រូបភាព​ជុំវិញ​ពិភពលោក ០៣ កក្កដា ២០១៧

លោក​ប្រធានាធិបតី​បារាំង Emmanuel Macron ធ្វើ​ដំណើរ​កាត់​តាម​សាល Busts Gallery ទៅ​វិមាន Versailles ទី​ដែល​សភា និង​ព្រឹទ្ធសភា​រៀបចំ​កិច្ចប្រជុំ​មួយ​នៅ​ខាង​ក្រៅ​ក្រុង​ប៉ារីស។ លោក​ប្រធានាធិបតី Macron ដាក់​របៀប​វារៈ​នយោបាយ សន្តិសុខ និង​ការ​ទូត​ជា​អាទិភាព​ក្នុង​សម័យ​ប្រជុំ​សភា​នេះ។

មនុស្ស​ម្នា​ធ្វើ​ការ​សម្តែង​បន្ទាប់​មាន​ការ​ដើរ​ក្បួន​យោធា​ដើម្បី​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នៅ​ក្នុង​ក្រុង​មីនស្កិ៍ ប្រទេស​បេឡារុស។

កង់​ត្រូវ​បាន​គេ​ព្យួរ​នៅ​ជាប់​ផ្លូវ​មួយ​ក្នុង​ជុំ​ទី៣​នៃ​ការ​ប្រណាំង​កង់ Tour de France ក្នុង​ចម្ងាយ​២១២,៥គ.ម.​ ដែល​ចាប់​ផ្តើម​នៅ​ក្នុង​ក្រុង Verviers ប្រទេស​ប៊ែលហ្ស៊ិក និង​បញ្ចប់​នៅ​ក្នុង​ក្រុង Longwy ប្រទេស​បារាំង។

អ្នក​ជិះ​ក្តារ​លើ​ទឹក​លេង​សប្បាយ​រីករាយ​នៅ​លើ​បឹង Neusiedl ក្នុង​ក្រុង Podersdorf ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។

បុគ្គលិក​សង្គ្រោះ​បន្ទាន់​ធ្វើ​ការ​នៅ​កន្លែង​កើត​ហេតុ​នៃ​គ្រោះថ្នាក់​ដ៏​ប្រល័យ​មួយ​នៅ​លើ​ផ្លូវ A9 ក្បែរ​ក្រុង Muenchberg ប្រទេស​អាល្លឺម៉ង់។ រថយន្ត​ក្រុង​មួយ​ដែល​មាន​ដឹក​មនុស្ស​ចាស់​ជរា​នៅ​ថ្ងៃ​ឈប់​សម្រាក​បាន​បុក​នឹង​គូទ​រថយន្ត​ដឹក​ទំនិញ។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍ និង​ការ​ផ្ទុះ​ឆេះ​នៅ​នឹង​កន្លែង​កើត​ហេតុ​ផង​ដែរ។

លោក Jack Fischer ដែល​ជា​អាកាសយានិក​របស់​ណាសា​ថត​ផ្នែក​មួយ​របស់​យាន SpaceX Dragon នៅ​ពេល​វា​ហោះ​ចូល​ក្នុង​បរិយាកាស​ផែនទី​វិញ​ មុន​ពេល​ធ្លាក់​ចូល​ទៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៧។

លោក William C. Workinger III ថត​រូប​នៃ​ស្ថានីយ​អាកាស​អន្តរជាតិ​ដែល​បញ្ជា​ដោយ​លោកស្រី​ Peggy A. Whitso ​អាកាសយានិក​អាមេរិក​ និង​កំពុង​ហោះ​ចូល​ទៅ​ក្នុង​ភព​ព្រះ​អាទិត្យ នៅ​ក្នុង​ក្រុង McLean រដ្ឋ Virginia កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧។

កប៉ាល់ USS Billings (LCS 15) របស់​កងទ័ព​ជើង​ទឹក​នា​ពេល​អនាគត​ត្រូវ​បាន​គេ​ទាញ​ទម្លាក់​ចូល​ទៅ ក្នុង​ទន្លេ Menominee ក្នុង​ក្រុង Marinette រដ្ឋ Wisconsin កាលពី​ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៧។ នៅ​ពេល​ដែល​មាន​ការ​ប្រកាស​ជា​ផ្លូវ​ការ កប៉ាល់ LCS-15 នឹង​ក្លាយ​ជា​កប៉ាល់​ដំបូង​គេ​ក្នុង​ចំណោម​កប៉ាល់​ប្រភេទ​នេះ​នៅ​ក្នុង​កងទ័ព​ជើង​ទឹក។

ក្មេង​ប្រុស​ម្នាក់​លោត​ពី​កន្លែង​អង្គុយ​របស់​ឆ្មាំ​សមុទ្រ​នៅ​លើ​ឆ្នេរ Atlantic ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។

អ្នក​ជួយ​សង្គ្រោះ​ជម្លៀស​អ្នក​ស្រុក​នៅ​ក្នុង​តំបន់​លិច​ទឹក​មួយ​ក្នុង​ក្រុង Guilin ខេត្ត Guangxi ប្រទេស​ចិន កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧។

អ្នក​បង្ហាញ​ម៉ូដ​ម្នាក់​បង្ហាញ​ម៉ូដ​មួយ​សម្រាប់​កម្មវិធី Iris Van Herpen's Haute Couture Fall/Winter 2017/2018 ដែល​ធ្វើ​ឡើង​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។

អ្នក​បង្ហាញ​ម៉ូដ​ម្នាក់​បង្ហាញ​ម៉ូដ​ដែល​រចនា​ឡើង​ដោយ​នាង Tamara Ralph និង​លោក Michael Russo ជនជាតិ​អូស្ត្រាលី​សម្រាប់​កម្មវិធី Haute Couture Fall/Winter 2017-2018 នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។

បុរស​ម្នាក់​រុញ​ម៉ូតូ​របស់​គាត់​កាត់​ផ្លូវ​លិច​ទឹក បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា។