រូបភាពជុំវិញពិភពលោក ២៦ កក្កដា ២០១៨
មន្ត្រីប្រចាំការម្នាក់ព្យាយាមពន្លត់ភ្លើងនៅពេលអតីតមន្ត្រីអ៊ុយក្រែនម្នាក់ឈ្មោះ Serhii Ulianov បានដុតខ្លួនឯងក្នុងការធ្វើបាតុកម្មប្រឆាំងនឹងការបណ្ដេញលោកចេញពីកងកម្លាំងប្រដាប់អាវុធ នៅខាងមុខបញ្ជាការដ្ឋានក្រសួងការពារជាតិអ៊ុយក្រែន នៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។
ក្មេងស្រីម្នាក់លេងនៅកន្លែងបាញ់ទឹកដើម្បីឲ្យត្រជាក់ខ្លួននៅក្នុងឧទ្យានមួយ នៅរដូវក្តៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្រុមអ្នកសម្តែងពីក្រុម Gandini Juggling កំពុងហាត់សមដើម្បីសម្តែងក្នុងកម្មវិធីមួយ មុនពេលចាប់ផ្ដើមនៃការសម្តែងសៀក នៅអាគារ Somerset ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
A man rows a boat in the Yamuna River, which is covered with a chemical foam caused by industrial and domestic pollution, during the Chhath Puja festival in New Delhi, India.
បុរសប៉ាគីស្ថានចំណាស់ម្នាក់បង្ហាញដៃជ្រលក់ទឹកខ្មៅ ក្រោយពេលបានបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយនៅទីក្រុង Lahore ប្រទេសប៉ាគីស្ថាន។
អ្នកកាន់ទុក្ខជនជាតិប៉ាឡេស្ទីនសែងសាកសព Obada Farwana ក្នុងពិធីបុណ្យសពនៅទីក្រុង Gaza City។
ក្មេងៗកំពុងរាំនៅក្នុងកន្លែងរាំមួយឈ្មោះ Mangyongdae ក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។
ប៉ូលិសបង្ក្រាបកុបកម្មរបស់ប្រទេសហុងឌូរ៉ាស បាញ់គ្រាប់បែកបង្ហូរទឹកភ្នែកទៅលើសិស្សនិស្សិតនៅសាកលវិទ្យាល័យNational Autonomous University របស់ប្រទេសហុងឌូរ៉ាស នៅពេលពួកគេធ្វើបាតុកម្មទាមទារការបញ្ចុះតម្លៃសាំង នៅទីក្រុង Tegucigalpa។
ក្មេងៗនិងសមាជិកគ្រួសារផ្សេងទៀតចូលរួមក្នុងការធ្វើបាតុកម្មអង្គុយលើផ្លូវក្រោយមានការដង្ហែក្បួនមួយដើម្បីរំលឹកដល់ថ្ងៃកំណត់ដែលតុលាការបានសម្រេចឲ្យរដ្ឋបាលរបស់លោកត្រាំ អនុញ្ញាតឲ្យក្រុមគ្រួសារដែលត្រូវបំបែកនៅព្រំដែន រួមរស់ជាមួយគ្នាឡើងវិញ។ បាតុកម្មនេះធ្វើឡើងនៅរដ្ឋធានីវ៉ស៊ីនតោន។
ក្មេងៗកំពុងលេងទឹកបាញ់នៅ Parc Andre Citroen ក្នុងទីក្រុងប៉ារីស។