រូបភាព​ជុំវិញ​ពិភពលោក ៣១ កក្កដា ២០១៧

ទាហាន​កិត្តិយស​អៀវឡង់​ដើរ​ក្បួន​នៅ​កន្លែង​បញ្ចុះ​សព Tyne Cot មុន​ពេល​ប្រារព្ធ​ខួប​១០០ឆ្នាំ​នៃ​សមរភូមិ Passchendaele នៅ​ក្នុង​ក្រុង Zonnebeke ប្រទេស​ប៊ែលហ្ស៊ិក។

ត្រី​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​គេ​ដឹក​ពី​កោះ Okinawa ក្នុង​ប្រទេស​ជប៉ុន ហែល​ជាមួយ​នឹង​ត្រី​ទឹក​ប្រៃ​ត្រូពិច​ផ្សេង​ទៀត​នៅ​ក្នុង​អាង​ទឹក​មួយ​សម្រាប់​ការ​តាំង​ពិព័រណ៍ Sony Aquarium ២០១៧ នៅ​ក្នុង​ក្រុង​តូក្យូ។

អណ្តាត​ភ្លើង​ឆាបឆេះ​ ខណៈ​ដែល​ការ​​ប៉ះទង្គិច​ផ្ទុះ​ឡើង​នៅ​ពេល​ដែល​ការ​បោះឆ្នោត​សភា​កំពុង​ប្រព្រឹត្ត​ទៅ​ក្នុង​ក្រុង Caracas ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។

ពន្លឺ​នា​ពេល​រាត្រី​ក្នុង​តំបន់​ធនាគារ​នៅ​ក្នុង​ក្រុង Frankfurt am Main ភាគ​ខាង​លិច​នៃ​ប្រទេស​អាល្លឺម៉ង់​ឆ្លុះ​ជាមួយ​នឹង​ទឹក​ទន្លេ Main។

ក្រុម​មនុស្ស​ចំនួន៩០នាក់​ញ៉ាំ​សាច់​អាំង នៅ​ពេល​ពួកគេ​អង្គុយ​នៅ​លើ​តុ​ព្យួរ​ដោយ​ខ្សែ​នៅ​ក្រោម​ស្ពាន​ នៅ​ក្នុង​ក្រុង Limeira ប្រទេស​ប្រេស៊ីល កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។

A burned vehicle is seen as wind whips embers from a tree burned by the Lake Hughes fire in Angeles National Forest, north of Santa Clarita, California.

អ្នក​លោត​ជ្រមុជ​ទឹក​ម្នាក់​លោត​ពី​ស្ពាន Mostar ក្នុង​ពេល​ប្រកួត​លោត​ជ្រមុជ​ទឹក​បែប​ប្រពៃណី​ប្រចាំ​ឆ្នាំ​លើក​ទី៤៥១ នៅ​ក្នុង​ក្រុង Mostar ប្រទេស​បូស្ន៊ី កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧។

រន្ទះ​បាញ់​នៅ​ពី​លើ​ភូមិ Cully នៅ លើ​ច្រាំង​ទន្លេ Leman ប្រទេស​ស្វ៊ីស ត្រូវ​បាន​គេ​ថត​បាន​ កាលពី​៣០ ខែកក្កដា ឆ្នាំ២០១៧។

សមាជិក​ក្រុម​ពន្លត់​អគ្គិភ័យ​ជួយ​សង្គ្រោះ​មនុស្ស​ពី​កន្ត្រក​អូស​ដោយ​ខ្សែ​ភ្លើង​នៅ​លើ​អាកាស​នៅ​ក្នុង​ក្រុង Cologne ប្រទេស​អាល្លឺម៉ង់។