រូបភាពជុំវិញពិភពលោក ២៤ កក្កដា ២០១៧
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ British Airways ហោះហើរនៅក្បែរឥន្ទធនូនៅតាមផ្លូវទៅកាន់ព្រលានយន្តហោះ Heathrow នៅក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
បុរសអាហ្វហ្គានីស្ថានម្នាក់ដែលបានបាត់បង់កូនប្រុសរបស់គាត់កាន់ទុក្ខនៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីមានការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅក្នុងក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។
កីឡាការនី Marissa Papaconstantinou មកពីកាណាដាកំពុងឆ្ពោះទៅកាន់ទីផ្តាច់ព្រ័ត្រ បន្ទាប់ពីដួលនៅក្នុងការប្រកួតរត់ប្រណាំង Women's 200m T44 ក្នុងវគ្គផ្តាច់ព្រ័ត្រ សម្រាប់ពានរង្វាន់ IAAF World ParaAthletics Championships។
ខ្លាឃ្មុំមួយក្បាលហែលទឹកនៅក្នុងអាងនៅមជ្ឈមណ្ឌលបង្កើតអំបូរសត្វកម្រឡើងវិញ នៅក្នុងសួនសត្វ Moscow Zoo នៅក្នុងភូមិ Sychevo ប្រទេសរុស្ស៊ី។
សមាជិកនៃសហគមន៍ Jain របស់ឥណ្ឌាប្រមូលផ្តុំគ្នាដើម្បីគាំទ្រសមាជិកផ្សេងទៀតដែលចូលរួមក្នុងចលនា «ការអត់អាហារដើម្បីសន្តិភាពពិភពលោក» អស់រយៈពេល៨ថ្ងៃកន្លងទៅ នៅក្នុងក្រុង Hyderabad ប្រទេសឥណ្ឌា។
អ្នកគាំទ្រតំបន់ Gorkhaland ប្រទេសឥណ្ឌាស្រែកពាក្យស្លោក និងចងខ្លួនជាមួយនឹងច្រវ៉ាក់ ក្នុងពេលដើរក្បួនបាតុកម្មមួយនៅក្នុងក្រុងញូវដេលី។
បាតុករបង្ហាញរូបសំណាករបស់លោកប្រធានាធិបតី Rodrigo Duterte ក្នុងពេលដើរក្បួនមួយទៅកាន់សភាហ្វីលីពីណ មុនពេលធ្វើសុន្ទរកថា State of the Nation របស់លោកប្រធានាធិបតី Duterte នៅក្នុងក្រុង Quezon ប្រទេសហ្វីលីពីន។
យន្តហោះពន្លត់អគ្គិភ័យ Canadair បាញ់ទឹកនៅពីលើអគ្គិភ័យនៅក្នុងក្រុង Mirabeau ប្រទេសបារាំង។
អ្នកចូលរួមកម្មវិធី Santa Claus World Congress ទៅទស្សនារូបសំណាក Little Mermaid នៅក្នុងក្រុង Copenhagen ប្រទេសដាណឺម៉ាក។
សត្វមួយប្រភេទដើរកាត់ទឹកនៅផែ Anchorage ក្នុងក្រុង Anchorage រដ្ឋ Alaska សហរដ្ឋអាមេរិក។
ក្មេងប្រុសៗម៉ាឡេស៊ីកាន់សាសនាឥស្លាមដើរនៅលើដីវាលនៃអគារ Kaaba ដែលជាអគារដ៏កម្ររបស់សាសនាឥស្លាម នៅក្នុងក្រុង Mecca ក្នុងការដើរព្យុះហយាត្រា Hajj។
អ្នកហាត់យកសាច់ដុំរបស់ហៃទីមើលដៃគូប្រកួតរបស់ខ្លួនតាមវាំងនន នៅក្នុងការប្រកួត Haiti Bodybuilding Classic នៅក្នុងក្រុង Port-au-Prince ប្រទេសហៃទី។