រូបភាព​ជុំវិញពិភពលោក ០៥ កក្កដា ២០១៧

ការសម្តែង​ក្នុង​បាតុកម្ម​​ «១០០០ រូបរាង» មុននឹង​កិច្ច​ប្រជុំកំពូល​ G២០ ក្នុង​ទីក្រុង​ Hamburg​ នៅប្រទេស​អាល្លឺម៉ង់ ចាប់ផ្តើម។​

រថក្រោះ​សម្រាប់ការពារ​គ្រា​អាសន្ន Emergency Response Division ​បាញ់​ផ្លោង​ទៅកាន់​ក្រុមយោធា​រដ្ឋឥស្លាម​នៅ​ក្នុង​ទីក្រុង​ចំណាស់ Mosul ប្រទេស​អ៊ីរ៉ាក់។

ប្រធានាធិបតីបារាំង​ លោក Emmanuel Macron ឈរ​នៅខាងមុខ​ម្ឈូស​របស់​សព​លោក Simone Veil គ្របដោយ​ទង់ជាតិ​បារាំងក្នុង​ពិធី​បុណ្យសពនៅ​ក្នុង​ទីក្រុងប៉ារីស។ អ្នករស់រាន​មានជីវិត​ពីការសម្លាប់​រង្គាល​បាន​ចូលរួម​ជាមួយ​លោកប្រធានាធិបតី​និង​ឥស្សរៈជនជាច្រើន​ក្នុង​ពិធីសម្រាប់លោក Simone Veil ដែល​បាន​រួបផុត​ពី​របប​ណាស៊ីស​ដ៏​ប្រល័យ​ដើម្បី​ក្លាយជា​ប្រធាន​សភាអឺរ៉ុប​​និង​ជា​អ្នកនយោបាយ​​ដ៏គួរឲ្យ​គោរព​បំផុត។​​

បាតុករ​ពាក់ស្នែង​គោ​ជាមួយ​នឹង​ម្សៅពណ៌​ក្រហម​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​ការ​ជល់គោ​នៅ​ខាងមុខ​សាលាក្រុង​មួយ​ថ្ងៃមុន​ទិវា San Fermin ក្នុង​ទីក្រុង Pamplona ភាគខាងជើង​ប្រទេស​អេស្ប៉ាញ។​​

តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង Americo De Grazia រងរបួស​នៅ​ពេល​អ្នកគាំទ្រ​រដ្ឋាភិបាល​បង្ខំ​ចូល​សភាជាតិ​របស់​ប្រទេស​វ៉េណេស៊ុយអេឡា​ដែល​គ្រប់គ្រង​ដោយ​ក្រុមប្រឆាំង​នៅ​រដ្ឋធានី​ការ៉ាកាស។

ប្រជាជន​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ហែលទឹក​ជាសាធារណ​ប្រចាំ​ឆ្នាំ​នៅ​បឹ​ង Lake Zurich នៅ​ទីក្រុង​  Zurich ប្រទេស​ស្វីស។

តារាម៉ូដែល​ម្នាក់បង្ហាញម៉ូត​រ៉ូប​អាពាហ៍ពិពាហ៍​ដោយ​អ្នក​ច្នៃម៉ូត​ Elie Saa ដែល​ជា​ផ្នែក​មួយ​នៃ​ម៉ូត​សម្រាប់រដូវកាល​ស្លឹកឈើជ្រុះ​និង​រដូវរងា​២០១៧​និង​២០១៨​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។

ប៉ូលិស​ប្រើ​ទឹក​បាញ់​ក្រុម​បាតុករ​នៅ​ Schanzenviertel មុន​ពេល​កិច្ច​ប្រជុំ​កំពូល​G20 ក្នុង​ទីក្រុង​ Hamburg ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃទី​០៤ កក្កដា ២០១៧។

កាំ​ជ្រួច​បាន​បាញ់ឡើងនៅ​ទីក្រុង​ញូវយ៉ក​​ដើម្បី​​អបអរ​ថ្ងៃឯករាជ្យ​របស់សហរដ្ឋអាមេរិក​នៅទន្លេ East River កាល​ពី​ថ្ងៃទី​០៤ កក្កដា ២០១៧។

លោក​ Christian Jacobs រង់ចាំ​ប្រធានាធិបតី​ដូណាល់ ត្រាំ​នៅ​កណ្តាល​ភ្លៀង​​ក្នុង​ទិវា ០៤ កក្កដា នៅ​សេតវិមាន​រដ្ឋធានីវ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​០៤ កក្កដា ២០១៧។

កាំជ្រួច​បាន​ផ្ទុះ​លើ​ឧទ្យាន​ជាតិ​ដើម្បី​អបអរ​ទិវា​ឯករាជ្យ​ជាតិ​​នៅ​​វិមាន​សភា​និង​សារមន្ទីជាតិ​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃទី​០៤ កក្កដា ២០១៧។

អវកាសយានិក ​Jack Fischerនិង Peggy Whitson ប្រារព្ធ​ថ្ងៃ០៤​ កក្កដាពី402 គីឡូម៉ែត​ពី​ផែន​ដី​នៅ​ស្ថានីយ​អាកាស​អន្តរជាតិ។ លោក Fischer បាន​ចែក​រំលែក​រូបនេះ​លើ​ប្រព័ន្ធផ្សព្វផ្សាយ​ដោយនិយាយ​ថា «ពេលខ្លះ​ពួកយើង​មិនអាច​ឈរ​ឲ្យ​ត្រង់បាន ប៉ុន្តែ​ពួកយើង​គ្មាន​បញ្ហា​ក្នុង​ការ​បង្ហាញ​ពី​​មោទនភាព​ជនជាតិ​ អាមេរិក​នោះទេ។ រីករាយថ្ងៃ០៤ កក្កដា»។

អ្នកលេង​ទឹក​ម្នាក់ដែល​កំពុង​រអិល​ចុះក្រោម​តាម​បំពង់​ទឹក​នៅ​ក្នុង​ថ្ងៃដ៏ក្តៅ​មួយ​ក្នុង​អាងហែល​ទឹក​សាធារណៈក្នុង​ទីក្រុ​ង Vienna ប្រទេស​អូទ្រីស។

លោក Geraint Thomas នៃ​ចក្រភពអង់គ្លេស​ស្លៀកឈុត​ពណ៌លឿង​និង​លោក​ Chris Froome (ខាងឆ្វេង​លោក Thomas) កំពុង​ជិះ​កង់ជាមួយ​ក្រុម​ក្នុង​ការ​ប្រណាំង​ចម្ងាយ១៦០.៥គីឡូម៉ែត​ដែល​ចាប់ផ្តើម​ពី នៅ​ទីក្រុង​ Vittel និងបញ្ចប់​នៅ​ La Planche des Belles Filles ប្រទេស​បារាំង។

បុរស​ម្នាក់​ឆ្លងកាត់ផ្លូវ​លិចទឹក​ជាមួយ​ថ្ម​ធា្លក់​នៅ​តំបន់ Oita Prefecture ទីក្រុង​ Hita ប្រទេស​ជប៉ុន បន្ទាប់​ពី​ភ្លឿងធ្លាក់ខ្លាំង​។​

ស្រ្តី​ម្នាក់​កំពុង​មើល​រូបចម្លាក់ Gran Elefandret នៅ​ក្នុង​ការតាំង​ពិព័រណ៍​ Frieze Sculpture ក្នុង​ទីក្រុង​ឡុងដ៏។