រូបភាពជុំវិញពិភពលោក ២៥ កក្កដា ២០១៩
អ្នករាំរបាំបាល់ឡេម្នាក់កំពុងរាំនៅឯប្រសាទពីរ៉ាមីត Louvre នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅខណៈដែលរលកកម្ដៅកំពុងបក់បោកលើរដ្ឋធានីរបស់ប្រទេសបារាំង។
អ្នកធ្វើការម្នាក់នៅឯហាងកាហ្វេ Note Coffee នៅកន្លែងដែលជញ្ជាំង ពិដាន និងកៅអី ត្រូវបានបិទទៅដោយកំណត់សម្គាល់ដែលមនុស្សមកពីជុំវិញពិភពលោកបានបិទ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ក្រុមបាតុករសប្បាយរីករាយបន្ទាប់ពីបានឮព័ត៌មានថា លោក Ricardo Rossello លាលែងពីដំណែងជាអភិបាលនៃកោះព័រតូរីកូ (Puerto Rico) នៅខាងមុខវិមានមួយដែលគេហៅថា La Fortaleza នៅទីក្រុងសាំងហ្សង់ (San Juan)។
បុរសម្នាក់បីកូនដែលទើបកើត នៅពេលគាត់និងក្រុមគ្រួសារដើរកាត់តំបន់ដែលត្រូវជន់លិចដើម្បីទៅដល់ជំរំសង្គ្រោះនៅក្នុងភូមិមួយនៃស្រុក Barpeta ស្ថិតនៅភាគឦសាននៃរដ្ឋ Assam ប្រទេសឥណ្ឌា។
កសិករចិញ្ចឹមត្រូវកំពុងសង្គ្រោះត្រីចេញពីបឹង Landes ដែលស្ទើរតែរីងស្ងួត នៅកណ្ដាលប្រទេសបារាំង នៅពេលដែលអាកាសធាតុក្ដៅធ្វើឲ្យមានគ្រោះរាំងស្ងួតកាន់តែយូរ នៅក្នុងប្រទេសនេះ។
លោក Pablo Ovelar ដែលជាងជាងដែកឈប់ថតរូបនៅពេលលោកកស្លៀកសម្លៀកបំពាក់ធ្វើពីរោមសត្វ ក្នុងពិធី St. Francis Solano នៅក្រុង Emboscada ប្រទេសប៉ារ៉ាហ្គាយ។
មនុស្សកំពុងចាំងនឹងពន្លឺព្រះអាទិត្យបង្កើតបានជាស្រមោលនៅកន្លែងមួយដែលគេហៅថា «ទស្សនៈរបស់អាល្លឺម៉ង់» នៅខណៈដែលអាកាសធាតុក្ដៅខ្លាំងកំពុងវាយប្រហារប្រទេសអេស្ប៉ាញ ក្នុងទីក្រុង Malaga។
អ្នករបាំជនជាតិប៉េរូ មកពីទីក្រុង Puno នៃតំបន់ភ្នំ Andes កំពុងលេងជាមួយឆ្កែហិតក្លិន នៅពេលដែលប៉ូលិសកំពុងឈរយាមនៅ ខាងក្រៅមជ្ឈមណ្ឌលព័ត៌មាន មុនពេលចាប់ផ្ដើមការប្រកួតកីឡា Pan American ឆ្នាំ២០១៩ នៅទីក្រុងលីម៉ា ប្រទេសប៉េរូ។
ឆ្មាមួយក្បាលកំពុងរត់កាត់តារាងបាល់ នៅពេលមានការប្រកួតវគ្គទី២ នៃក្រុម Tigres UANL និងក្រុម Real Salt Lake ក្នុងការប្រកួតពាន Leagues Cup នៅកីឡដ្ឋាន Rio Tinto ក្នុងទីក្រុង Salt Lake City។