រូបភាព​ជុំវិញ​ពិភពលោក ០៥ កក្កដា ២០២០

សិល្បករ​សម្តែង​របាំ​ពាក់​ស្រោម​មុខ Sidakarya ក្នុង​ការ​អធិដ្ឋាន​មួយ​ដើម្បី​បង្ហាញ​ពី​ការ​ដឹងគុណ​ចំពោះ​ការ​ជួយ​ទប់ស្កាត់​មេរោគ​កូរ៉ូណា​ថ្មី និង​សុំ​ពរជ័យ​សម្រាប់​ការ​ចាប់ផ្តើម​ស្ថានភាព​ធម្មតា​វិញ នៅ​ប្រាសាទ Besakih ក្នុង​ក្រុង Karangasem កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី។

ព្រះ​សង្ឃ​ និង​កុមារៗ​មើល​យន្តហោះ​ដឹក​អ្នក​ដំណើរ​អន្តរជាតិ​ ហោះហើរ​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ Chandra Bose នៅ​ដំបូល​អគារ​សម្រាប់​ព្រះសង្ឃ​ និង​សាលារៀន​សម្រាប់​កុមារ​ក្រីក្រ​នៅ​ក្នុង​ក្រុង Kolkat ប្រទេស​ឥណ្ឌា។

រថយន្ត​មួយ​ដាំ​ក្បាល​ចូល​ក្នុង​ផ្លូវ​ភក់​មួយ បន្ទាប់ពី​ត្រូវ​បាន​ទឹក​ជំនន់​អូសទាញ​មក​ដល់​កន្លែង​នោះ នៅ​ក្នុង​ក្រុង Hitoyoshi ខេត្ត Kumamoto ប្រទេស​ជប៉ុន។

ក្តារមឈូស​នេះ​ត្រូវ​រុំ​ទៅ​ដោយ​ប្លាស្ទិក​ និង​មាន​សាកសព​របស់​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​បាន​ស្លាប់​កាលពី​សប្តាហ៍​មុន។ ក្តារមឈូស​នេះ​ត្រូវ​បាន​គេ​ដាក់​នៅ​លើ​រទេះ​រុញ​មួយ​នៅ​កណ្តាល​ផ្លូវ​ក្នុង​ក្រុង Cochabamba ប្រទេស​បូលីវី កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០។

កាំជ្រួច​ត្រូវ​បាន​បាញ់​នៅ​ពី​លើ​បូជនីយដ្ឋាន​វ៉ាស៊ីនតោន​ នៅ​ផ្សារ​ទំនើប National Mall ក្នុង​ពេល​ប្រារព្ធ​ទិវា​ឯករាជ្យ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០។

មនុស្សម្នា​ពាក់​ម៉ាស​លេង​សប្បាយ​នៅ​ក្នុង​ក្រុង​ឧទ្យាន Thorpe បន្ទាប់​ពី​ឧទ្យាន​នេះ​បាន​បើក​ឡើង​វិញ ក្រោយ​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង Chertsey ប្រទេស​អង់គ្លេស។

មនុស្សម្នា​លោត​រំលង​ភ្លើង នៅ​ពេល​ពួកគេ​ចូលរួម​ក្នុង​ពិធីបុណ្យ Ivan Kupala នៅ​សារមន្ទីរ​រដ្ឋ​មួយ នៅ​ក្បែរ​ភូមិ Aziarco ប្រទេស​បេឡារុស។

មនុស្សម្នា​សប្បាយ​រីករាយ​នឹង​ឆ្នេរ​ខ្សាច់​នៅ​កោះ Coney កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ក្នុង​សង្កាត់ Brooklyn បុរី​ញូវយ៉ក។

កីឡាករ​ប្រណាំង​រថយន្ត លោក Pierre Gasly បើក​រថយន្ត​របស់​លោក​ក្នុង​ការ​ហាត់សម​លើក​ទី៣​ នៅ​ទីលាន Red Bull Ring នៅ​ក្នុង​ក្រុង Spielberg ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី៤ ខែកក្កដា​ ឆ្នាំ២០២០។

មនុស្សម្នា​ជួបជុំ​គ្នា​នៅ​លើ​ផ្លូវ​ខាង​ក្រៅ​រង្គសាល​នានា​ក្នុង​តំបន់ Soho ក្រុង​ឡុងដ៍ កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ នៅ​ពេល​ដែល​ការ​រឹតត្បិត​ត្រូវ​បាន​បន្ធូរបន្ថយ​បន្ថែម​ទៀត ក្នុង​ពេល​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។

បុរស​ម្នាក់​ដើរ​នៅ​លើ​ព្រិល​ពណ៌​ផ្កាឈូក នៅ​ក្នុង​ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ដោយ​គេ​ជឿ​ថា វា​កើត​ឡើង​ដោយ​សារ​តែ​មាន​វត្ត​មាន​នៃ​ស្លែ​សមុទ្រ​អំបូរ Ancylonela nordenskioeldii ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ហ្គ្រោអង់ឡង់។