រូបភាព​ជុំវិញ​ពិភពលោក ២៦ កក្កដា ២០១៧

អ្នក​ធ្វើ​ដំណើរ​ជន​ជាតិ​បង់ក្លាដែស ប្រើ​ប្រាស់​រ៉ឺម៉ក​ដើម្បី​ឆ្លង​កាត់​ផ្លូវ​ដែល​ជន់លិច ខណៈ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទីក្រុង​ដាកា។

លោក Andrew Roussos ដាក់​ដៃ​ជុំវិញ​កូន​ប្រុស​របស់​លោកឈ្មោះ Xander នៅពេលលោក​សែង​មឈូស​កូន​ស្រី​របស់​លោក​ ឈ្មោះ Saffie Rose Roussos ដែល​ជា​ជន​រងគ្រោះ​ក្មេង​ជាង​គេ​នៃ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ទីធ្លា Manchester នៅ​ក្នុង​ពិធី​បុណ្យ​សព​នៅ​វិហារ Manchester Cathedral ប្រទេស​អង់គ្លស។

កីឡាករ​បារាំង​ Mehdy Metella ប្រកួត​ក្នុង​វិញ្ញាសារ​ហែល​ទឹក​សេរី​១០០​ម៉ែត្រ​ នៅ​ពាក់​កណ្តាល​ផ្តាច់​ព្រាត់​ ក្នុង​កម្មវិធី​ប្រកួត​ជើង​ឯក FINA World ២០១៧ នៅ​ទីក្រុង​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី។

អ្នក​លក់​ដូរ​កំពុង​ជិះ​លើ​រថ​យន្ត​របស់​គាត់​ដែល​ដឹក​គ្រឿង​ធ្វើ​ពីឈើ​ និង​មាន​ផ្លែ​ចេក​នៅ​ក្នុង​ទីក្រុង Malabon ក្នុង​តំបន់ Metro Manila ប្រទេស​ហ្វីលីពីន។

​បន្ទាយ​យាម​មួយ​បាន​ឆេះ​ខ្ទេច​នៅ​ក្បែរ​ភូមិ Gaviao ប្រទេស​ព័រទុយហ្គាល់។

បុរសម្នាក់កំពុងសម្អាតនៅ​ខាង​ក្នុង​វិហារឥស្លាម Heart of Chechnya - Akhmad Kadyrov ដែល​ជា​វិហារ​ចំណាស់​មួយ​នៅប្រទេស​រុស្ស៊ី នៅ​កណ្តាល​ក្រុង Grozny។
 

កូន​សេះ​មក​ពី​កោះ​ Assateague នៅ​ពេល​ពួក​វា​ត្រូវ​បាន​យក​មក​ចូល​រួម​ក្នុង​កម្មវិធី​ហែល​ទឹក Chincoteague Island Pony នៅ​កោះ Chincoteague រដ្ឋ Virginia សហរដ្ឋ​អាមេរិក។

ក្រុម​នាវិក​ចូល​រួម​ក្នុង​ការ​ប្រកួតទូក​​​ joutes languedociennes នៅ​ទន្លេ Nive ក្នុង​ក្រុង Bayonne ភាគនិរតី​នៃប្រទេស​បារាំង ក្នុង​ពិធីបុណ្យ Basque Bayonne។

