រូបភាពជុំវិញពិភពលោក ២៦ កក្កដា ២០២០
ក្តារមឈូសរបស់លោក John Lewis ដែលជាអ្នកដឹកនាំចលនាសិទ្ធិស៊ីវិល និងជាតំណាងរាស្ត្រអាមេរិក ត្រូវបានគេប្រើរទេះសេះអូសកាត់ស្ពាន Edmund Pettus នៅក្នុងពិធីរំឭកវិញ្ញាណក្ខន្ធមួយនៅក្នុងក្រុង Selma រដ្ឋ Alabama។
មនុស្សម្នាធ្វើការគោរពដល់លោកតំណាងរាស្ត្រ John Lewis នៅសាល Trojan ក្នុងសាកលវិទ្យាល័យ Troy ក្នុងក្រុង Troy រដ្ឋ Alabama កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។
ភ្នំភ្លើង Pacaya ផ្ទុះ ដែលនេះជាទិដ្ឋាភាពពីក្រុង San Vicente Pacaya ប្រទេសក្វាតេម៉ាឡា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។
មនុស្សម្នាដើរកាត់ផ្លូវលិចទឹកមួយ បន្ទាប់ពីមានភ្លៀងដ៏ធំមួយនៅក្នុងក្រុង Karachi ប្រទេសប៉ាគីស្ថាន។
លោក Grand Master Jay (រូបកណ្តាល) មេដឹកនាំនៃក្រុមយុទ្ធជនស្បែកខ្មៅដែលហៅកាត់ថា NFAC ដឹកនាំអ្នកដើរតាមលោក ដើរក្បួនមួយនៅក្នុងការប្រមូលផ្តុំប្រដាប់ដោយអាវុធមួយនៅក្នុងក្រុង Louisville រដ្ឋ Kentucky កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។
បុគ្គលិកសុខាភិបាលពិនិត្យមើលសាកសពរបស់អ្នកលក់ដូរតាមផ្លូវម្នាក់ ដែលត្រូវបានអ្នកជិះខាងប្រទះឃើញថា បានស្លាប់នៅពេលព្រឹកព្រលឹមនៅក្នុងសង្កាត់ Cerro San Miguel ក្រុង Cochabamba ប្រទេសបូលីវី កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។
កសិករ និងអ្នកលក់ដូរងូតទឹកនៅផ្សារគោក្របីមួយដែលបង្កើតឡើងដើម្បីទិញលក់សត្វសម្រាប់បូជាយញ្ញនៅមុនពិធីបុណ្យមូស្លីម Eid al-Adha ឬពិធីបូជាយញ្ញ នៅក្នុងក្រុង Lahore ប្រទេសប៉ាគីស្ថាន។
លោក Allen Heath ពិនិត្យមើលការខូចខាតបង្កទៅលើកំពង់ផែកម្សាន្តឯកជនមួយ បន្ទាប់ពីមានព្យុះ Hanna នៅក្នុងក្រុង Corpus Christi រដ្ឋ Texas។
ទិដ្ឋាភាពពីលើអាកាសនេះបង្ហាញឱ្យឃើញពីពិធីបុណ្យសពជាច្រើនដែលត្រូវបានរៀបចំឡើងនៅកន្លែងបញ្ចុះសព Olifantsvlei នៅក្នុងក្រុង Soweto ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០។
កីឡាករ Joe Gomez (រូបស្តាំ) របស់ក្រុមLiverpool ប្រជែងជាមួយនឹងកីឡាករ Miguel Almiron របស់ក្រុម Newcastle នៅក្នុងការប្រកួតបាល់ទាត់ English Premier League រវាងក្រុម Newcastle និងក្រុម Liverpool នៅឧទ្យាន St. James នៅក្នុងក្រុង Newcastle ប្រទេសអង់គ្លេស។