រូបភាព​ជុំវិញ​ពិភពលោក ០៣ កក្កដា ២០១៩

ទិដ្ឋភាព​ថ្មី​មួយ​ដែល​ទទួល​បាន​ពីកែវពង្រីក​ NASA's Hubble Space​ បង្ហាញ​ពី​ឧស្ម័ន​ដែល​កំពុង​រីក​ពណ៌ក្រហម​ ស និង​ខៀវនៃ​ប្រព័ន្ធ​ផ្កាយ Eta Carinae។

ប្រជាជន​ចូល​រួម​ព្រឹត្តិការណ៍​ហែល​ទឹក​សាធារណៈនៅបឹង Zurich ក្នុង​ទីក្រុង Zurich ប្រទេស​ស្វីស។

សកម្មជនសហរដ្ឋ​អាមេរិក Medea Benjamin ស្ថាបនិក​នៃ​ក្រុម​ប្រឆាំង​សង្គ្រាម Code Pink កាន់ផ្លាក​ដែល​សរសេរ​ថា​«Tanks But No Tanks DC Residents» នៅពេល​ដែល​អ្នកស្រី​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃទី​០២ កក្កដា ឆ្នាំ២០១៩ នៅ​ខាងមុខ​ទី​រំឮកវិញ្ញាណក្ខន្ធ​ Lincoln Memorial ក្នុង​រដ្ឋ​ Washington​ នៅ​ក្បែរ​ទី​ដែល​គេ​រៀបចំ​សម្រាប់​ពិធី​ផ្តល់​កិត្តិយស​«គោរព​អាមេរិក»របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​នៅ​​ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ។

គំន​ថ្មបែកបាក់​នៅពាសពេញ​ដី​និង​រថយន្ត​សង្រ្គោះ​បន្ទាន់​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​មជ្ឈមណ្ឌល​ឃុំឃាំង​មួយ​ក្នុង​ទីក្រុង Tajoura ភាគខាងកើតទីក្រុង Tripoli ប្រទេស​លីប៊ី។

លោក Boris Johnson បេក្ខជនថ្នាក់ដឹកនាំ​ម្នាក់​សម្រាប់​គណបក្សអភិរក្ស​ចក្រភពអង់គ្លេស (Britain's Conservative Party) មក​​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌលហ្វឹកហ្វឺន​ប៉ូលិស Thames Valley ក្នុង​ទីក្រុង​ Reading ចក្រភព​អង់គ្លេស។

តារាម៉ូឌែល​ម្នាក់​បង្ហាញម៉ូដ​ស​ម្រាប់​រដូវស្លឹកឈើជ្រុះ​និង​រដូវរងា​សម្រាប់ឆ្នាំ២០២០​របស់លោក Jean Paul Gaultier Haute Couture ឆ្នាំ២០២០​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។

សូរ្យគ្រាស​ត្រូវ​បាន​គេ​ឃើញ​ពីចម្ងាយ​នៅមជ្ឈមណ្ឌល​អង្កេត​អឺរ៉ុប La Silla European Southern Observatory (ESO) ក្នុង​ទីក្រុង​ La Higuera តំបន់ Coquimbo ប្រទេស​ឈីលីកាលពី​ថ្ងៃទី​០២ កក្កដា ឆ្នាំ២០១៩។

ជីវសាស្រ្ត​វិទូជនជាតិ​បារាំង​លោក Jean-Christophe Cabrol ពិនិត្យ​មើល​សត្វ​គ្រំ​ដែល​ដុះនៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​ខ្យង​ក្នុង​អាង​ Thau ក្នុង​ទីក្រុង​ Bouzigues ក្បែរ Montpellier​ ប្រទេស​បារាំង។

សាសនិក​ហិណ្ឌូ​បាន​មកដល់​ទី​តាំង​ថ្វាយបង្គំ​នៅ​អាងបរិសុទ្ធLord Shiva ​ក្នុង​ទីក្រុង Amarnath ភាគអាគ្នេយ៍ទីក្រុង Srinagar ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃទី ០២ កក្កដា ឆ្នាំ២០១៩។

វេជ្ជបណ្ឌិតព្យាបាល​សត្វ​ពិនិត្យ​សាកសព​ត្រី​បាឡែន​មួយ​ក្បាល​នៅ​កោះ Lanta ខេត្ត​ក្រាប៊ី​ប្រទេសថៃ។