រូបភាព​ជុំ​វិញ​ពិភពលោក ២៧ កក្កដា ២០១៨

ទិដ្ឋភាព​បង្ហាញ​ពី​កម្មករ​ជួយ​សង្គ្រោះ​គ្រា​មាន​​អាសន្ន​កំពុង​ស្ថិត​នៅក្នុង​ចំណោម​ឡាន​ខូចៗ​នៅ​​ចំណ​តកណ្ដាល​វាល​មួយ​នៅ​ភាគ​ខាង​ជើង​នៃ​ទីក្រុង​អាថែន ក្រោយ​ពេល​ទឹក​ជំនន់​បាន​វាយ​ប្រហារ​លើ​រដ្ឋ​ធានី​របស់​ប្រទេស​ក្រិក។

ក្រុម​កីឡា​ប្រណាំង​កង់​ដែល​មាន​កីឡាករ​អង់គ្លេស Geraint Thomas ​ស្លៀក​ពាក់​ខោអាវ​ពណ៌​លឿង​ កំពុង​ជិះ​ឡើង​ទួល​នៃ​ភ្នំ Col du Tourmalet ក្នុង​ការ​ប្រណាំង​វគ្គ​ទី​៩ នៃ​ការ​ប្រណាំង​កង់ Tour de France ដែល​មាន​ចម្ងាយ​ជាង​២០០​គីឡូម៉ែត្រ ដោយ​ចេញ​ដំណើរ​ពី​ក្រុង Lourdes និង​បញ្ចប់​នៅ​ក្រុង Laruns ប្រទេស​បារាំង។

ទាហាន​ម្នាក់​លើក​មឈូស​ដែល​មាន​អដ្ឋិធាតុ​​នៃ​ទាហាន​សហរដ្ឋ​អាមេរិក​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​សង្គ្រាម​កូរ៉េ ក្នុង​ពេល​ប្រារព្ធ​ពិធី​នៅ​មូលដ្ឋាន​ទ័ពអាកាស​ Osan Air Base ក្នុង​ទីក្រុង Pyeongtaek ប្រទេស​កូរ៉េ​ខាង​ត្បូង។

ក្រុម​បាតុករ​ជន​ជាតិ​ប៉ាឡេស្ទីន​កំពុង​ស្ថិត​នៅ​កន្លែង​ធ្វើបាតុកម្ម​ដែល​មាន​ដុត​កង់ឡាន ក្នុង​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ទាហាន​អ៊ីស្រាអែល ក្រោយ​ពេល​ពិធី​បួង​សួង​នៅ​ថ្ងៃ​សុក្រ នៅ​ក្នុង​​ក្រុង Hebron នៃ​តំបន់ West Bank។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ កំពុង​ទស្សនា​រោង​ចក្រ​ផលិត​ដែក​ថែបដ៏​ក្តៅ​មួយ​ឈ្មោះ​ថា​ Granite City Works នៅ​ទីក្រុង Granite រដ្ឋ Illinois សហរដ្ឋ​អាមេរិក។

ឪពុក​និង​កូន​ដែល​ជា​ជន​អន្តោប្រវេសន៍​មក​ពី​ប្រទេស​ហុងឌូរ៉ាស ត្រូវ​បាន​គេ​ដោះ​លែង​ពី​មន្ទីរ​ឃុំ​ឃាំង​រួម​ជាមួយ​គ្រួសារ​ផ្សេង​ទៀត។ គាត់​ត្រូវ​បាន​គេ​ថត​រូប​នៅ​ក្បែរ​ចំណត​រថ​យន្ត​ក្រុង McAllen រដ្ឋតិចសាស សហរដ្ឋ​អាមេរិក។

ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​កំពុង​ហោះ​ពី​ក្រោយ​បណ្ដុំ​ថ្ម Stonehenge នៅ​ពេល​ថ្ងៃលិច​នៅ​ភាគ​និរតី​នៃ​ប្រទេស​អង់គ្លេស។

មនុស្ស​កំពុង​លេង​ទឹក​នៅ​កន្លែង​បាញ់​ទឹក​នៅ​ពី​មុខ​​​ Eiffel Tower ក្នុង​ទីក្រុង​ប៉ារីស ខណៈ​ពេល​ដែល​រលក​កម្ដៅ​កំពុង​បន្ត​កើត​មាន​នៅ​ក្នុង​តំបន់​អឺរ៉ុបខាង​កើត។