ​លើ​តំបន់​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​មួយ​នៅ​ក្នុង​ក្រុង Daraa។

ស្ត្រី​ម្នាក់​ចេញ​ពី​បន្ទប់​គូស​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​នៅ​ជុំ​ទី១ នៅ​ក្នុង​ក្រុង Lyon ប្រទេស​បារាំង។

អ្នក​ថ្មើរ​ជើង​ឆ្លង​កាត់​ស្ពាន​ដែក​មួយ​ នៅ​ពេល​ដែល​ផ្សែង​ហើរ​ចេញ​ពី​ភ្នក់​ភ្លើង​នៅ​កន្លែង​ចាក់​សំរាម​ នៅ​ក្បែរ​ទន្លេ Buriganga នៅ​ក្នុង​ក្រុង​ដាក្កា ប្រទេស​បង់ក្លាដែស។

កងទ័ព​ហ្វីលីពីន​សែង​ក្តារមឈូស​របស់​កងទ័ព​ជើង​ទឹក​៨នាក់​របស់​ហ្វីលីពីន​ដែល​ត្រូវ​បាន​សម្លាប់​កាលពី​ថ្ងៃសុក្រ​ក្នុង​សមរភូមិ​ជាមួយ​នឹង​យុទ្ធជន​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ក្រុង Marawi ប្រទេស​ហ្វីលីពីន។

កូន​ក្មេង​សិប្បនិម្មិត Babyclon Animatronic ត្រូវ​បាន​គេ​តាំង​បង្ហាញ​នៅ​​​ក្នុង​ការ​តាំងពិព័រណ៍ Bilbao Reborn Doll Show នៅ​ក្នុង​ក្រុង Bilbao ប្រទេស​អេស្ប៉ាញ។

នាវា​ស្រាវជ្រាវ​ឈ្មោះ Thor Magni ជួយ​សង្គ្រោះ​មនុស្ស​ពីរ​នាក់​ នៅ​លើ​ទូក​មួយ​ក្នុង​សមុទ្រ​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជា​២៥០ម៉ាយ​ពី​ភាគ​ខាង​លិច​នៃ​ក្រុង St. John's ខេត្ត Newfoundland ប្រទេស​កាណាដា កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧។

កីឡាករ Rafael Nadal របស់​អេស្ប៉ាញ​កាន់​ពាន​របស់​លោក នៅ​ពេល​លោក​ឈ្នះ​ពាន​រង្វាន់ French Open លើក​ទី១០ ក្នុង​ពេល​ប្រកួត​ French Open Tennis នៅ​ស្តាត Roland Garros ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។

អ្នក​សម្តែង​ម្នាក់​ហាត់​សម​សម្រាប់​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ Rath Yatra នៅ​ក្នុង​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧។

ប៉ូលិស​កុបកម្ម​ធ្វើ​ការ​បង្ក្រាប​នៅ​ក្នុង​សង្កាត់ Cracolandia ក្នុង​ក្រុង Sao Paulo ប្រទេស​ប្រេស៊ីល។

មនុស្ស​ម្នាក់​លោត​ពី​លើ​ក្របី​មួយ​នៅ​ក្នុង​ពិធីបុណ្យ​មួយ​នៅ​ទីលាន Las Ventas នៅ​ក្នុង​ក្រុង Madrid ប្រទេស​អេស្ប៉ាញ។

ភ្ញៀវ​ដែល​ស្លៀក​សម្លៀកបំពាក់​ផ្សេងៗ​ទៅ​ដល់​ពិធី​បើក​សម្ភោធ​ព្រឹត្តិការណ៍ Life Ball នៅ​ពី​មុខ​សាល City Hall ក្នុង​ក្រុង​វីយែន ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧។

ផ្កា​ឈូក​ដុះ​នៅ​ក្នុង​បឹង​មួយ​នៅ​ក្នុង​តំបន់ Anlong ខេត្ត Guizhou ប្រទេស​ចិន កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧។

មនុស្ស​ម្នា​មើល​ផ្លូវ​ដែល​ខូច​បែកបាក់​នៅ​ក្នុង​ក្រុង Nantong ខេត្ត Jiangsu ប្រទេស​ចិន កាលពី​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧។