រូបភាពជុំវិញពិភពលោក ២៥ កក្កដា ២០១៧
ជនចំណាកស្រុកកំពុងរង់ចាំការជួយសង្រ្គោះពីអង្គការក្រៅរដ្ឋាភិបាល Proactiva Open Arms អេស្ប៉ាញនៅសមុទ្រ Mediterranean ដែលមានចម្ងាយប្រមាណ២៤គីឡូម៉ែតពីភាគខាងជើងទីក្រុង Sabratha ប្រទេសលីប៊ី។
លោក John Kidman អាយុ៨៧ឆ្នាំ(ស្តាំ) និងលោកBill Hunt អាយុ៨៣ឆ្នាំពាក់វ៉ែនតានិម្មិតការពិតអំឡុងការតាំងពិព័រណ៍នៅសារមន្ទីរ Household Cavalry ក្នុងទីក្រុងឡុងដ៏។
ប្រជាជនកំពុងមើលភ្លើងឆេះព្រៃនៅ La Croix-Valmer ក្បែរទីក្រុង Saint-Tropez ប្រទេសបារាំង។ អ្នកពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើងដែលបានត្របាក់ដីមួយភាគនៅភាគអាគ្នេយ៍នៃប្រទេសបារាំងក្នុងថ្ងៃទីពីរ ដោយមានភ្លើងអគ្គិមួយគ្រប់គ្រងលែងបាននៅរមណីយដ្ឋាន Saint-Tropez នេះបើយោងតាមក្រុមសង្រ្គោះបន្ទាន់។
សត្វអំពិលអំពែកដែលកំពុងរកគូកំពុងបំភ្លឺភ្លើងក្នុងព្រៃមួយនៅជម្រក Santa Clara ក្បែរក្រុង Nanacamilpa រដ្ឋ Tlaxcala ប្រទេសម៉ិកស៊ិកកាលពីថ្ងៃទី២៤ កក្កដា ២០១៧។
ប្រជាជនកំពុងទិញអាហារនិងទំនិញផ្សេងៗក្នុងផ្សារទំនើបរដ្ឋធានីការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា។
បុរសម្នាក់លីក្មេងប្រុសដែលរងរបួសលើខ្នងរបស់លោកក្នុងទីក្រុង Arbin រដ្ឋធានីដាម៉ាសប្រទេសស៊ីរី។
នាយករដ្ឋមន្រ្តីអង់គ្លេស Theresa May ដើរជាមួយសា្វមីរបស់នាងលោក Philip ក្នុងទីក្រុង Desenzano del Garda នៅបឹង Garda ភាគខាងជើងប្រទេសអ៊ីតាលី។ លោកជំទាវ May បានចំណាយថ្ងៃសម្រាករបស់ខ្លួននៅប្រទេសអ៊ីតាលី។
ប្រជាជនដើរលើកូនភ្នំនៅពេលព្រះអាទិត្យលិចក្នុងរដូវក្តៅនៅសួន Tio Pio ទីក្រុង Madrid កាលពីថ្ងៃចន្ទទី២៤ កក្កដា ២០១៧។
ប្រជាជនលាងជើងនៅក្នុងសួនមួយក្នុងស្រុក Roppongi ទីក្រុងតូក្យូ ប្រទេសជប៉ុន។
សិល្បករសម្តែងសៀកដើម្បីប្រកាសអបអរខួបទី២៥០ឆ្នាំនៃសិល្បៈសៀកក្នុងទីក្រុងឡុងដ៏។
ភ្ញៀវទេសចរឈរនៅលើកោះមួយរវាងទឹកជ្រោះ Rhine ដែលជាទឹកធ្លាក់ដ៏ធំបំផុតក្នុងអឺរ៉ុប ក្នុងទីក្រុង Neuhausen ប្រទេសស្វីស។