រូបភាព​ជុំវិញ​ពិភពលោក ២៦ កក្កដា ២០១៦

មនុស្ស​ក្មេងៗ​មក​ពី​ជុំ​វិញ​ពិភពលោក​រាំ​ជាមួយ​នឹង​ដូនជី​ម្នាក់​នៅ​ទីលាន​ផ្សារ​ក្នុង​ក្រុង Krakow ប្រទេស​ប៉ូឡូញ នៅ​មុន​ពេល​បើក​ថ្ងៃ​យុវជន​ពិភពលោក​ជា​ផ្លូវ​ការ​ ជាមួយ​នឹង​ការ​ចូលរួម​របស់​សម្តេច​ប៉ាប Francis។

អ្នក​ទេសចរណ៍​ម្នាក់​មើល​កន្លែង​ទឹក​ចេញ​មួយ​នៅ​អគារ Atomium ក្នុង​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក។

ប៉ូលិស​ធ្វើ​ការ​ឆែកឆេរ​នៅ​ក្នុង​សង្កាត់​ Saint-Etienne-du-Rouvray តំបន់​ Normandy ប្រទេស​បារាំង បន្ទាប់​ពី​មាន​ការ​វាយប្រហារ​មួយ​ទៅ​លើ​ព្រះ​វិហារ​ដែល​បាន​បង្ក​ឲ្យ​បព្វជិត​ម្នាក់​បាត់​បង់​ជីវិត។ ប៉ូលិស​បារាំង​និយាយ​ថា មនុស្ស​ពីរ​នាក់​បាន​លួច​ចូល​ក្នុង​ព្រះ​វិហារ​ក្នុង​ពេល​សូត្រ​ធម៌ Mass នា​ពេល​ព្រឹក នៅ​ក្បែរ​ក្រុង Rouen ដោយ​បាន​សម្លាប់​បព្វជិត​វ័យ​៨៤ឆ្នាំ​ម្នាក់ ដោយ​បាន​ចាប់​ជា​ចំណាត់ខ្មាំង មុន​ពេល​ត្រូវ​បាន​ប៉ូលិស​បាញ់។

ភ្នំ​ភ្លើង​មួយ​បាន​ផ្ទុះ​ នៅ​ពេល​ភ្លើង​ឆេះ​ព្រៃ​កំពុង​ឆេះ​រាលដាល​នៅ​ក្នុង​ឧទ្យាន Placerita Canyon ក្នុង​ ក្រុង Santa Clarita រដ្ឋ California កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។

សិស្ស​សាលា​នៅ​ឥណ្ឌា​កាន់​ស្រោម​មុខ​ដែល​មាន​រូប​លោក A.P.J Kalam អតីត​ប្រធានាធិបតី​ឥណ្ឌា នៅ​មុន​ខួប​មួយ​ឆ្នាំ​នៃ​ការ​ស្លាប់​របស់​លោក​ នៅ​សាលា​មួយ​ក្នុង​ក្រុង Chennai។

Artist and naturalist Stephanie Barthes adjusts a neon lamp on a stuffed pony as she works on her art creation called "Poney-Licorne" at her workshop in Bordeaux, France.

បុរសៗ​ប្រមូល​សាកសព​នៅ​កន្លែង​វាយប្រហារ​តាម​អាកាស​នៅ​ក្នុង​សង្កាត់ Douma ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម ក្នុង​ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។

យានSolar Impulse 2 ដែល​ជា​យន្តហោះ​ប្រើ​ពន្លឺ​ព្រះ​អាទិត្យ និង​បើក​ដោយ​លោក Bertrand Piccard ជនជាតិ​ស្វ៊ីស ត្រូវ​បាន​គេ​ប្រទះ​ឃើញ មុន​ពេល​ចុះចត​នៅ​ក្នុង​ក្រុង​អាប៊ុយដាប៊ី (Abu Dhabi) ក្នុង​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម ដើម្បី​បញ្ចប់​វគ្គ​ទី១​ក្នុង​ការ​ហោះហើរ​ជុំវិញ​ពិភពលោក។

រូបភាព​នេះ​បង្ហាញ​ពី​ក្មេងប្រុស​ម្នាក់​ត្រូវ​បាន​គេ​បិទ​មុខ និង​ចង​នៅ​លើ​កៅអី​មួយ​នៅ​មណ្ឌល​ឃុំ​ខ្លួន​នៅ​ក្នុង​ក្រុង Darwin។ រដ្ឋាភិបាល​អូស្រ្តាលី​បញ្ជា​ឲ្យ​មាន​ការ​ស៊ើបអង្កេត​បន្ទាប់​ពី​ភស្តុតាង​ជា​រូបភាព​នេះ​បង្ហាញ​ថា អ្នក​យាម​ពន្ធនាគារ​រំលោភ​បំពាន​ដល់​ក្មេង​ប្រុស​នានា។

យាន​ពន្លត់​អគ្គិភ័យ​ដែល​មាន​ឈ្មោះ​ថា DC-10 ទម្លាក់​សារធាតុ​ពន្លត់​អគ្គិភ័យ​នៅ​ពេល​ដែល​អ្នក​ពន្លត់​អគ្គិភ័យ​បន្ត​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​ដែល​មាន​ឈ្មោះ​ថា Sand Fire នៅ​ក្នុង​ព្រៃ Angeles National Forest នៅ​ក្បែរ​ក្រុង Los Angeles រដ្ឋ California កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។

អ្នក​ល្បាត​ព្រៃ​ម្នាក់​បន្ត​យាម​ឧទ្យាន​ជាតិ Kaziranga ដែល​បាន​លិច​ទឹក ភាគ​ខាង​កើត​នៃ​ក្រុង Gauhati ប្រទេស​ឥណ្ឌា។

ទិដ្ឋភាព​ពី​លើ​អាកាស​បង្ហាញ​ថា មនុស្សម្នា​កំពុង​ដើរ​លំហែកាយ​កាត់​វង់​ដំណាំ​មួយ​នៅ​ក្បែរ​ក្រុង Mammendorf ប្រទេស​អាល្លឺម៉ង់។

នាង Sama Dizayee ថត​រូបភាព​នេះ​នៅ​ពេល​មាន​រន្ទះ​ពី​ដំបូល​អគារ​របស់​នាង​នៅ​សង្កាត់ SW Waterfront ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។

ក្មេងៗ​ជ្រក​នៅ​ក្រោម​ដើម​ឈើ​មួយ​ នៅ​ពេល​ភ្លៀង​នៅ​ក្នុង​ក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា។

បុរស​ម្នាក់​ធ្លាក់​ពី​លើ​ស្ពាន​ នៅ​ពេល​រលក​បោកបក់​លើ​គាត់ នៅ​ច្រាំង​ទន្លេ Qiantang នៅ​ក្នុង​ក្រុង Hangzhou ខេត្ត Zhejiang ប្រទេស​ចិន កាលពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។

អ្នក​វិទ្យាសាស្រ្ត Marjolein Vanoppen និង Sebastiaan Derese (រូប​ស្តាំ) របស់​ប៊ែលហ្ស៊ិក បង្ហាញ​របៀប​ប្រើប្រាស់​ម៉ាស៊ីន​មួយ​ដែល​បំលែង​ទឹក​នោម​ទៅ​ជា​ទឹក​ស្អាត​សម្រាប់​ពិសារ និង​ជី ដោយ​ប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ នៅ​សាកលវិទ្យាល័យ Ghent ប្រទេស​ប៊ែលហ្ស៊ិក។