រូបភាព​ជុំវិញ​ពិភពលោក ០៩ កក្កដា ២០១៧

ផ្សែង​ខ្មួរខ្មាញ់ បន្ទាប់​ពី​ការ​វាយប្រហារ​តាម​អាកាស​​ដោយ​កងកម្លាំង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​ស.រ.អា.​នៅ​ក្នុង​ក្រុង Mosul ប្រទេស​អ៊ីរ៉ាក់។ ការ​វាយប្រហារ​នេះ​យក​ក្រុម​រដ្ឋ​ឥស្លាម​ជា​ទីដៅ។

សមាជិក​ក្រុម Nomad Stunts សម្តែង​ការ​ប្រកួត Kyz Kuu ដែល​មនុស្ស​ស្រី​ម្នាក់​វាយ​លើ​មនុស្ស​ប្រុស នៅ​ពេល​នាង​ការពារ​ខ្លួន​នាង ក្នុង​ពេល​ធ្វើ​ការ​បង្ហាញ​មួយ​នៅ​ក្នុង​ក្រុង Almaty ប្រទេស​កាហ្សាក់ស្ថាន។

អ្នក​ពន្លត់​អគ្គិភ័យ​ធ្វើ​ការ​ពន្លត់​ភ្លើង​ឆេះ​ព្រៃ នៅ​ពេល​វា​ប្រុង​នឹង​ឆាបឆេះ​ដល់​ផ្លូវ​មួយ​នៅ​ក្បែរ​ក្រុង Oroville រដ្ឋ California កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។

លោក Leopoldo Lopez មេដឹកនាំ​ក្រុម​ប្រឆាំង​កាន់​ទង់ជាតិ​វ៉េណេស៊ុយអេឡា នៅ​ពេល​គាត់​ស្វាគមន៍​អ្នក​គាំទ្រ​នៅ​ខាង​ក្រៅ​ផ្ទះ​គាត់​នៅ​ក្នុង​ក្រុង Caracas ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។ លោក Lopez ត្រូវ​បាន​ដោះលែង​ចេញ​ពី​ពន្ធនាគារ ហើយ​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ បន្ទាប់​ពី​មាន​ការ​ឃុំ​ខ្លួន​រយៈពេល​ជាង​៣ឆ្នាំ។

ក្មេងៗ​ថត​រូប​ជាមួយ​នឹង​យក្ស​ពីរ​នាក់​ក្នុង​ការ​ដើរ​ក្បួន Parade of the Giants and Big Heads នៅ​ក្នុង​ក្រុង Pamplona ប្រទេស​អេស្ប៉ាញ។

អ្នក​ពន្លត់​អគ្គិភ័យ​ដក​ទង់ជាតិ​អាមេរិក​ចេញ​ នៅ​ពេល​អណ្តាត​ភ្លើង​ខិត​ជិត​ដល់​ផ្ទះ​ដ៏​ប្រណីត​មួយ​នៅ​ក្នុង​ក្រុង Oroville រដ្ឋ California កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។

A worker prepares bitumen and rock mixtures to be used to repair a road in Dhaka, Bangladesh.

មនុស្ស​ម្នា​បាំង​ឆ័ត្រ​នៅ​ពេល​ពួកគេ​ចូលរួម​ក្នុង​ពេល​សូត្រ​ធម៌ Angelus ដែល​ធ្វើ​ឡើង​ដោយ​សម្តេច​ប៉ាប Francis នៅ​ក្នុង​ទីលាន St. Peter's Square បុរី​វ៉ាទីកង់។

បុរស​ម្នាក់​សម្តែង​ជាមួយ​នឹង​កូន​គោ​ញី​មួយ​នៅ​ក្នុង​ពិធីបុណ្យ San Fermin នៅ​ក្នុង​ក្រុង Pamplona ប្រទេស​អេស្ប៉ាញ។

មេអំបៅ​មួយ​ទំ​លើ​ផ្កា​ឈូក​នៅ​ក្នុង​បឹង​តូច​មួយ​នៅ​ក្នុង​ក្រុង Naypyitaw ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។

បក្សី​ហើរ​កាត់​ស្រមោល​ព្រះ​ច័ន្ទ​នៅ​ក្នុង​ក្រុង Kansas រដ្ឋ Missouri សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។

ក្មេងៗ​ហែល​ទឹក និង​លាង​សម្អាត​ក្របី​នៅ​ក្នុង​ទន្លេ Diyala ក្នុង​ក្រុង Baghdad ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។

អ្នក​គាំទ្រ​ក្រុម Al Ahly របស់​អេហ្ស៊ីប​ស្រែក​ហ៊ោ​សម្រាប់​ក្រុម​របស់​ខ្លួន​ក្នុង​ពេល​ប្រកួត​បាល់ទាត់ African Champions League ជាមួយ​នឹង​ក្រុម Cotonsport របស់​កាមេរូន នៅ​ស្តាត Borg el-Arab ប្រទេស​អេហ្ស៊ីប កាលពី​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។

សេះ​ព្រៃ​ត្រូវ​បាន​គេ​ប្រមូល​ផ្តុំ​ក្នុង​ព្រឹត្តិការណ៍​ប្រពៃណី​មួយ​ដែល​មាន​ឈ្មោះ​ថា Rapa das Bestas នៅ​ក្នុង​ភូមិ Sabucedo ប្រទេស​អេស្ប៉ាញ។

បក្សី​មួយ​ចាប់​សត្វ​ល្អិត​នៅ​ក្នុង​ក្រុង Allahabad ប្រទេស​ឥណ្ឌា។