រូបភាព​ជុំវិញ​ពិភព​លោក ០៦ កក្កដា ២០១៧

អង្គការ Oxfam បាន​រៀប​ចំ​បាតុកម្ម​មួយ​ទាម​ទារ​ឲ្យ​មាន​គម្លាត​ភាព​ក្រីក្រ​និង​ភាព​មិន​ស្មើរ​គ្នា​កាន់​តែ​តូច នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស​២០ (G-20) ដោយ​មាន​រូប​សំណាក​មេដឹកនាំ​សំខាន់ៗ​ រួម​មាន​ប្រធាន​ធិបតី​ចិន Xi Jinping នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Narendra Modi នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស Theresa May ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ...។
 

កីឡាករ​ប្រយុទ្ធ​នឹង​​គោ​ជល់ លោក Leonardo Hernandez បាន​បន្ទន់​ខ្លួន​ទៅ​ប៉ះ​នឹង​ក្បាល​គោល​ជាមួយ​នឹង​កូន​របស់​លោក ក្នុង​ពេល​ប្រកួត​​ដែល​លោក​បាន​ជិះ​នៅ​លើ​សេះ​មួយ​ នៅ​ក្នុង​ពិធីបុណ្យ​ San Fermin Fiestas ក្នុង​ក្រុង Pamplona ប្រទេស​អេស្ប៉ាញ។

វង់ភ្លេង​មួយ​កំពុង​រៀប​ចំ​ខ្លួនប្រគុំ​ ខណៈ​ពេល​ដែល​អ្នក​មក​ទស្សនា​ដែល​ពោរពេញ​ដោយ​ក្តី​រីករាយ​​ បានលើក​ក្រមា​បង់​ក​ឡើង​លើ ក្នុង​ពេល​បាញ់​កាំជ្រួច​ Chupinazo ដើម្បី​អបអរ​សាទរ​ការបើក​ជា​ផ្លូវការ​នូវ​ពីធី​បុណ្យ San Fermin Fiestas ឆ្នាំ​២០១៧ នៅ​ក្រុងPamplona ប្រទេស​អេស្ប៉ាញ។

អ្នក​ស្រី Sophie Gregoire-Trudeau កូន​ប្រុស​ Hadrien និង​នាយក​រដ្ឋ​មន្ត្រី​កាណាដា Justin Trudeau បាន​មក​ដល់​កិច្ច​ប្រជុំ​កំពូល​ G-20 នៅ​ទីក្រុង​ Hamburg នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​អាល្លឺម៉ង់។

ស្ត្រី​ម្នាក់​កំពុង​ជិះ​សេះ​ទៅ​តាម​អ្នក​ប្រណាំង​កង់​​ដែល​បាន​ឆ្លង​កាត់​ឆាក​ទី៦ ​នៅ​គីឡូម៉ែត្រ​ទី​២១៦ នៃ​ការ​ប្រណាំង​កង់​ Tour de France ដែល​ចេញ​ពី​ឃុំ Vesoul ទៅ​ក្រុង Troyes ប្រទេស​បារាំង។

ផ្សេង​ហោះ​ឡើង​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាមអាកាស​មួយ​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម នៅ​ក្នុង​ទីក្រុង​ចាស់ នៃ​ក្រុង​ម៉ូស៊ូល ប្រទេស​អ៊ីរ៉ាក់។

ប៉ូលិស​ប្រឆាំង​កុបកម្ម​​ឈរ​នៅ​ពី​មុខ​ក្រុម​បាតុករ​ ក្នុង​ពេល​បាតុកម្ម​នៅ​​ឯកិច្ច​ប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស​ G-20 នៅ​ទីក្រុង​ Hamburg ប្រទេស​អាល្លឺម៉ង់។

ខ្លា​ឃ្មុំ Yuan Zai ស៊ី​នំ​ខេក​ថ្ងៃ​ខួប​កំណើត​ ដែល​ធ្វើ​ពី​ទឹកកក​និង​ផ្លែ​ឈើ​ នៅ​ក្នុង​សួន​សត្វ​ក្នុង​ទីក្រុង​តៃប៉ិក កោះ​តៃវ៉ាន់។

នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu (ស្តាំ) ដើរ​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Narendra Modi នៅ​ពេល​អស់​លោក​ទស្សនា​ឆ្នេរ​សមុទ្រ​ Olga និង​ម៉ាស៊ីន​បន្សាប​ទឹក​សមុទ្រដែល​ដំណើរ​ការ​ដោយ​ក្រុមហ៊ុន G.A.L. Water Technologies នៅ​ជិត​ក្រុង Hadera ប្រទេស​អ៊ីស្រាអែល។

ទាហាន​អាល់ហ្សេរី ក្នុង​កង​ពិសេស​បង្ហាញ​ជំនាញ​ពួក​គេ​ក្នុង​ការ​​តាំង​ពិព័រណ៍​របស់​កង​យោធា​នៅ​រដ្ឋ​ធានី​អាល់ហ្សេរ ប្រទេស​អាល់ហ្សេរី។

បាលុងដែល​មាន​ខ្យល់​ក្តៅ​កំពុង​ហោះ​នៅ​លើ​សាលា​ក្រុង Igualada ជិត​ទីក្រុង​បាសេឡូណា ក្នុង​​ពិធីបុណ្យ​បាលុង​ទ្វីប​អឺរ៉ុបលើក​ទី​២១។

ការ​តាក់​តែង​ដោយ​ប្រើ​ត្រី​មាស នៅ​ក្នុង​អាង​​ដែល​មាន​ពន្លឺ​ ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៍​ Art Aquarium នៅ​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។