រូបភាពជុំវិញពិភពលោក ០៤ កក្កដា ២០១៨

យុវជន​ភៀសខ្លួន​ពី​ខេត្ត Daraa ក្តាប់​របង​លួសបន្លានៅ​ព្រំដែន​ស៊ីរី​ អ៊ីស្រាអែល​ក្បែរ​ភូមិ​ al-Rafid ក្នុង​ប្រទេស​ស៊ីរី​អំឡុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​របបហើយ​អំពាវនាវ​ឲ្យ​មាន​ការ​ពារ​ពី​អន្តរជាតិ។

ប៉ូលិស​អ៊ីស្រាអែល​ចាប់​ខ្លួន​ជនជាតិ​ប៉ាឡេស្ទីន​​នៅ​ក្នុង​ភូមិ al-Khan al-Ahmar​ ក្បែរ​តំបន់​ West Bank។

ក្មេង​ៗ​ស្លៀកឈុត​តែង​ហែក្បួន​នៅ​តាម​ផ្លូវ Main Street អំឡុង​បុណ្យ​ឯករាជ្យ​ ថ្ងៃទី​០៧​ ខែកក្កដា ភូមិ Barnstable រដ្ឋ Massachusetts។

តារាម៉ូឌែល​ម្នាក់​បង្ហាញ​ម៉ូតរ៉ូប​រៀបអាពាហ៍​ពិពាហ៍ Haute Couture រដូវ​រងារ​និង​រដូវ​ស្លឹកឈើ​ជ្រុះ​​២០១៨ និង​២០១៩ ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។

សត្វ​ទា​មួយ​ក្បាល​ហែល​ទឹក​នៅ​ក្នុង​អាងតូច​មួយ​នៅ ជាយក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់។

ប្រជានជន​ទើប​តែ​ចូល​សញ្ជាតិ​ថ្មី​ញញឹម​នៅ​ក្នុង​ពិធី​ចូល​សញ្ជាតិរបស់​សេវាកម្ម​អន្តោប្រវេសន៍​និង​សញ្ជាតិ​សហរដ្ឋ​អាមេរិក​ក្នុង​បណ្ណាល័យ​សាធារណ​ញូវយ៉ក​ក្នុង​ទីក្រុង Manhattan កាលពី​ថ្ងៃទី​០៣ កក្កដា ២០១៨។

សាសនិក​ជនហិណ្ឌូ​សម្តែង​សៀក​ជាមួយ​នឹង​ម៉ូតូ​របស់​គាត់​មុន​នឹង​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ Rath Yatra ក្នុង​ទីក្រុង​ Ahmedabad ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃទី​០៣ កក្កដា ឆ្នាំ ២០១៨។