រូបភាពជុំវិញពិភពលោក ២៨ កក្កដា ២០២០

ពពកខ្មៅ​ធំ​មួយ​ត្រូវ​បាន​ឃើញ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ។

អ្នក​គង្វៀល​សត្វ​ចៀម​វ័យក្មេង​ម្នាក់ទាញ​សត្វ​ចៀម​របស់​ខ្លួន​ទៅ​សមុទ្រ​មុន​នឹង​ពិធី​បុណ្យមូស្លីម​ Eid al-Adha (ពិធី​បុណ្យ​នៃ​ការ​បូជា) ដែល​ត្រូវ​បាន​គេ​ស្គាល់ថា Tabaski នៅ​អាហ្វ្រិក​ខាងលិច។

អ្នកទោស​តវ៉ា​នៅខាងលើ​ដំបូល​នៃ​មន្ទីរឃុំឃាំង San Sebastian ដើម្បីទាមទារ​ជំនួយ​វេជ្ជសាស្ត្រ​ពីរដ្ឋាភិបាល​ខណៈដែល​មេរោគ​កូរ៉ូណា​បាន​ផ្ទុះ​ក្នុង​ទីក្រុង Cochabamba ប្រទេស​បូលីវីកាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០២០។

គ្រួសារ​មួយ​មើល​ពិធីបុណ្យ​សព​របស់​សាច់ញាតិ​ម្នាក់​នៅ​ទី​បញ្ចុះ​សព La Bermeja ក្នុង​ទីក្រុង San Salvador ប្រទេស​អែលសាល់វ៉ាឌ័រ​កាលពី​ថ្ងៃទី​២៧ កក្កដា ឆ្នាំ២០២០។

ពេទ្យធ្មេញ​ Nina Agustin (កណ្តាល) និងជំនួយការ​របស់​នាង(ឆ្វេង) ស្លៀក​ឈុត​ការពារ​ផ្ទាល់ខ្លួន​ ហើយ​រៀបចំ​ពិនិត្យ​អ្នក​ជំងឺ​របស់ខ្លួន​ម្នាក់នៅ​គ្លីនិកមួយ​ក្នុង​ទីក្រុង Malang ភាគខាងកើត​ខេត្ត East Java ប្រទេស​ឥណ្ឌូណេស៊ីកាលពី​ថ្ងៃទី​២៧ កក្កដា ២០២០។

ផ្កាឈូករត័្ន​ក្នុង​សួន​មួយនៅ​ទីក្រុង Mamming ប្រទេស​អាល្លឺម៉ង់។

សិស្ស​ចូល​រៀន​នៅ​ថ្នាក់​មួយ​នៅ​សាលាដែល​មានទីតាំង​នៅ​លើ​ភ្នំក្នុង​ទីក្រុង Doodhpathri តំបន់ Kashmir ដែលកាន់កាប់ដោយឥណ្ឌាកាលពី​ថ្ងៃទី២៧ ខែកក្កដា ២០២០។

អ្នកគាំទ្រ​ប្រធានាធិបតី ត្រាំ ហែក​ស្លាកសញ្ញា​អំឡុងកម្មវិធី«Back the Blue/President Trump Standout» ក្នុង​ទីក្រុង Stoneham រដ្ឋ Massachusetts កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០២០។