រូបភាព​ជុំវិញ​ពិភពលោក ១ មិថុនា ២០១៨

អ្នក​នេសាទ​ម្នាក់​កំពុង​នៅ​លើ​ទូក​របស់​គាត់​នៅ​កណ្ដាល​ពោង​ជា​ច្រើង​ក្នុង​ផែ​នៃ​កោះ Gouqi ខេត្ត Zhejiang ស្ថិត​នៅ​ខាង​លិច​ក្រុង​សៀងហៃ ប្រទេស​ចិន។

មនុស្ស​កំពុង​បួង​សួង​នៅ​លើ​ផ្លូវ​នៅ​ថ្ងៃ​ទី​៣​នៃ​ខែ​ពិសិដ្ឋ​រ៉ាម៉ាដន នៅ​ទីក្រុង​ Mumbai ប្រទេស​ឥណ្ឌា។

រន្ទះ​បាញ់​នៅ​លើ​មេឃ​ក្នុង​រដ្ឋ​សហព័ន្ធ​ Hanover នៅភាគ​កណ្ដាល​នៃ​ប្រទេស​អាល្លឺម៉ង់។

កសិករ​ម្នាក់​កំពុង​សម្រាក​នៅ​ក្នុង​ចម្បើង​ដែល​ទើប​ច្រូត​កាត់​ថ្មីៗ​នៅ​ក្នុង​វាល​ស្រែ នៅ​ខេត្ត Minya ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​គែរ ប្រទេសអេហ្ស៊ីប។

ក្មេងៗ​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ កាន់​ទង់​ជាតិ​កូរ៉េ​ខាង​ជើងចូល​រួម​​ក្នុង​កម្មវិធី​រួម​មួយ​ដើម្បី​ប្រារព​ខួប​ទី​៦៨ នៃ​ទិវា​កុមារ​អន្តរជាតិ នៅ​ឧទ្យាន Kaeson Youth ទីក្រុងព្យុងយ៉ាង​ កូរ៉េ​ខាងជើង។

កូន​គោ​ព្រៃ​ដែល​ទើប​នឹង​កើត​ កំពុង​ស្ថិត​នៅ​ក្នុង​សួន​សត្វ​នៅ​ទីក្រុង​ប៊ែលក្រាដ ប្រទេស​ស៊ែប៊ី។

សិស្ស​សាកល​វិទ្យាល័យ​ចូលរួម​ក្នុង​ការ​ដង្ហែ​ក្បួន​ប្រឆាំង​នឹង​ប្រធានាធិបតី Daniel Ortega របស់​ប្រទេស​​នីការ៉ាហ្គា នៅ​ទីក្រុង​ម៉ាណាហ្គា ប្រទេស​នីការ៉ាហ្គា។

មនុស្ស​ម្នា​ស្លៀក​ពាក់​ជា​រូប​បីសាច​ និង​មាន​ពាក​ម៉ាស​​រូប​យក្ស កំពុង​រាំ​នៅ​លើ​ផ្លូវ​ ក្នុង​ពេល​ពួក​គេ​ប្រាព​ពិធី​បុណ្យ​តាម​ប្រពៃណីមួយ​នៅ​ទីក្រុង Naiguata ប្រទេស​វេណេស៊ុយអេឡា។