រូបភាព​ជុំវិញ​ពិភព​លោក ០៩ មិថុនា ២០១៧

ក្មេងៗ​ជន​ភៀសខ្លួន​ស៊ូដង់​ខាង​ត្បូង​កំពុង​សម្លឹង​មើល​ទៅលើ​​ នៅ​ពេល​ឡាន​មួយ​គ្រឿង​​បាញ់​ទឹក​ចូល​ទៅ​ក្នុង​​ស្តែន​ទឹក​ខ្ពស់​មួយ​ នៅ​ក្នុង​ទីធ្លា​មួយ​ដែល​មាន​ផ្ទះ​ធ្វើ​ពី​ភក់​និង​ឥដ្ឋ និង​មាន​ផ្ទះ​បាំង​តង់​ដែល​ជា​ជំរំ​ជន​ភៀស​ខ្លួន Bidi Bidi នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ូហ្គង់ដា។ ​Bidi Bidi​ គឺ​ជា​ជំរំ​ជន​ភៀស​ខ្លួន​ធំ​ជាង​គេ​នៅ​លើ​ពិភព​លោក​ ​ជា​កន្លែង​ស្នាក់​នៅ​សម្រាប់​ជន​ដែល​រត់​គេច​ពី​សង្គ្រាម​នៅស៊ូដង់​ខាង​ត្បូង។

បាតុករ​ម្នាក់​ពាក់​ម៉ស់​មាន​រូប​លោក​ស្រី Theresa May នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស ​ក្រោយ​ថ្ងៃបោះ​ឆ្នោត​មួយ​ថ្ងៃ​នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

ក្រុម​អ្នក​ប្រណាំង​កង់ជិះ​បាន​​ចម្ងាយ​១៤៧,៥​គ.ម ក្នុង​ជុំទី​៦ នៃ​ការ​ប្រណាំង​លើ​ក​ទី​៦៩ នៃ​ការ​ប្រណាំង​កង់​ Criterium du Dauphine។ ការ​ប្រណាំង​នេះ​ធ្វើ​ឡើង​ដោយ​ចេញ​ពី​ទីក្រុង​  Villars-les-Dombes ទៅ​ទីក្រុង La Motte-Servolex ប្រទេស​បារាំង។

អ្នក​ទេសចរ​ម្នាក់​ដើរ​ខាង​ក្រោយ​ផ្ទាំង​​សិល្បៈ​ Pile o Sapmi ដែល​ជា​ផ្ទាំង​វាំងនន​ធ្វើ​ពី​ឆ្អឹង​លលាដ៍​ក្បាល​សត្វ​ក្តាន់​ រៀប​ចំ​ឡើ​​ដោយ​សិល្បៈករជន​ជាតិ​​ន័រវេស Maret Anne Sara នៅ​ក្នុង​ការ​តាំង​បង្ហាញ​ដល់​សារព័ត៌មាននៃ​សិល្បៈ documenta 14 នៅ​ទីក្រុង​ Kassel ប្រទេស​អាល្លឺម៉ង់។ documenta 14 ជា​សិល្បៈ​សហសម័យ​សំខាន់​បំផុត​របស់​ពិភពលោក។

ក្រុមទាហាន​ល្បាត​របស់​ហ្វីលីពីន​អង្គុយ​នៅក្នុង​ថ្នាក់​រៀន​មួយ​ ក្នុង​បេសកកម្ម​បណ្ដេញ​ពួកជន​​សកម្មប្រយុទ្ធ​ឥស្លាម​ដែល​បាញ់​ពីដំបូល​អាគារ​ នៅ​ទីក្រុង Marawi នៅ​លើ​កោះ​ Mindanao ដែល​ជា​កោះ​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ហ្វីលីពីន។

អ្នក​ជិះ​សេះ​ហ្វឹក​ហាត់​ម្នាក់​កំពុង​បញ្ជា​សេះ​របស់​គាត់​នៅ​ជុំវិញ​កន្លែង​មួយ​ នៅ Elmont ទីក្រុង​ញូវយ៉ក់។

អ្នកកាន់សាសនាឥស្លាម​កំពុង​បួង​សួង​នៅ​ក្នុង​ព្រះ​វិហារ​ជាតិ នៅក្នុង​ខែ​ដ៏​ពិសិដ្ឋ​រ៉ាម៉ាដន ក្នុង​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។

