រូបភាព​ជុំវិញ​ពិភពលោក ០៥ កក្កដា ២០១៨

ក្រុម​យោធា​កំពុង​ទាញ​ខ្សែ​កាប​ចេញ​ពី​ទីតាំង​រូង​ Tham Luang នៅ​ពេល​ក្មេងៗ​នៃ​ក្រុម​បាល់​ទាត់​មួយ​ក្រុម​និង​គ្រូ​បង្វឹក​របស់​គេ​ នៅ​ជាប់​ខាង​ក្នុង​រូង​នេះ​ជាមួយ​អ្នក​ជួយសង្គ្រោះ​ផ្សេង​ទៀត នៅ​ខេត្ត​ឈាងរ៉ៃ ភាគ​ខាង​កើត​ប្រទេស​ថៃ។

បាតុករ​ម្នាក់​ដែល​មាន​ពាក់​ម៉ាស់​មាន​រូប​ទង់​ជាតិ​ប្រទេស​​ Turkestan ខាង​កើត និង​ដៃ​ម្ខាង​មាន​រូប​ទង់ជាតិ​ប្រទេស​ចិន កំពុង​ចូលរួម​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ធ្វើ​ទុក​បុកម្នេញ​របស់​ចិន​លើ​ជន​ជាតិ​ដើម Uighur កាន់​សាសនា​ឥស្លាម កាល​ពី​កុបកម្ម​នៅខែ​កក្កដា ឆ្នាំ​២០០៩ នៅ​ទីក្រុង Urumqi។ ការ​ធ្វើ​បាតុកម្ម​នេះ​ស្ថិត​នៅ​មុខ​ស្ថាន​កុងស៊ុល​ចិន ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី។

ស្ត្រី​ម្នាក់​ថត​រូប​ភ្នំភ្លើង​ Mount Agung ដែល​កំពុង​បញ្ចេញ​ផ្សែង​ទៅ​ក្នុង​អាកាស​ ដែល​មើល​ឃើញ​ពី​ឃុំ Kubu នៃ​តបន់ Karangasem នៅ​លើ​កោះ​បាលី​ប្រទេស​ឥណ្ឌូនេស៊ី។

ប្អូន​ប្រុស​របស់​ Mahmud al-Ghrabli អាយុ ១៦​ឆ្នាំ ជន​ជាតិ​ប៉ាឡេស្ទីន យំ​នៅ​ក្នុង​ពិធី​ហែ​សព​បង​ប្រុស​របស់​ខ្លួន​នៅ​ទីកុង​ Gaza​ City។ បង​ប្រុស​គាត់​​ត្រូវ​បាន​បាញ់​ដោយ​ទាហាន​អ៊ីស្រាអែល នៅ​ពេល​ធ្វើ​បាតុកម្ម​នៅ​ព្រំដែន​ជាមួយ​ប្រទេស​អ៊ីស្រាអែល។

រូប​ត្រី​បាឡែន​២​ដែល​មានទំហំ​ដូច​ត្រី​បាឡែន​ពិត ផុស​ចេញ​ពី​សមុទ្រ​ដោយ​មាន​ជាប់​ទៅ​ដោយ​ថង់​ផ្លាស្ទិក​ នៅ​ពី​មុខ​​អាគារ​ប្រវត្តិសាស្ត្រ Pantheon ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។

ស្ថានីយ៍​អវកាស​អន្តរជាតិ​ (កណ្ដាល) កំពុង​ធ្វើ​ដំណើរ​កាត់​ពី​មុខ​​ព្រះចន្ទ នៅ​ក្នុង​គន្លង​នៃ​ភព​ផែនដី ហើយ​ត្រូវ​បាន​ថត​ដោយ​អ្នក​ថត​រូបពី​ទីក្រុង Salgotarjan ប្រទេស​ហុងគ្រី។

កីឡាករ​ Thomas Fabbiano​ នៃ​ប្រទេស​អ៊ីតាលី​ គប់​កន្សែង​ទៅ​លើ​កន្លែង​អង្គុយ​ ក្រោយ​ពេល​លោកបាន​ឈ្នះ​ការ​ប្រកួត​ជុំ​ទី២ ទៅ​លើ​កីឡាករ Stan Wawrinka របស់​ប្រទេស​ស្វ៊ីស ក្នុង​ការ​ប្រកួត​ជើង​ឯកតិន្នីស នៅ​ទី​កីឡដ្ឋាន Wimbledon ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

បុរស​ម្នាក់​អង្គុយ​នៅ​លើ​រូប​សម្រាប់​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ គឺ​បង់​សម្រាប់​អង្គុយ​ដែល​មាន​រាង​ជា​គ្រាប់​បែក​មាន​ទង់ជាតិ​អាមេរិក នៅ​ខាង​ក្រៅ​ហាង​ទំនិញ​របស់​អាមេរិក ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ ប្រទេស​ចិន​បាន​អះអាង​ថា ខ្លួន​បាន​ត្រៀម​ធ្វើ​សង្គ្រាម​ជំនួញ​ជាមួយ​អាមេរិក។

ការ​បាញ់​កាំជ្រួច​នៅ​លើ​វិមាន​ចងចាំ Lincoln ​វិមានវ៉ាស៊ីនតោន និង​នៅ​វិមានកាពីតូល​របស់​អាមេរិក កាល​ពី​ថ្ងៃ​ពុធ ទី​៤ ខែ​កក្កដា ដើម្បី​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ។

កីឡាករ Rafael Devers (ឆ្វេង) កំពុង​រំអិល​ខ្លូន​ទៅ​លើ​ស្មៅ ដោយ​ឆ្លង​កាត់​មុខ​កីឡាករ Pedro Severino​ នៃ​ក្រុម Washington Nationals ដើម្បី​យក​ពិន្ទុ ក្នុង​ការ​ប្រួតបាល់​​ Baseball​ នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

ថ្ងៃ​លិច​នៅ​លើ​ទីក្រុង​ដែល​សម្បូរ​ទៅ​ដោយ​ធនាគារ នៅ​លើ​ទន្លេ Main ក្នុង​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។

លោក Joey Chestnut បាន​ឈ្នះ​ការ​ប្រកួត​បរិភោគ​សាច់ក្រក Nathan's Hot Dog ប្រចាំឆ្នាំ ដោយ​បាន​បង្កើត​​ឯក​ទត្ត​កម្ម​​ពិភពលោក​ថ្មី គឺ​បាន​បរិភោគ​សាច់​ក្រក​ចំនួន​៧៤ នៅ​ទីក្រុង Brooklyn រដ្ឋ​ញូវយ៉ក់។