រូបភាពជុំវិញពិភពលោក ២៧ កក្កដា ២០១៧
បុរសម្នាក់កាន់គ្រាប់បែកផ្សែងក្នុងពេលបាតុកម្មដោយក្រុមសហជីពអ្នកបើកបរតាស៊ីនៅអេស្ប៉ាញ នៅទីក្រុងម៉ាឌ្រីដ។
មន្ត្រីប៉ូលិសអូស្ត្រាលីកំពុងហ្វឹកហាត់ក្នុវវគ្គបណ្តុះបណ្តាលឈ្មោះថា «ជនល្មើសមានអាវុធ ការសង្គ្រោះបន្ទាន់» នៅផ្នែកអ្នកដំណើរដំណើរនៃ Sydney Harbour ប្រទេសអូស្ត្រាលី។
អ្នកធ្វើដំណើរកំពុងដើរឆ្លងតាមស្ពានធ្វើពីឈើដើម្បីជៀសពីផ្លូវដែលជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងដែលនាំមកជាមួយនូវព្យុះ Nesat បានធ្វើឲ្យលិចផ្នេកជាច្រើននៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ផ្កាឈូករ័ត្ននៅក្នុងចម្ការដែលមានពពកក្រាស់នៅពីលើ នៅជិតក្រុង Odelzhausen ភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់។
ស្ត្រីជនជាតិប៉ាឡេស្ទ៊ីន កំពុងបួងសួងខណៈអ្នកផ្សេងទៀតកំពុងសូត្រធម៌នៅខាងក្រៅបរិវេណមួយដែលអ្នកកាន់សាសនាឥស្លាមហៅថា «ទីសក្ការៈនៃអភិជន» ប៉ុន្តែកន្លែងនេះជនជាតិជ្វីសហៅថា «ព្រះវិហារភ្នំ» នៅក្នុងទីក្រុងចាស់ហ៊្សែរុយសាឡិម ប្រទេសអ៊ីស្រាអែល។
ជនអ្នកប្រយុទ្ធនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលគាំទ្រដោយអាមេរិក កំពុងមើលតាមប្រហោងទៅកាន់ទីតាំងរបស់យុទ្ធជនរដ្ឋឥស្លាម នៅជួរមុខក្នុងស្រុកដែលមានឧស្សាហកម្មច្រើន នៅផ្នែកខាងកើតនៃទីក្រុង Raqqa ប្រទេសស៊ីរី។
ស្ត្រីអ្នកភូមិកំពុងឈរនៅជិតកម្ទេចដែលបំផ្លិចបំផ្លាញដោយទឹកជំនន់ នៅភូមិ Runi ក្នុងស្រុក Banaskantha នៃរដ្ឋ Gujarat ប្រទេសឥណ្ឌា។
សម្ភារៈសម្រាប់ដេកបានឆេះនៅស្ថានីយរដ្ឋភ្លើង Barca da Amieira-Envendos នៅខាងក្រៅភូមិ Sao Jose das Matas ជិតទីក្រុង Macao នៅភាគកណ្តាលប្រទេសព័រទុយហ្កាល់។
A body of a woman who died from the coronavirus disease (COVID-19), is lowered into the ground during her funeral at a graveyard in New Delhi, India.
សត្វស្វាមួយក្បាលកំពុងផឹកទឹកដែលអ្នកបួងសួងបានឲ្យវា នៅក្នុងពិធីបុណ្យ Nag Panchami នៃសាសនាហិណ្ឌូ ដែលប្រារពធ្វើឡើងដើម្បីរំឭកគុណស្តេចសត្វពស់ នៅវិហារមួយនៅជាយក្រុង Bengaluru ប្រទេសឥណ្ឌា។