រូបភាពជុំវិញពិភពលោក ០៣ កក្កដា ២០២០
បន្ទះផ្លាស្ទិកនៅលើឡានក្រុង Jeepney ដែលប្រើដើម្បីបំបែកអ្នកដំណើរចេញពីគ្នា ដែលជាវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
តារាសម្ដែងម្នាក់ស្លៀកពាក់ជា zombie សម្ដែងក្នុងពិធីមួយដោយក្រុម Kowagarasetai ដែលជាការសម្ដែងរំឭកដល់អ្នកអង្គុយក្នុងឡានឲ្យរក្សាគម្លាតពីគ្នាក្នុងវិធានការទប់ស្កាត់ការចម្លងវីរុសកូរ៉ូណា នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
ស្ត្រីម្នាក់កំពុងយំសោកលើសាកសពនៃកម្មករអណ្ដូងរ៉ែម្នាក់ នៅឯពិធីបុណ្យសព្វមួយនៅជិតតំបន់ Hpakant រដ្ឋ Kachin ប្រទេសមីយ៉ាន់ម៉ា។ ការបាក់ដីនៅអណ្ដូងរ៉ែថ្លើមថ្មមួយនៅក្នុងតំបន់នេះ បានសម្លាប់មនុស្សជាង ១៦០នាក់។
លោក Lewis Hamilton អ្នកបើកបរឡានក្រុមហ៊ុន Mercedes កំពុងហាត់មុនពេលការប្រណាំងឡាន Formula One ចាប់ផ្ដើមឡើងវិញបន្ទាប់ពីមានការផ្ទុះនៃជំងឺកូវីដ១៩ នៅទីលានប្រណាំង Austrian Grand Prix ក្នុងទីក្រុង Styria ប្រទេសអូទ្រីស។
ស្ត្រីម្នាក់ដើរកាត់ផ្លូវដែលជន់លិចបន្ទាប់ពីមានធ្លាក់ភ្លៀងយ៉ាងខ្លាំង នៅទីក្រុង Mumbai ប្រទេសឥណ្ឌា។
គ្រូបង្រៀនម្នាក់ និងសិស្សរបស់គាត់ ដែលពាក់មួករចនាឡើងសម្រាប់រក្សាចម្ងាយពីគ្នា កំពុងអនុវត្តការរក្សាចម្ងាយពីគ្នាដើម្បីទប់ស្កាត់ការចម្លងវីរុសកូរ៉ូណា នៅសាលារៀន Ban Pa Muad School ក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ។
អ្នកធ្វើការម្នាក់នៅសាលាក្រុងចូលរួមក្នុងការបាញ់ថ្នាំសម្លាប់មេរោគនៃជំងឺកូវីដ១៩ នៅទីក្រុង San Jose រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
ប៉ូលិសអ៊ីស្រាអែលម្នាក់លោតក្នុងពេលមានការធ្វើបាតុកម្មប្រឆាំងនឹងគម្រោងរបស់អ៊ីស្រាអែលដែលដាក់បញ្ចូលតំបន់មួយចំនួននៃតំបន់ West Bank ទៅជាផ្នែកមួយរបស់អ៊ីស្រាអែល នៅតំបន់ Kafr Qaddum ជិតក្រុង Nablus។