រូបភាពជុំវិញពិភពលោក ០៣ កក្កដា ២០១៨

អ្នក​ច្នៃ​ម៉ូត​អាល្លឺម៉ង់​លោក​ Karl Lagerfeld លេច​មុខ​ជា​មួយ​តារាបង្ហាញ​ម៉ូត​នាង​ Hudson Kroenig នៅ​ពេល​ចប់កម្មវិធី​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ Haute Couture រដូវ​រងារ​និង​រដូវ​ស្លឹកឈើ​ជ្រុះ​​២០១៨ និង​២០១៩ ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង។

ទាហាន​ស្រី​នៃ​ប្រទេ​សបេឡារុស​ហែ​ក្បួន​យោធា​ដើម្បី​អបអរ​ថ្ងៃបុណ្យ​ឯករាជ្យ​ក្នុង​ទីក្រុង​ Minsk។

សាច់ញាតិ​​នៃ​អ្នក​ដំណើរ​ដែល​បាត់ខ្លួន​លើ​កាណូត​ដែល​លិច​បាត់​មួយ​យំ​នៅ​ពេល​ដែល​បោះ​ផ្កា​ទៅក្នុង​បឹង​ Lake Toba ក្នុង​តំបន់​ Simalungunកោះ​ស៊ូម៉ាត្រា​ភាគខាងជើង​ប្រទេស​ឥណ្ឌូណេស៊ី។

អ្នក​ធ្វើការ​សាលាក្រុង​ម្នាក់​អង្គុយ​យាមលូ​ទឹកស្អុយ​ដែល​ត្រូវ​បាន​បើក​គម្រប​មួយ​នៅ​តាមផ្លូវ​លិច​ទឹក​ក្នុង​ទីក្រុង​ Mumbai ប្រទេស​ឥណ្ឌា។

ភ្នំភ្លើង​ Agung ផ្ទុះ​​នៅ​ពេល​យប់អាធា្រត​ ដែល​អាច​មើល​ឃើញ​បាន​ពី​ភូមិ Bugbug ក្នុង​តំបន់ Karangasem ទីក្រុង​ Bali ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃទី​០២ មិថុនា ឆ្នាំ ២០១៨។

ស្រ្តី​ម្នាក់​សែង​កម្រាល​ព្រំ​មួយ​នៅ​ក្បែរ​តំបន់​កាន់កាប់​ដោយ​អ៊ីស្រាអែល​ Golan Heights ក្នុង​ទីក្រុង Quneitra ប្រទេស​ស៊ីរី​កាលពី​ថ្ងៃទី​០២ កក្កដា ២០១៨។

កុមារា​ម្នាក់​ឈរ​នៅ​លើ​ផ្លូវ​លិច​ទឹក​មួយ​ខណ​ដែល​ភ្លៀង​កំពុង​ធ្លាក់​ក្នុង​ទីក្រុង​ Chengdu ខេត្ត Sichuan ប្រទេស​ចិន​កាលពី​ថ្ងៃទី​០២ កក្កដា ២០១៨។