រូបភាពជុំវិញពិភពលោក ០៥ កក្កដា ២០១៦
សមាជិករប់ស់កងកិត្តិយសស្រែកក្នុងពិធីស្វាគមន៍លោក Denis Sassou Nguesso ប្រធានាធិបតីរបស់សាធារណរដ្ឋកុងហ្គោ នៅខាងក្រៅវិមាន Great Hall of the People នៅក្នុងក្រុងប៉េកាំង ប្រទេសចិន។
មនុស្សម្នាឡើងជិះលើរថភ្លើង នៅពេលពួកគេធ្វើដំណើរត្រឡប់ទៅផ្ទះដើម្បីប្រារព្ធពិធី Eid al-Fitr ដែលធ្វើឡើងនៅថ្ងៃបញ្ចប់ខែបួសរ៉ាម៉ាឌនរបស់ជនមូស្លីម នៅស្ថានីយរថភ្លើងនៅក្នុងក្រុងដាក្កា ប្រទេសបង់ក្លាដែស។
លោក Fumio Kishida រដ្ឋមន្រ្តីការបរទេសរបស់ជប៉ុន (រូបខាងស្តាំទី២) ឱនគោរពនៅមុនក្តាមឈូសជនរងគ្រោះនៅក្នុងការវាយប្រហារចុងសប្តាហ៍នៅភោជនីយដ្ឋាននៅក្នុងប្រទេសបង់ក្លាដែស នៅព្រលានយន្តហោះ Haneda នៅក្នុងក្រុងតូក្យូ នៅពេលពួកគេត្រូវបានគេនាំយកទៅប្រទេសកំណើតវិញ។ ជនជាតិជប៉ុន៧នាក់ត្រូវបានគេសម្លាប់នៅក្នុងការវាយប្រហារនោះ។
មនុស្សម្នាទទួលយកសម្លៀកបំពាក់ដោយឥតគិតថ្លៃនៅខាងក្រៅព្រះវិហារ ក្នុងពិធី Eid al-Fitr ដែលត្រូវបានធ្វើឡើងនៅថ្ងៃបញ្ចប់ខែបួសរ៉ាម៉ាឌនរបស់ជនមូស្លីម នៅក្នុងក្រុង Kolkata ប្រទេសឥណ្ឌា។
ជនជាតិម៉ាឡេស៊ីម្នាក់ហោះជុំវិញកាំជ្រួច ដើម្បីអបអរសាទរថ្ងៃចុងក្រោយនៃខែបួសរ៉ាម៉ាឌន នៅក្នុងក្រុង Shah Alam ខាងក្រៅក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៦។
រថយន្តនានាបើកបរនៅលើមហាវិថីសហព័ន្ធ Yenisei M54 ដោយឃើញមានពពកយ៉ាងក្រាស់នៅពីលើ កាត់តំបន់ Siberian Taiga ក្នុងប្រទេសរុស្ស៊ី។
មនុស្សម្នាប្រមូលផ្តុំនៅខាងក្រៅតំបន់ទេសចរណ៍ Ark Encounter ដែលជាកន្លែងលំហែកាយមានប្រវែងប្រមាណជា១៥៥ម៉ែត្រ នៅក្នុង Williamstown រដ្ឋ Kentucky សហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦។ តំបន់ Ark Encounter ជាគំនិតច្នៃប្រឌិតមួយរបស់អ្នកច្នៃប្រឌិតឈ្មោះ Ken Ham ដោយកំណើតអូស្រ្តាលី។
បុគ្គលិកម្នាក់ជូតទឹកភ្នេក នៅពេលគាត់ដើរកាត់កសិដ្ឋានលិចទឹក កន្លែងដែលជ្រូកមិនអាចត្រូវបានគេជម្លៀសចេញ ដោយសារតែវិធានការការពារជំងឺឆ្លង និងការការពារបរិស្ថាន មុនពេលគាត់ចាកចេញទៅកន្លែងដែលមានសុវត្ថិភាពជាងនេះ នៅក្នុងខេត្ត Anhui ប្រទេសចិន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦។
កាំជ្រួចថ្ងៃបុណ្យឯករាជ្យជាតិត្រូវបានគេបាញ់បង្ហោះឡើងនៅលើបណ្តុំអគារក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ នេះជាទិដ្ឋភាពមើលពីក្រុង Arlington រដ្ឋ Virginia សហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦។
អ្នកជិះកង់អង់គ្លេស Mark Cavendish របស់ក្រុម Dimension Data ប្រឹងប្រែងដើម្បីយកឈ្នះវគ្គទី៣ ក្នុងពេលប្រកួតជិះកង់ Tour de France លើកទី១០៣ លើចម្ងាយ២២៣.៥គីឡូម៉ែត្រ ចន្លោះសង្កាត់ Granville និងសង្កាត់ Angers ប្រទេសបារាំង កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦។
បុគ្គលិករបស់អង្គការណាសាអបអរជាមួយគ្នានៅក្នុងមណ្ឌលប្រតិបត្តិការហោះហើរក្នុងអាកាស នៅមន្ទីរពិសោធន៍ Jet Propulsion នៅក្នុងក្រុង Pasadena រដ្ឋ California បន្ទាប់ពីពួកគេទទួលបានការបញ្ជាក់ពីយានអវកាសថា ខ្លួនបានចូលទៅក្នុងគន្លងភពភ្លុយតុង កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦។
អ្នកទេសចរណ៍ដើរកាត់កន្លែងបំពាក់ភ្លើងពណ៌នៅក្នុង Zhangjiakou ខេត្ត Hebei ប្រទេសចិន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦។