រូបភាព​ជុំវិញ​ពិភពលោក ៣១ កក្កដា ២០១៦

កងកម្លាំង​របស់​លីប៊ី​ដែល​ជា​សម្ព័ន្ធ​របស់​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​ធ្វើ​សញ្ញា បន្ទាប់​ពី​កងកម្លាំង​ផ្សេង​ទៀត​បាញ់​កាំភ្លើង​ផ្លោង​ទៅ​លើ​យុទ្ធជន​រដ្ឋ​ឥស្លាម​ក្នុង​សមរភូមិ​មួយ​ក្នុង​ក្រុង Sirte ប្រទេស​លីប៊ី។

គ្រួសារ​មួយ​ចែវ​ក្បូន​ធ្វើ​ពី​ដើម​ចេក នៅ​ក្នុង​តំបន់​លិច​ទឹក​នៅ​ស្រុក Morigaon ប្រទេស​ឥណ្ឌា។

អ្នក​សម្តែង​ម្នាក់​ត្រៀម​ខ្លួន​ចូលរួម​ក្នុង​ពិធី​មួយ​ដើម្បី​អបអរ​ខួប​១ឆ្នាំ​នៃ​ការ​ដេញ​ថ្លៃ​ដោយ​ជោគជ័យ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​សម្រាប់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កីឡា​អូឡាំពិក​រដូវ​រងា និង​កីឡា Paralympics សម្រាប់​ឆ្នាំ២០២២ នៅ​មហា​កំផែង​ចិន Badaling ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។

អ្នក​ចូលរួម​ប្រកួត​ដើម្បី​ដណ្តើម​បាល់​ ក្នុង​ការ​ប្រកួត​បាល់​ដោយ​ប្រើ​ដៃ នៅ​កន្លែង​រៀបចំ​កម្មវិធី​ដែល​មាន​ឈ្មោះ​ថា Wattoluempiade នៅ​ក្នុង​ក្រុង Brunsbuettel ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦។

គេ​មើល​ឃើញ​កាំភ្លើង​វែង​របស់​រថក្រោះ​មួយ​នៅ​ក្នុង​ការ​ប្រកួត​រថក្រោះ Biathlon ក្នុង​ការ​ប្រកួត​កងទ័ព​អន្តរជាតិ​សម្រាប់​ឆ្នាំ២០១៦ នៅ​ក្នុង​ក្រុង Alabino ប្រទេស​រុស្ស៊ី។

បុរស​ម្នាក់​លោត​ពី​ស្ពាន​បុរាណ​មួយ​ក្នុង​ពេល​ប្រកួត​ជ្រមុជ​ទឹក​បែប​ប្រពៃណី​លើក​ទី៤៥០ នៅ​ក្នុង​ក្រុង Mostar ក្នុង​ប្រទេស​បូស្នី និង​ហឺហ្ស៊េហ្គោវីណា (Bosnia and Herzegovina)។