រូបភាពជុំវិញពិភពលោក ២៩ កក្កដា ២០២០
បុរសម្នាក់ជិះរទេះសេះឆ្លងទន្លេ Tawi ក្នុងទីក្រុង Jammu ប្រទេសឥណ្ឌា។
អ្នកជំងឺកូវីដ១៩វៀតណាមស្ថិតក្នុងឈុតការពារខ្លួនកាន់ទង់ជាតិវៀតណាមហើយនិងរូបមេដឹកនាំជាតិលោកហូ ជីមីញ បានមកដល់អាកាសយានដ្ឋាន Noi Bai ក្នុងទីក្រុងហាណូយ។
មន្ត្រីសុខាភិបាលយកសំណាកពិនិត្យរកមេរោគកូរ៉ូណាពីប៉ូលិសចរាចរនៅមណ្ឌលការិយាល័យ Singha Durbar ក្នុងទីក្រុង Kathmandu ប្រទេសនេប៉ាល់។
អ្នកធ្វើធម្មយាត្រាមូស្លីមរាប់រយនាក់ព័ទ្ធជុំវិញវិហារឥស្លាម Grand Mosque មុននឹងធម្មយាត្រា Hajj ក្នុងទីក្រុងពិសិដ្ឋមូស្លីម Mecca ប្រទេសអារ៉ាប៊ីសាអូឌីត។
មន្ត្រីពង្រឹងច្បាប់សហព័ន្ធម្នាក់កាន់គ្រាប់បង្ហូរទឹកភ្នែកអំឡុងបាតុកម្មមួយប្រឆាំងនឹងការរើសអើងនិងអំពើហិង្សារបស់ប៉ូលិសក្នុងទីក្រុង Portland រដ្ឋ Oregon កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០។
សមាជិកក្រុមសិល្បករអ៊ីស្រាអែល Itay Zalait កំពុងធ្វើរូបនាយករដ្ឋមន្ត្រី Benjamin Netanyahu នៅទីលាន Rabin ទីក្រុង Tel Aviv។
បុគ្គលិកភោជនីយដ្ឋានម្នាក់សំឡឹងមើលតុអាហារដែលគ្មានមនុស្សក្នុងទីក្រុងហុងកុង Hong Kong។ ហុងកុងបានហាមការញ៉ាំអាហារនៅក្នុងហាងដោយសារវីរុសកូរ៉ូណា។
ស្ត្រីម្នាក់លេងនៅអាងទឹកមួយក្នុងទីក្រុង Ehingen ប្រទេសអាល្លឺម៉ង់។