លោក Ramush Haradinaj (កណ្ដាល) មេដឹកនាំ​សម្ព័ន្ធ​សម្រាប់​អនាគត​កូសូវ៉ូ (AAK) ដែល​ជា​បេក្ខជន​នាយក​រដ្ឋ​មន្ត្រី​មក​ពី​ក្រុម​ចម្រុះ PAN និង​​លោក Kadri Veseli (ស្តាំ) មេ​ដឹកនាំ​គណបក្ស​ប្រជា​ធិបតេយ្យ​កូសូវ៉ូ PDK លោក Fatmir Limaj មេដឹកនាំ​ NISMA កាន់​ដៃ​គ្នា​ធ្វើ​ជា​សញ្ញា​ជ័យ​ជម្នះ នៅថ្ងៃ​ចុង​ក្រោយ​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ នៅ​រដ្ឋធានី​ព្រីស្ទីណា។

ជនជាតិក្រិកនិងជនជាតិ​ស៊ីប រាំង​ចង្វាក់​តាំងហ្គោ នៅ​ក្នុង​តំបន់​ស​ដែល​គ្រប់​គ្រង​ដោយ​អង្គការ​សហប្រជាជាតិ​ នៅ​តាម​បណ្ដោយ​ផ្លូវ​ Ledra នៅ​ក្នុង​ទីក្រុង​បុរាណនីកូស៊ី (​Nicosia) របស់​ប្រទេស​ស៊ីប។ 

អ្នកកាន់សាសនាហិណ្ឌូម្នាក់សម្តែង​ដោយ​ផ្លុំភ្លើង​ក្នុង​ពិធីហែ​ Jal Yatra មុន​ពេល​មក​ដល់​នៃ​បុណ្យ​ Rath Yatra ប្រចាំ​ឆ្នាំ ក្នុង​ទីក្រុង Ahmedabad ប្រទេស​ឥណ្ឌា។ ពិធី​នេះ​ក៏​ត្រូវ​បាន​គេ​ហៅ​ថា​ក្បួន​ដង្ហែ​រទេះ​សេះ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៥ ខែ​មិថុនា។

ក្រុមបាតុករ​​ជួប​ជុំ​គ្នា​​ដើម្បី​ប្រឆាំង​នឹងរដ្ឋាភិបាល​របស់​លោកប្រធានាធិបតី Nicolas Maduro របស់​ប្រទេស​វេណេស៊ុយអេឡា នៅ​ទីក្រុង​ការ៉ាកាស។

សារដែលត្រូវបានបន្សល់ទុក​ដោយ​អ្នក​ជូន​ពរ​ ត្រូវ​បាន​គេ​ដាក់​នៅ​លើ​ជញ្ជាំង​ London ក្នុង​ទីក្រុង​ឡុងដ៍ ក្រោយ​ពេល​មាន​ការ​វាយ​ប្រហារ​ភេរវកម្ម​កាល​ពី​ថ្ងៃទី​៣ ខែ​មិថុនា។ ការ​វាយប្រហារ​ភេរវកម្ម​នោះ​​​បាន​យក​សាធារណជន​នៅ​លើ​ស្ពាន​ London និង​នៅ​ផ្សារ Borough ជា​គោលដៅ។

មនុស្ស​ចូល​រួម​ក្នុង​ការ​ដង្ហែ​ក្បួន​ប្រចាំ​ឆ្នាំ​ដើម្បី​គាំទ្រ​ដល់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ Gay Pride នៅក្នុង​ទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល។

កាំជ្រួចផ្ទុះនៅ​លើ​អាកាស​ក្នុង​ពេល​បើក​សម្ពោធ​ការ​តាំង​ពិព័រណ៍​ឆ្នាំ​២០១៧ នៅរដ្ឋធានី​អាស្តាណា ប្រទេស​កាហ្សាក់ស្ថាន។

ក្មេងប្រុសម្នាក់ទប់ក្បាល​ខ្លួន​ឯង​ទប់​ទៅ​នឹង​ទឹក​ទុយោ ដែល​បូម​ចេញ​ពី​ប្រឡាយ​មួយ​​ហូរ​នៅ​ខាង​ក្រោម​ស្ពាន​នៅ​ជាយក្រុង​ Peshawar ប្រទេស​ប៉ាគីស្ថាន។

បុរស​ម្នាក់​រស់​នៅ​ខេត្ត​អាចេ (Aceh) កំពុង​មើល​ថ្ងៃ​លិច​នៅ​ឆ្នេរ​សមុទ្រ Meulaboh ក្នុង​ខេត្តអាចេ ប្រទេស​ឥណ្ឌូនេស៊ី។