រូបភាព​ជុំវិញ​ពិភពលោក ៣១ កក្កដា ២០២០

ក្មេង​ស្រី​កាន់​សាសនា​ឥស្លាម​ កំពុង​ដើរ​បន្ទាប់​ពី​បាន​បួងសួង​នៅ​ទីក្រុង​ឡាកូស (Lagos) ប្រទេស​នីហ្សេរីយ៉ា។

អ្នក​កាន់​សាសនា​ឥស្លាម​កំពុង​តម្រង់​ជួរ​​ចូល​ទៅ​កាន់​បន្ទប់​​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ដើម្បី​ការពារ​ការ​ឆ្លង​វីរុស​កូរ៉ូណា មុន​ពេល​ចូល​ទៅកាន់​បរិវេណ​នៃ​ព្រះវិហារ​ឥស្លាម Al Mashun Grand Mosque ដើម្បី​ចូលរួម​ពិធី​បុណ្យ Eid al-Adha នៅ​ទីក្រុង Medan នៅ​ខេត្ត​ស៊ូមាត្រា​ខាង​ជើង ប្រទេស​ឥណ្ឌូនេស៊ី។

ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​ចូលរួម​បួង​សួង​ក្នុង​ពិធី​បុណ្យ​ Eid al-Adha ដោយ​អនុវត្ត​វិធានការ​រក្សា​គម្លាត​សុវត្ថិភាព​ដែល​ជា​វិធានការ​ការពារ​កុំ​ឲ្យ​ឆ្លង​កូវីដ១៩ នៅ​ព្រះវិហារ​មួយ​ក្នុង​ទីក្រុង Surabaya ក្នុង​ខេត្ត Java ខេង​កើត ប្រទេស​ឥណ្ឌូនេស៊ី។

អ្នក​កាន់​សាសនាឥស្លាម​​ជន​ជាតិ​ប៉ាឡេស្ទីនសម្លាប់​សត្វ​ពាហនៈ ក្នុង​ពេល​ប្រារព្ធ​​ពិធី​បុណ្យ Eid al-Adha​ ភូមិ Al-Tweineh ក្នុង​តំបន់​ West Bank។

បុគ្គលិក​សុខាភិបាល​ម្នាក់​កំពុង​រៀប​ចំ​ប្រមូល​សំណាក​ដើម្បី​ធ្វើ​តេស្ត​រក​មើល​ជំងឺ​កូវីដ១៩ នៅ​ឯ​មជ្ឈមណ្ឌល​ធ្វើ​តេស្ត​ចល័ត​មួយ​នៅ​ទីក្រុង Hyderabad ប្រទេស​ឥណ្ឌា។

មនុស្ស​ម្នា​កំពុង​សម្រាក​លំហែកាយ​នៅ​ឆ្នេរ​សមុទ្រ Bournemouth នៅ​ក្នុង​ថ្ងៃដែល​ក្ដៅ​បំផុត​មួយ​នៃ​ប្រវត្តិសាស្ត្រ​របស់​ចក្រភព​អង់គ្លេស នៅ​ខណៈ​ពេល​ដែល​ការ​ផ្ទុះ​ឡើង​នៃជំងឺ​កូវីដ១៩ នៅ​តែ​បន្ត​នៅ​ទីក្រុង Bournemouth ចក្រភព​អង់គ្លេស។

បុរស​ម្នាក់​ប្រើ​ថង់​ផ្លាស្ទីក​ធ្វើ​ជា​ម៉ាស​សម្រាប់​ពាក់ នៅពេល​ដើរ​កាត់​មុខ​ហាង​កាហ្វេ​មួយ​ ខណៈ​ពេល​ដែល​ការ​ឆ្លង​រាល​ដាល​នៃជំងឺ​កូវីដ១៩ នៅ​តែ​បន្ត​នៅទីក្រុង​កៀវ ប្រទេស​អ៊ុយក្រែន។

រ៉ុក្កែត​ប្រភេទ Proton-M ដែល​ដឹក​ផ្កាយ​រណប​រុស្ស៊ី​សម្រាប់​ផ្នែក​ទំនាក់​ទំនង ប្រភេទ Briz-M​, Ekspress-80 និង Ekspress-103 កំពុង​ហោះ​ចេញ​ពី​កន្លែង​បាញ់​បង្ហោះ​នៅ​តំបន់ Baikonur Cosmodrome ប្រទេស​កាហ្សាក់ស្ថាន។

មន្ត្រី​សុខាភិបាល​កំពុង​សែង​មឈូស​ដាក់​សាក​សព​លោក Perence Shiri ​រដ្ឋ​មន្ត្ក្រី​ក្រសួង​ដែន​ដី កសិកម្ម និង​លំនៅឋាន​ជនបទ នៃ​ប្រទេស​ស៊ីមបាវ៉េ ដែល​បាន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ ក្នុង​ពិធី​បញ្ចុះ​សព​នៅ​ទីក្រុង​ហារ៉េរ៉េ ប្រទេស​ស៊ីមបាវ៉េ។

ក្មេង​ស្រី​ម្នាក់​អង្គុយ​នៅ​លើ​កន្ទេល​ នៅពេល​ដែល​ក្រុម​អ្នក​បួង​សួង​បាន​មក​ដល់​ដើម្បី​ធ្វើ​ពិធី​បួងសួង​ក្នុង​ពិធី​បុណ្យ Eid-al-Adha នៅ​ទីក្រុង Kara រដ្ឋ Ogun ស្ថិត​នៅ​ភាគ​និរតី​នៃ​ប្រទេស​នីហ្សេរីយ៉ា។