រូបភាពជុំវិញពិភពលោក ០៧ មិថុនា ២០១៨
ក្រុមសន្តិសុខកិត្តិយសតម្រង់ជួរនៅជិតរូបថតមួយផ្ទាំងដ៏ធំរបស់មេដឹកនាំចិន ម៉ៅ សេទុង នៅក្លោងទ្វារនៃទីលានធៀនអាមេន (Tiananmen) មុនពេលពិធីទទួលស្វាគមន៍ប្រធានាធិបតីកាហ្សាក់ស្ថាន លោក Nursultan Nazarbayev នៅឯមហាសាលប្រជាជនចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។
មនុស្សកំពុងស្ថិតនៅកន្លែងផ្ទុះមួយនៅទីប្រជុំជននៃស្រុក Sadr City ប្រទេសអ៊ីរ៉ាក់។
ប៉ូលិសបង្ក្រាបកុបកម្មរបស់ប្រទេសហ្ស៊កដានីនិងក្រុមសន្តិសុខ កំពុងប៉ះទង្គិចជាមួយពួកបាតុករក្នុងពេលមានបាតុកម្មមួយនៅខាងក្រៅទីស្តីការរបស់នាយករដ្ឋមន្ត្រី ក្នុងរាជធានីអាម៉ាន់ (Amman)។
សត្វត្រដក់កំពុងបញ្ចុកចំណីដល់កូនរបស់វានៅលើសំបុកដែលចាំងទៅនឹងពន្លឺថ្ងៃនាពេលថ្ងៃលិច នៅក្រុង Laatzen ជិតក្រុងនៃរដ្ឋសហព័ន្ធ Hanover នៅភាគខាងជើងនៃប្រទេសអាល្លឺម៉ង់។
ក្រុមបាតុករហ៊ុំព័ទ្ធឡានប៉ូលិសក្នុងពេលពួកគេធ្វើបាតុកម្មទាមទារឲ្យបញ្ចប់ការរើសអ៊ើងផ្លូវភេទ និងហិង្សាផ្នែកយែនឌ័រ ក្នុងទីក្រុងសាន់ត្យាហ្គោ ប្រទេសឈីលី។
ស្នាមប្រេះតូចៗបន្តបង្កើតបានជាការផ្ទុះថ្មីៗដែលលបង្កើតបានជាកម្អែភ្នំភ្លើងហោះទៅក្នុងអាកាសជាច្រើនរយម៉ែត្រ ឆ្ពោះទៅតំបន់ Kapoho ខណៈពេលដែលចំណុចផ្តាច់ពីគ្នានៅខាងក្រោមនៃភ្នំភ្លើង Kilauea បន្តផ្ទុះនៅ Pahoa រដ្ឋហាវ៉ៃ។
សត្វស្លាប Gannet កំពុងសម្លឹងនៅក្នុងសួនសត្វនៅក្រុង Bremerhaven ស្ថិតនៅភាគខាងជើងប្រទេសអាល្លឺម៉ង់។
ជនជាតិអ៊ីរ៉ាក់៣នាក់ក្នុងចំណោម៧នាក់បានរុំខ្លួនក្នុងក្រដាសអាលុយមីញ៉ូម ដើម្បីគេចពីកាំរស្មីអ៊ិចដែលនៅក្នុងធុង នៅលើរថយន្តមួយគ្រឿងនៅកំពង់ផែ Pendik នៅពេលពួកគេព្យាយាមឆ្លងទៅប្រទេសអ៊ីតាលី ដោយឆ្លងកាត់ទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
សត្វហ្សីរ៉ាហ្វកំពុងសម្លឹងពីក្នុងសួន នៅពេលកូនសត្វហ្សីរ៉ាហ្វមួយក្បាលទើបនឹងកើតហើយនិងមេរបស់វាត្រូវបានគេបំបែកចេញពីហ្វូង នៅឧទ្យាន Alipore Zoological Garden ក្នុងទីក្រុង Kolkata ប្រទេសឥណ្ឌា។
ក្រុមអ្នកបង្ហាញម៉ូដបង្ហាញការច្នៃប្រឌិតរបស់ហាង Saint Laurent សម្រាប់បុរសនារដូវស្លឹកឈើជ្រុះឆ្នាំ ២០១៩ ក្នុងការបង្ហាញម៉ូដនៅឧទ្យាន Liberty State Park ក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក។
កីឡាការនី Simona Halep របស់ប្រទេសរូម៉ានី ក្នុងការប្រកួតតិន្នីស French Open វគ្គ១ភាគ៤ជាមួយកីឡាការនី Angelique Kerber របស់ប្រទេសអាល្លឺម៉ង់។
បុរសជនជាតិភាគតិចនៅកោះបាលី ប្រើស្លឹករុក្ខជាតិម្យ៉ាងស្រដៀងដើមត្នោតដែលមានបន្លា ដើម្បីប្រយុទ្ធគ្នាក្នុងពិធីសាសនាមួយឈ្មោះថា Mekare-kare ដើម្បីឧទ្ទិសដល់«ព្រះនៃសង្គ្រាម» នៅភូមិ Tenganan កោះបាលី ប្រទេសឥណ្ឌូនេស៊ី។