រូបភាព​ជុំវិញ​ពិភពលោក ០៣ កក្កដា ២០១៦

អគារ​បែកបាក់​មួយ​របស់​សណ្ឋគារ Carlton Citadel នៅ​ក្នុង​តំបន់​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ពុះចែក​ក្រុង Aleppo។

បុរស​ម្នាក់​ស្វែងរក​ជន​រងគ្រោះ​នៅ​កន្លែង​កើត​ហេតុ​នៃ​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ឡាន​នៅ​តំបន់​ពាណិជ្ជកម្ម​នៅ​សង្កាត់ Karada ក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់។ យ៉ាង​ហោច​ណាស់​មនុស្ស​១២៤នាក់​បាន​ស្លាប់ និង​១៨៦​នាក់​ផ្សេង​ទៀត​រងរបួស​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​ពីរ​កន្លែង​ផ្សេង​គ្នា។

មនុស្ស​ម្នា​កាន់​បដា​ក្នុង​ពេល​បាតុកម្ម​ដែល​មាន​ឈ្មោះ​ថា «ខែ​មីនា​សម្រាប់​អឺរ៉ុប» ប្រឆាំង​នឹង​ការ​សម្រេច​ចិត្ត​របស់​អង់គ្លេស​ក្នុង​ការ​ចាកចេញ​សហភាព​អឺរ៉ុប នៅ​ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦។

មាន​ការ​ប្រឈម​មួយ​ជាមួយ​នឹង​សេះ​ព្រៃ​ក្នុង​ព្រឹត្តិការណ៍​ប្រពៃណី Rapa Das Bestas នៅ​ក្នុង​ភូមិ Sabucedo ប្រទេស​អេស្ប៉ាញ។

ក្រុម Zelazny របស់​ប៉ូឡូញ​សម្តែង​ក្បួន​អាកាស​មួយ​ក្នុង​ព្រឹត្តិការណ៍​ដែល​គេ​ហៅ​ថា Szczecin Air Picnic របស់​ក្លឹប Aeroclub​ ក្នុង​ក្រុង Szczecin កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦។

អ្នក​បង្ហាញ​ម៉ូដ​ម្នាក់​បង្ហាញ​ពី​ម៉ូដ​ថ្មី​ដែល​រចនា​ដោយ Yuima Nakazato ក្នុង​ព្រឹត្តិការណ៍​ប្រមូល​ផ្តុំ​ម៉ូដ​សម្លៀកបំពាក់​ដែល​មាន​ឈ្មោះ​ថា Haute Couture សម្រាប់​រដូវ​រងា និង​ស្លឹក​ឈើ​ជ្រុះ​ក្នុង​សម្រាប់​ឆ្នាំ២០១៦ និង​២០១៧ ក្នុង​សប្តាហ៍​បង្ហាញ​ម៉ូដ​ នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង

កីឡាករ Tia Rope និង​កីឡាករ Joonas Saukkonen (រូប​ឆ្វេង) និង​កីឡាករ Katja Hyvarinen និង​កីឡាករ Jukka Podduikin របស់​ប្រទេស​ហ្វាំងឡង់ ប្រកួត​ដណ្តើម​យក​ជើង​ឯក Wife Carrying ក្នុង​ក្រុង Sonkajarvi ប្រទេស​ហ្វាំងឡង់ កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦។

អ្នក​សម្តែង​ម្នាក់​ស្ថិត​នៅ​លើ​ខ្សែ​កាប​ដ៏​ខ្ពស់ ក្នុង​ពេល​សម្តែង​លើ​អាកាស Place des Anges ដែល​សម្តែង​ដោយ​អ្នក​ដឹកនាំ​រោងគុន​ជនជាតិ​បារាំង​ម្នាក់ នៅ​ក្នុង​ក្រុង Kingston up Hull ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦។

ឡាន​ប្រណាំង​ជាច្រើន​បុក​គ្នា​ក្នុង​ពេល​ប្រណាំង​ពានរង្វាន់ NASCAR Sprint Cup Series នៅ​មហាវិថី​អន្តរជាតិ Daytona នៅ​ឆ្នេរ Daytona រដ្ឋ Florida កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦។

បន្ទះ​ចុងក្រោយ​របស់​កែវយឹត​វិទ្យុ​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក​របស់​ចិន​ ដែល​មាន​ឈ្មោះ​ថា FAST ត្រូវ​បាន​គេ​បំពាក់​នៅ​ក្នុង​តំបន់ Pingtang ខេត្ត Guizhou។

មនុស្ស​ម្នា​ដើរ​នៅ​លើ​បន្ទះ​អណ្តែត The Floating Piers ដែល​រចនា​ដោយ Christo Vladimirov Yavachev ដែល​កើត​នៅ​ប៊ុលហ្គារី នៅ​ចុង​សប្តាហ៍​នៅ​ក្បែរ​សង្កាត់ Sulzano ភាគ​ខាង​ជើង​នៃ​ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦។