រូបភាពជុំវិញ​ពិភពលោក ០៩ កក្កដា ២០២០

បុគ្គលិក​នៃ​ក្រុម​ពន្លត់​អគ្គិភ័យ​ទីក្រុង​ Melbourne ត្រៀម​យក​កញ្ចប់​អាហារ​ទៅ​ចែក​ជូន​ពលរដ្ឋ​នៅ​កន្លែង​រស់​នៅ​ដែល​ត្រូវ​បានរឹតត្បិត​ការ​ធ្វើដំណើរ នៅ​ទីក្រុង​ Melbourne នៅ​ពេល​ដែល​ក្រុង​នេះ​ត្រូវ​បាន​បិទ​សា​ជា​ថ្មី​បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឡើង​វិញ​នៃ​ជំងឺ​កូវីដ១៩។

យន្តហោះ​យោធា​កំពុង​ហោះ​ពី​លើ​វិមាន Arc de Triomphe ក្នុង​ពេល​ហ្វឹកហាត់ដើម្បី​អបអរ​ទិវាជាតិ​បារាំង នៅ​ទីក្រុង​ប៉ារីស។

លោក Wang Shang-chi អាយុ ៧៥ ឆ្នាំ អ្នក​លក់​មួក​ចល័ត​ កំពុង​បើក​ម៉ូតូ​នៅ​លើ​កន្លែង​ចត​ឡាន​នៅ​ជិត​សួន​សត្វ​ទីក្រុង​តៃប៉ិ កោះតៃវ៉ាន់។

សមាជិក​សហគមន៍​ជន​អន្តោប្រវេសន៍​បង់ក្លាដែស (ស្ដាំ) ត្រូវ​បាន​ធ្វើ​តេស្ត​រហ័ស​រក​មើល​មេរោគ​កូវីដ១៩ នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​សុខភាព នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។

លោក Anish Kapoor សិល្បករ​ជន​ជាតិ​ឥណ្ឌា​ដើម​កំណើត​អង់គ្លេស ឆ្លុះ​ទៅ​នឹង​រូប​ចម្លាក់​សិល្បៈ​របស់​លោក នៅ​ពេល​លោក​ឈរ​ថត​រូប​នៅ​សួន​ Houghton Hall នៅ​ទីក្រុង Norfolk ចក្រភព​អង់គ្លេស។

អ្នក​បើក​បរ​ឡាន​ចែក​ចាយ​ទំនិញ​​កំពុង​និយាយ​ទូរស័ព្ទ​ នៅ​ពេល​លោក​កំពុង​អង្គុយ​នៅ​ក្នុង​កាប៊ីនឡាន​ដែល​ដើរ​ដោយ​អគ្គិសនី​ ដឹក​របស់​របរ​ចែកចាយ​​ក្នុង​ពេល​ភ្លៀង នៅ​ពេល​មានការ​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

ព្រះ​សង្ឃ​ពុទ្ធសាសនា​សម្អាត​ជុំវិញ​រូប​ចម្លាក់ ដែល​ឆ្លុះបញ្ចាំង​ពី​វាសនា​របស់​មនុស្ស​​ដែល​ធ្វើ​អំពើ​អាក្រក់​ នៅ​ក្នុង​សួន​មួយ​ដែល​បង្ហាញ​ពី​ទស្សនៈ​ព្រះ​ពុទ្ធសាសនា​អំពី​ឋាន​នរក នៅ​វត្ត Wat Saeng Suk ក្នុង​ខេត្ត Chonburi នៅ​តំបន់​ឆ្នេរ ប្រទេស​ថៃ។

ស្ពាន​ចូល​ទៅ​ក្នុង​ឆ្នេរ​សមុទ្រ​នៅ​ពេល​ថ្ងៃ​រះ នៅ​ឆ្នេរ Timmendorfer នៃ​សមុទ្រ Baltic ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​អាល្លឺម៉ង់។