រូបភាព​ជុំវិញ​ពិភពលោក ០៤ កក្កដា ២០១៩

បុរស​ម្នាក់​និង​ក្មេង​ស្រី​ម្នាក់​ជិះ​លើ​ឡាន​ Ford បុរាណក្នុង​ពិធី​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ នៅ​ភូមិ Barnstable នៅ​ដែន​ដី Cape Cod រដ្ឋ Massachusetts សហរដ្ឋ​អាមេិក។

ស្ត្រី​ម្នាក់​កាន់​មាន់​គោក​នៅ​ក្នុង​តុលាការ​ ដែល​នឹង​ចេញ​សាល​ក្រម​ថា​តើ​​មាន់​រស់គួរ​ត្រូវ​ចាត់​ទុក​ថា​ជា​របស់​រំខាន​ដល់​អ្នក​ជិត​ខាងឬ​ទេ នៅ​ក្នុង​ករណី​មួយ​ដែល​​នាំឲ្យ​មាន​ការ​តវ៉ា​យ៉ាង​ខ្លាំង​នៅ​ជន​បទ។

ក្រុម​មន្ត្រី​ស្ត្រី​ដើរ​ក្បួន​ព្យុហយាត្រា​ក្នុង​ក្បួន​យោធា​ដើម្បី​ប្រារព្ធ​ខួប​ឯករាជ្យ​ជាតិ​របស់​ប្រទេស​បេឡារុស នៅ​ទីក្រុង​មីនស្តិ៍។

អ្នក​នេសាទ​ម្នាក់​ស្ទូច​​ត្រី​ដោយ​​អង្គុយ​លើ​បង្គោល​នៅ​ក្នុង​សមុទ្រ Koggala ប្រទេស​ស្រីលង្កា។

ទូក​ដឹក​ភ្ញៀវ​ទេសចរ​មួយ​បើក​​នៅក្បែរ​​សណ្ឋាគារ Marina Bay Sands នៅ​ប្រទេស​សិង្ហបុរី។

អ្នក​តវ៉ា​ធ្វើ​ការ​តវ៉ា​ជាមួយ​ប៉ូលិស​ក្នុង​ពេល​ធ្វើ​បាតុម្ម​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​របស់​យុវជន Solomon Tekah អាយុ ១៨ ឆ្នាំ ដែល​ជា​ជន​ជាតិ​អេត្យូពី ស្លាប់​បន្ទាប់​ពី​ត្រូវ​ប៉ូលិស​បាញ់​នៅ​ទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល។

សត្វ​ចៀម​មួយ​ក្បាល​នៅ​ក្នុង​បណ្ដុំ​សត្វ​ដែល​ត្រូវ​បាន​កាត់សម្អាត​រោម​ ក្នុង​ពិធី​កាត់​រោម​ចៀម​ពិភពលោក នៅ​ក្រុង Le Dorat ប្រទេស​បារាំង។

ផ្សេង​និង​អណ្ដាត​ភ្លើង​ចេញ​ពី​ភ្នំ​នៅជិត​ផ្ទះ​អ្នកស្រុក បន្ទាប់​ពី​ភ្នំភ្លើង​ Stromboli បាន​ផ្ទុះ​ នៅ​កោះ Stromboli នៅ​ភាគ​ខាង​ជើងនៃ​ទីក្រុង​កោះ Sicily។

ផ្ទះ​ដែល​រង​ការ​បំផ្លាញ​នៅ​ក្នុង​ទីក្រុង​ Tulun ដែល​រង​ការ​ប៉ះពាល់​ដោយ​ទឹក​ជំនន់ នៅ​តំបន់ Irkutsk ប្រទេស​រុស្ស៊ី។

ក្រុម​អ្នក​គោរព​ជំនឿ​​សាសនា​ហិណ្ឌូ​កំពុង​រាំ​ នៅ​ពេល​ពួក​គេ​ចូលរួម​ក្នុង​ពិធី​ប្រចាំ​ឆ្នាំ​មួយ​ឈ្មោះ​ថា Rath Yatra ឬ​ពិធី​ដង្ហែ​រទេះ នៅ​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា។

តារា​បង្ហាញ​ម៉ូត​បង្ហាញ​ការ​ច្នៃ​ម៉ូត​របស់អ្នក​ច្នៃ​ម៉ូត​ជន​ជាតិ​ចិនឈ្មោះ Guo Pei នៅ​ក្នុង​ពេល​បញ្ចប់​កម្មវិធី​បង្ហាញ​ម៉ូត​រដូវ​ស្លឹក​ឈើ​ជ្រុះ និង​រដូវ​រងា ឆ្នាំ​២០១៩/២០២០ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

សត្វ​ចចក​មួយ​ក្បាល​ពី​តំបន់​អាកទិច​ត្រូវ​បាន​គេ​ថត​ដោយ​កាម៉េរា​តាម​ដាន​​នៅ​ប្រជុំ​កោះ Svalbard ប្រទេស​ន័រវែស កាល​ពី​ឆ្នាំ​មុន។ វិទ្យាស្ថាន​តំបន់​ប៉ូល​ន័រវែស​បាន​ឲ្យ​ដឹង​ថា សត្វ​ចច​ញី​នេះ​បាន​ធ្វើ​ដំណើរ​ចម្ងាយ​៤,៤១៥​គីឡូម៉ែត្រ​ ឆ្លង​កាត់​ទឹក​កក​អាក​ទិច ពី​កោះ Svalbard ទៅ​ដល់​កោះ Ellemere ប្រទេស​កាណាដា ក្នុង​រយៈ​ពេល​៤​ខែ។

មនុស្ស​កំពុង​ទទឹក​ជោគ​ដោយ​រលក​សមុទ្រ​ធំៗ​នៅ​សមុទ្រអារ៉ាប់ នៅ​ទីក្រុង​ Mumbai ប្រទេស​ឥណ្ឌា។

កីឡាការនី​សហរដ្ឋ​អាមេរិក Alison Riske វាយ​បាល់​ទៅ​កាន់​កីឡាការនី Ivana Jorovic នៃ​ប្រទេស​​ស៊ែប៊ី ក្នុង​ការ​ប្រកួត​កីឡាតិន្នីស មួយ​ទល់​មួយ នៅ​ក្នុង​ថ្ងៃ​ទី​៤ នៃ​ការ​ប្រកួត​ជើង​ឯក​តិន្នីស​ Wimbledon Tennis Championships នៅ​ទីក្រុងឡុងដ៍ ប្រទេស​អង់គ្លេស។