រូបភាពជុំវិញពិភពលោក ០៨ មិថុនា ២០១៨
គ្រូពេទ្យប៉ាឡេស្ទីនប្រញាប់រត់ទៅជួយសង្គ្រោះដល់បាតុករម្នាក់ដែលត្រូវបានកងកម្លាំងអ៊ីស្រាអែលបាញ់គ្រាប់បែកបង្ហូរទឹកភ្នែកចំមាត់របស់គាត់ នៅជិតតំបន់ព្រំដែននៃតំបន់ Gaza Strip នៅខាងកើតក្រុង Khan Younis។
តំបន់ Kapoho ភាគច្រើនរួមទាំងចំណុចលំនាចផងនោះនៅពេលនេះត្រូវបានគ្របដណ្ដប់ដោយកម្អែថ្មីៗនៃភ្នំភ្លើងដោយនៅសល់តែអចលនទ្រព្យបន្តិចបន្តួចប៉ុណ្ណោះ ខណៈពេលដែលចំណុចចន្លោះ Kilauea Volcano ខាងក្រោមនៅបន្តផ្ទុះ នៅ Pahoa រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau (ឆ្វេងទី២) និងភរិយារបស់លោក លោកស្រី Sophie Gregoire Trudeau (ស្ដាំ) ទទួលស្វាគមន៍ប្រធានាធិបតីបារាំង Emmanuel Macron (ឆ្វេង) និងភរិយារបស់លោក លោកស្រី Brigitte Macron (ស្តាំទី២) នៅ La Malbaie ទីក្រុង Quebec ប្រទេសកាណាដា នៅថ្ងៃទី១នៃជំនួបកំពូល G7។
ក្រុម Washington Capitals ថតរូបជាមួយពាន Stanley Cup ក្រោយពេលក្រុមនេះបានយកឈ្នះក្រុម Golden Knights ក្នុងលទ្ធផល ៤ទល់នឹង៣ នៅក្នុងការប្រកួតកីឡាហក់ឃី NHL វភ្គផ្ដាច់ព្រាត់ នៅទីក្រុង Las Vegas។
អ្នកភូមិសម្រាកក្នុងពេលពួកគេស្រាវជ្រាវនៅតំបន់ដែលរងប៉ះពាល់ពីការផ្ទុះភ្នំភ្លើង Fuego នៅតំបន់ San Miguel Los Lotes ក្នុងទីក្រុង Escuintla ប្រទេសក្វាតេម៉ាឡា។
នាង Tsetse អាយុ៦ឆ្នាំដែលជាកូនស្រីលោក Erdenebat Chuluu មេក្រុមកុលសម្ព័ន្ធ Dukha កំពុងជិះសត្វរមាំង នៅភូមិ Tsagaannuur នៅតំបន់ភ្នំ Khovsgol ប្រទេសម៉ុងហ្គោលី។
ប្រេងកាតស្ថិតនៅលើផ្ទៃបឹង Maracaibo ក្នុងទីក្រុង Lagunillas ប្រទេសវេណេស៊ុយអេឡា។
ភ្ញៀវបានមកដល់ទីតាំងបង្ហាញម៉ូដ Saint Laurent សម្រាប់រដូវស្លឹកឈើជ្រុះឆ្នាំ២០១៩ នៅ Liberty Island រដ្ឋញូវយ៉ក។