រូបភាព​ជុំវិញ​ពិភពលោក ០១ មិថុនា ២០១៦

បំណែក​រថយន្ត​ ដែល​បាន​ឆាបឆេះ​នៅ​កន្លែង​រង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ឯ​សណ្ឋាគារ Ambassador Hotel ក្នុង​រដ្ឋធានី​ម៉ូហ្គាឌីស៊ូ (Mogadishu) ប្រទេស​សូម៉ាលី បន្ទាប់​ពី​គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​មួយ​ត្រូវ​បាន​បំផ្ទុះ​ឡើង ដោយ​បាន​សម្លាប់​មនុស្ស​មួយ​ចំនួន។ 

អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ពាក់​ម៉ាស​មុខ​ពណ៌​ស​នៅ​អំឡុងពេល​ក្បួន​ដង្ហែ​មួយ​សម្រាប់​មេដឹកនាំ​បក្ស​ប្រឆាំង​លោក Raila Odinga ដើម្បី​ធ្វើ​ការ​រំឮក​ថ្ងៃ​បុណ្យ Madaraka នៅ​ពេល​ដែល​ប្រទេស​កេនយ៉ា​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ផ្ទៃ​ក្នុង​ឡើង​វិញ​នៅ​ក្នុង​ឆ្នាំ​ ១៩៦៣ នៅ​ឧទ្យាន Uhuru Park ក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។

កុមារ​អ៊ីរ៉ាក់​ ដែល​បាន​រត់ភៀស​ខ្លួន​ជាមួយ​នឹង​គ្រួសារ​របស់​ខ្លួន​ពី​ខេត្ត Nineveh ភាគ​ខាង​ជើង​ប្រទេស បន្ទាប់​ពី​មាន​ការ​ចូលលុកលុយ​ដោយ​ពួក​សង្រ្គាមសាសនា​ រដ្ឋឥស្លាម ស្ថិត​នៅ​ក្នុង​ជំរុំ​ជនភៀសខ្លួន​មួយ​នៅ​ក្រុង al-Hawl ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ១៤ គីឡូម៉ែត្រ​ពី​ព្រំដែន​ប្រទេស​អ៊ីរ៉ាក់ នៅ​ក្នុង​ខេត្ត Hassakeh ភាគឦសាន​ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ​២០១៦។

អ្នក​ចូលរួម​បក់​ដៃ​ទៅ​កាន់​រថភ្លើង​មួយ ដែល​ឆ្លង​កាត់​រូង​ក្នុង​ដី​ថ្មី​មួយ អំឡុងពេល​ពិធី​សម្ពោធ​រូងក្រោម​ដី​ NEAT Gotthard Base ដែល​ជា​រូង​រថភ្លើងក្រោមដី​វែង និង​ជ្រៅ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ស្ថិត​នៅ​ជិត​ក្រុង​ Erstfeld ប្រទេស​ស្វីស។ រូង​ក្រោម​ដី Gotthard Base Tunnel ប្រវែង ៥៧,១​ គីឡូម៉ែត្រ ដែល​ត្រូវ​ការ​ពេលវេលា​ ១៧ឆ្នាំ​ ដើម្បី​សាងសង់​រួចរាល់​ និង​រចនា​ឡើង​ឲ្យ​នៅ​ស្ថិត​ស្ថេរ​រយៈពេល​មួយ​សតវត្សរ៍​ ជា​ផ្នែក​មួយ​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន ២៣​ ពាន់លាន​ស្វីស​ហ្វ្រង់ (២៣,១ពាន់​លាន​ដុល្លារ) ដើម្បី​បង្កើត​ជា​ផ្លូវ​រថភ្លើង​ដឹក​អ្នកដំណើរ និង​ទំនិញ​ក្នុង​ល្បឿន​លឿន​ក្រោម​ជ្រលង​ភ្នំ Alps ដែល​ស្ថិត​នៅ​ក្នុង​ជម្រៅ​រហូត​ដល់​ទៅ ២,៣​ គីឡូម៉ែត្រ​នៅ​ក្រោម​បណ្តោយ​ភ្នំ​ ដែល​បែក​ចែក​រវាង​អឺរ៉ុប​ភាគ​ខាងជើង និង​ខាង​ត្បូង។ 

