រូបភាព​ជុំវិញ​ពិភពលោក​ ០៦ កក្កដា ២០១៦

រថក្រោះ K-1 របស់​ប្រទេស​កូរ៉េខាងត្បូង​បាញ់​គ្រាប់​​ផ្សែង​សិប្បនិមិត្ត​នៅ​អំឡុងពេល​លំហាត់សម​យោធា​មួយ​រវាង​កង​ទាហាន​ម៉ារីន​សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​នៅ​ឯ​ផែ​ Pohang ភាគ​អាគ្នេយ៍​ ប្រទេស​កូរ៉េខាងត្បូង។

ព្រះសង្ឃ​ពុទ្ធសាសនា​ជ្រក​នៅ​ក្រោម​តង់​កៅស៊ូ​មួយ​នៅ​ពេល​ភ្លៀង ខណៈ​​ពេល​រង់ចាំ​ប្រារព្ធ​ពិធី​ចម្រើន​ព្រះជន​មេដឹកនាំ​ជំនឿ​នៅ​តំបន់​ទីបេ​លោក Dalai Lama នៅ​ឯ​វិហារ Drepung Loseling ក្នុង​ក្រុង Mundgod រដ្ឋ​ Karnataka ភាគ​ខាង​ត្បូង​ ប្រទេស​ឥណ្ឌា។

ក្រុម​អ្នក​ផ្លុំ​ត្រែ​ខ្យល់ និង​អ្នក​វាយស្គរ​ជាមួយ​នឹង​មនុស្ស​រាប់​សិប​ពាន់នាក់​ ដើម្បី​អបអរសាទរ​ការ​ចាប់​ផ្តើម​នៃ​ពិធី​បុណ្យ Sanfermines ឆ្នាំ​២០១៦ ក្នុង​ក្រុង​ Pamplona ភាគខាងជើង​ប្រទេស​អេស្ប៉ាញ។

តារា​ម៉ូដែល​មួយ​រូប​ស្លៀកពាក់​សំលៀកបំពាក់​ច្នៃ​ដោយ​លោក Jean-Paul Gaultier ក្នុង​ពិធី​បង្ហាញ​ម៉ូដ​សំលៀកបំពាក់​រដូវ​ស្លឹកឈើ​ជ្រុះ និង​រដូវ​រងា​ឆ្នាំ​២០១៦ និង​២០១៧ Haute Couture នៅ​ក្រុង​ប៉ារីស ប្រទេស​បារាំង។

សត្វ​ចាប​បញ្ចុក​ចំណី​គ្នា​នៅ​ក្នុង​ព្រៃ​មួយ​នៅ​ទីក្រុង​រមណីយដ្ឋាន Gangneung ក្នុង​ប្រទេស​កូរ៉េខាងត្បូង។ 

ក្មេង​ស្រី​ម្នាក់​សម្ងួត​ស្នាមសាក់​ Henna នៅ​លើ​ដៃ​របស់​នាង មុន​ពេល​ពិធី​បុណ្យ​ Eid al-Fitr នៃ​សាសនា​មូស្លីម​ ដើម្បី​កំណត់​នូវ​ការ​បញ្ចប់​ពិធី​បុណ្យ​រ៉ាម៉ាឌន ក្នុង​ក្រុង​ការ៉ាឈី ប្រទេស​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃទី​០៥ ខែ​កក្កដា ឆ្នាំ​២០១៦។ 

កីឡាការនី​ Nafissatou Thiam នៃ​ប្រទេស​ប៊ែលហ្ស៊ិម​ចូលរួម​​នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​ផ្នែក​លោត​កម្ពស់​អំឡុងពេល​ការ​ប្រកួត​ជើងឯក​កាយវប្បកម្ម​អឺរ៉ុប​នៅ​ឯ​កីឡាដ្ឋាន​ Olympic ក្នុង​ក្រុង​អាំស្ទែដាំ។

រលក​បោក​ប៉ះ​ខ្នង​បុរស​ម្នាក់​នៅ​ឯ​សមុទ្រ​អារ៉ាប់​ក្នុង​ក្រុង​ Mumbai ប្រទេស​ឥណ្ឌា។