ស្ត្រី​ម្នាក់​មាន​ពាក់​កន្សែង​ជូត​ដៃ​នៅ​លើ​មុខ​ ដោយ​មាន​រូប​ស្បូន​ដែល​មាន​ការ​តុបតែង និង​ពាក្យ​ថា «សេរី» បាន​ចូល​រួម​ក្នុង​ការ​ដើរ​ក្បួន​ដើម្បី​គាំទ្រ​ច្បាប់​មួយ​ដែល​ជំរុញ​ដោយ​ ប្រធានាធិបតី Michelle Bachelet នៃ​ប្រទេស​ស៊ីលី។ ការ​ដើរ​ក្បួន​នេះ​គឺ​ដើម្បី​ធ្វើ​ឲ្យ​ការ​រំលូត​កូន​គឺ​ជា​រឿង​ស្រប​ច្បាប់​ដោយ​ឈរ​លើ​មូលដ្ឋាន​បី​យ៉ាង៖ នៅ​ពេល​ជីវិត​ម្តាយ​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់ នៅ​ពេល​ស្បូន​មិន​អាច​ផ្តល់​កំណើត​បាន និង​ក្នុង​ករណី​កូន​ដោយ​សារ​ការ​រំលោភ​។

ពស់​វែក​មួយ​ត្រូវ​បាន​គេ​ឃើញ​វា​ចេញ​ពី​ប្រអប់​នំ​ស្រួយ​មួយ​ ដែល​រូបភាព​នេះ​ផ្តល់​ដោយ​ការិយាល័យ​មេធាវី​នៅ​ភាគ​កណ្តាល​នៃរដ្ឋ​កាលីហ្វ័ញ៉ា សហរដ្ឋ​អាមេរិក។

បុរស​ម្នាក់​កំពុង​ដើរ​នៅ​លើ​​ដី​ស្ងួត​មួយ​នៅ​ទន្លេ Ticino នៅ​តំបន់ Boats Bridge ជិត​ក្រុង Pavia នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អ៊ីតាលី។

អ័ភ្រ​យ៉ាង​ក្រាស់​កំពុង​គ្រប​ដណ្ដប់​លើ​បឹង​ Webb នៅពេល​ព្រឹក​ដ៏​ត្រជាក់​មួយ​មាន​សីតុណ្ហភាព ​-៤០ អង្សា នៅ​រដ្ឋ Maine សហរដ្ឋ​អាមេរិក។

ជាង​ចម្លាក់​ជន​ជាតិ​ឥណ្ឌា កាន់​រូប​ព្រះ​ក្នុង​សាសនា​ហិណ្ឌូ នៅ​ក្នុង​រោង​ជាង​មួយ​ក្នុង​ទីក្រុង​ចាស់​នៃ​ទីក្រុង Hyderabad។

មេបញ្ជា​ការ​ឆ្មាំ​ការ​ពារ​ឆ្នេរ​សមុទ្រ​ លោក Victor Gronmy កំពុង​សម្លឹង​មើល​ទឹក​កក​ដែល​គ្រប​ដណ្ដប់​លើ​​ច្រក​សមុទ្រ​តូច​មួយ​ឈ្មោះ​ថា Victoria Strait ខណៈ​ពេល​ដែល​នាវា​បំបែក​ទឹកកក​របស់​ន័រវែស MSV Nordica កំពុង​ធ្វើ​ដំណើរ​រុញ​ច្រាន​ទឹក​កកក​ឆ្លងកាត់​ប្រជុំកោះ​ក្នុង​សមុទ្រ​អាកទិច​របស់​កាណាដា។

អ្នក​លោត​ទឹក​ម្នាក់​ហាត់​សម​នៅ​មុន​ការ​ប្រកួត​២​ថ្ងៃ ដើម្បី​ត្រៀម​ចូល​រួម​ប្រកួត​ជើង​ឯក​ហែល​ទឹក​ពិភពលោក​ នៅ​ទីលាន Batthyany ទីក្រុង​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី។

ជន​ជាតិ​ថៃ​កំពុង​លែង​អណ្ដើក​សមុទ្រ​នៅ​មជ្ឈមណ្ឌល​អភិរក្ស​អណ្ដើក​សមុទ្រ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប្រារព​ខួប​កំណើត​ទី​៦៥ របស់​ស្តេច​ថៃ​ Maha Vajiralongkorn ក្នុង​ស្រុក Sattahip ខេត្ត​ Chonburi ប្រទេស​ថៃ។