បុរស​ម្នាក់​ទទួល​ទាន​ដំណេក​នៅ​ក្រោម​ស្ពាន​មួយ​នៅ​តំបន់​ Paranaque នៃរដ្ឋធានី​ម៉ានីល ប្រទេស​ហ្វីលីពីន​ កាល​ពី​ថ្ងៃ​ទី ៣១ ខែ​ឧសភា ឆ្នាំ​២០១៦។ 

កម្មករ​មួយ​រូប​លើក​គ្រឿងបន្លាស់​​មួយ​ពី​រថយន្ត​ដែល​ត្រូវ​បាន​ប្រើប្រាស់​រួច​ខាង​ក្នុង​ហាងមួយ​នៅ​ផ្សារ​លក់​គ្រឿង​បន្លាស់​​មួយ​តឹក​ក្នុង​ក្រុង​មុំបៃ (Mumbai) ប្រទេស​ឥណ្ឌា។ 

តុ​ចំនួន​ ១០ សម្រាប់​ភ្ញៀវ​សរុប ២២០ នាក់​ ត្រូវ​បាន​ដាក់​សំយុង​ចុះ​ពី​ឡាន​ស្ទួច​នៅ​កម្ពស់ ៤០​ម៉ែត្រ​ពី​មុខ​​​​សំណង់ Atomium ដែល​ជា​សំណង់​កម្ពស់ ១០២ ម៉ែត្រ​​ដែល​មាន​ស្វ៊ែរ​ចំនួន​ប្រាំ​បួន​ សាងសង់​ឡើង​សម្រាប់​ពិព័រណ៌​ពិភពលោក​ក្រុង​ប្រ៊ុចសែល​ឆ្នាំ ១៩៥៨ ​ជា​ផ្នែក​មួយ​នៃ​ការ​រំឮកខួប​ទី​១០ នៃ​ព្រឹត្តិការណ៍​ «Dinner in the Sky» ក្នុង​រដ្ឋធានី​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក។ 

អ្នក​រត់​ហាត់​ប្រាណ​ពីរ​រូប​រត់​កាត់​​ពិព័រណ៌​រូប​ដៃ​ក្នុង​ពណ៌​ផ្សេងៗ​ ដែល​ត្រូវ​បាន​ដាក់​តាំង​ជា​ផ្នែក​មួយ​នៃ​ពិធី​បុណ្យ​រំឮក​ការ​ផ្សះផ្សា​គ្នា​រវាង​ជនជាតិ​ដើម​រស់​នៅ​លើ​តំបន់​កោះ Torres Strait នៅ​កណ្តាល​ក្រុង​ស៊ីដនី ប្រទេស​អូស្រ្តាលី កាល​ពី​ថ្ងៃ​ទី០១ ខែ​មិថុនា ឆ្នាំ​២០១៦។

ភ្លៀង​កម្ទេច​ក្រដាស​ពណ៌​​ធ្លាក់​ពី​លើ​បេក្ខជន​ប្រធានាធិបតី​លោកស្រី Keiko Fujimori និង​អ្នកគាំទ្រ​របស់​លោកស្រី​នៅ​អំឡុងពេល​យុទ្ធនាការ​ឃោសនា​មួយ​នៅ​តំបន់ Ventanilla ក្នុង​ក្រុង​លីម៉ា (Lima) ប្រទេស​ពេរូ កាល​ពី​ថ្ងៃ​ទី៣១ ខែ​ឧសភា ឆ្នាំ​២០១៦។ 

មន្រ្តី​សត្វព្រៃ​ថៃ​បង្ហាញ​សាកសព​កូនខ្លា​ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​អំឡុងពេល​ចុះ​ឆែកឆេរ​មួយ​នៅ​ឯ​អារាម​ខ្លា​​ក្នុង​ខេត្ត Kanchanaburi ប្រទេស​ថៃ។

កម្មករ​ម្នាក់​លើក​សំបុក​បក្សី​នៅ​ក្រុង Lingiv ខេត្ត Shandong ប្រទេស​ចិន។

ក្រុម​អ្នក​របាំ​ប៉ាឡេ​ធ្វើ​ការ​សម្តែង​នៅ​អំឡុងពេល​ការ​សម្តែង​លើក​ដំបូង​​នៃ​សិល្បៈ​អូប៉េរ៉ា «The Flying Dutchman» របស់​លោក Richard Wagner នៅ​មហោស្រព​ Halde Haniel ក្នុង​ក្រុង Bottrop ប្រទេស​អាល្លឺម៉ង់។