រូប​ភាព​ជុំវិញ​ពិភពលោក ៣០ កក្កដា ២០២០

រ៉ុក្កែត Atlas V នៃក្រុមហ៊ុន United Launch Alliance ដឹក​យានយន្ត​សម្រាប់​ធ្វើដំណើរ​លើ​ភព​ព្រះ​អង្គារ ក្នុង​ឆ្នាំ​​២០២០ កំពុង​ហោះ​ចេញ​ពី​បរិវេណ​បាញ់​បង្ហោះ​ នៅ​ស្ថានីយ៍​ Cape Canaveral Air Force នៅ​រដ្ឋ​ Florida សហរដ្ឋ​អាមេរិក។

អតីត​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែង​សារ​កោត​សរសើរ​ដល់​លោក John Lewis នៅ​ព្រះវិហារ Ebenezer Baptist នៅ​ទីក្រុង​ Atlanta រដ្ឋ Georgia សហរដ្ឋ​អាមេរិក។

មនុស្ស​ម្នា​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ មុន​ពេល​ចាប់​ផ្ដើម​ពិធី​បុណ្យ​នៃសាសនា​ឥស្លាម Eid al-Adha ឬ​ពិធី​បុណ្យ​បូជា នៅ​ទីក្រុងដាកា ប្រទេស​បង់ក្លាដែស។

អ្នក​ដើរ​ក្បួន​ធម្មយាត្រា​កាន់​សាសនា​ឥស្លាម កំពុង​ស្ថិត​នៅ​លើ​កំពូល​កូន​ភ្នំ​មាន​ថ្ម ដែល​មាន​ឈ្មោះ​ថា «ភ្នំ​នៃ​ក្ដីករុណា» នៅ​លើ​តំបន់ភ្នំ​ Arafat ក្នុង​ពេល​ដើរ​ក្បួន​ធម្មយាត្រា​ប្រចាំ​ឆ្នាំ​នៅ​ជិត​ទីក្រុង​ពិសិដ្ឋ Mecca ប្រទេស​អារ៉ាប៊ី​សាអូឌីត។

អ្នក​តុប​តែង​​កំពុង​បញ្ចប់​ការ​លាប​ឲ្យ​រលោងរូប​ចម្លាក់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និង​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស Boris Johnson នៅ​ពេល​ដែល​សារ​មន្ទីរ Madame Tussauds នៅទីក្រុង Londres ចក្រភព​អង់គ្លេស កំពុង​ត្រៀម​បើក​ទ្វារ​ស្វាគមន៍​សាធារណជន​ឡើង​វិញ។

មន្ត្រី​អន្តោប្រវេសន៍សហរដ្ឋ​អាមេរិក​ម្នាក់​ កំពុង​រៀបចំ​ការ​ស្បថ​​របស់​ Omar Abdalla ជន​ជាតិ​ប៉ាឡេស្ទីន ក្នង​ពិធី​ស្បថ​ចូល​សញ្ជាតិ​អាមេរិកាំង នៅ​ក្នុងចំណត​ឡាន​ទំនេរ​មួយ នៅ​ក្រុង Santa Ana រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា ២០២០។

អ្នក​​ដឹក​អីវ៉ាន​ចែក​ចាយ​កំពុង​សម្រាក​នៅ​លើ​ម៉ូតូ​ នៅ​ក្បែរ​កង់​សម្រាប់​ប្រើ​ប្រាស់​រួម​គ្នា នៅ​កន្លែង​សម្រាប់​មនុស្ស​ដើរ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

មនុស្ស​ម្នា​នាំ​គ្នា​បើក​ភ្លើង​ទូរស័ព្ទ​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ភាព​មិន​ស្មើ​គ្នានៃ​ជាតិ​សាសន៍ និងអំពើ​ហិង្សា​របស់​ប៉ូលិស​ នៅ​ទីក្រុង​ Portland រដ្ឋ Oregon សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា ២០២០។

ទិដ្ឋភាព​ពី​លើ​អាកាស​បង្ហាញ​ពី​ក្រុម​កម្មករ​កំពុង​បែង​ចែក​ថូដាំ​ស្ត្រប៊ែរី នៅ​ទី Dahu ស្រុក Maioli កោះ​តៃវ៉ាន់។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​ស្ថិត​នៅ​កន្លែង​ចត​ឡាន​មួយ​ នៅលំនៅឋាន​អាផាតមិន​ដែល​ជន់​លិច​ដោយ​សារ​តែ​​ភ្លៀងធ្លាក់​យ៉ាង​ខ្លាំង​ នៅ​ទីក្រុង Daejeon សាធារណរដ្ឋ​កូរ៉េ។

វត្ថុ​សិល្បៈ​មួយ​ដែល​គេ​ដាក់​ឈ្មោះ​ថា «ទី​បញ្ចប់» រចនា​ឡើង​ដោយ​វិចិត្រករ​ Heather Phillipson ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​ទីលាន​ Trafalgar ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស។

សត្វ​ក្ដាន់​កំពុង​រត់​កាត់​ទីវាល​មួយ​នៅ​ភូមិ Kanjari នៅ​ជាយ​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា។