រូបភាព​ជុំវិញ​ពិភពលោក ២៤ កក្កដា ២០១៦

បុរសៗ​សែង​ក្តាមឈូស​របស់​ជន​រងគ្រោះ​ម្នាក់​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត​នៅ​ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន។

ទិដ្ឋភាព​ពី​លើ​អាកាស​នៃ​រូបសំណាក Christ the Redeemer ឈរ​ពី​លើ​ឆ្នេរ Guanabara Bay មុន​ដល់​ថ្ងៃ​ចាប់ផ្តើម​នៃ​ការ​ប្រកួត​អូឡាំពិក Rio ឆ្នាំ២០១៦​ នៅ​ក្នុង​ក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល។

អ្នក​លេង​សៀក​នៅ​ក្នុង​រង្វង់​អូឡាំពិក និង​តន្រ្តីករ​សម្តែង​ នៅ​ពេល​ដែល​ពន្លឺ​ត្រូវ​បាន​បញ្ចាំង​ទៅ​តាម​អ្នក​សម្តែង​ទាំង​នោះ នៅ​តាម​បណ្តោយ​ផ្លូវ Paulista Avenue នៅ​ក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​ក្រុង​ Sao Paulo ក្នុង​ប្រទេស​ប្រេស៊ីល។

មនុស្ស​រាប់​ពាន់​នាក់​ចូល​រួម​ពិធី​ដង្ហែ​សព​របស់​លោក កែម ឡី ដែល​ជា​អ្នក​វិភាគ​បញ្ហា​សង្គម​មួយ​រូប និង​​ជា​ប្រធាន​ក្រុម​តស៊ូ​មតិ​ក្នុង​មូលដ្ឋាន​មួយ​ដែល​មាន​ឈ្មោះ​ថា «ខ្មែរ​ដើម្បី​ខ្មែរ» ទៅ​កាន់​ស្រុក​កំណើត​របស់​លោក ក្នុង​ខេត្ត​តាកែវ។

ក្រុម​អ្នក​ជិះ​ជាមួយ​នឹង​កីឡាករ Chris Froome របស់​អង់គ្លេស ដែល​អ្នក​នាំ​មុខ​របស់​ខ្លួន​ស្លៀកពាក់​ពណ៌​លឿន ត្រូវ​បាន​គេ​ប្រទះ​ជាមួយ​នឹង​ចំណាំង​ផ្លាត​ពី​កញ្ចក់​នៅ​តាម​ផ្លូវ​មួយ ក្នុង​ពេល​ប្រកួត​ជិះ​កង់ Tour de France ក្នុង​វគ្គ​ទី២១ ទៅ​លើ​ចម្ងាយ​ផ្លូវ​១១៣គ.ម ជាមួយ​នឹង​ចំណុច​ចាប់​ផ្តើម​នៅ​ក្នុង​សង្កាត់ Chantilly និង​បញ្ចប់​នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង។

អ្នក​បម្រើ​ការ​ជា​អ្នក​ទទួល​ភ្លៀវ​ថត​រូប​ ក្នុង​ពេល​សម្រាក​ពី​កិច្ចប្រជុំ​របស់​ទេសាភិបាល​ធនាគារ​កណ្តាល និង​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ G20 នៅ​ក្នុង​ក្រុង Chengdu ខេត្ត Sichuan ប្រទេស​ចិន។

យាន​ឈ្មោះ Cessna L19 Bird Dog ហោះ​ពី​លើ​ឆ្នេរ San Lorenzo ក្នុង​ពេល​តាំង​ពិព័រណ៍​អាកាស​មួយ​នៅ​ក្នុង​ក្រុង Gijon ភាគ​ខាង​ជើង​នៃ​ប្រទេស​អេស្ប៉ាញ។

អ្នក​ពន្លត់​អគ្គិភ័យ​ដែល​ធ្វើ​ការ​ជាមួយ​គ្នា​បាំង​ខ្លួន​ប្រាណ​ពី​រងើក​ភ្លើង និង​ផ្សែង​ដ៏​ក្រាស់ នៅ​ពេល​អណ្តាត​ភ្លើង​រាលដាល​ដល់​ផ្ទះ​នានា​នៅ​ពេល​មាន​អគ្គិភ័យ​មួយ នៅ​ក្បែរ​ក្រុង Santa Clarita រដ្ឋ California កាលពី​ថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ២០១៦។ ដោយ​មាន​កម្តៅ​ដល់​ទៅ៤២​អង្សា ភ្លើង​ឆេះ​ព្រៃ​នេះ​បាន​រាលដាល​លើ​ផ្ទៃ​ដី​ចំនួន​៤.៤៥២ហិចតា។

ក្មេង​ប្រុស​ម្នាក់​អង្គុយ​នៅ​លើ​ស្មា​របស់​ឳពុក​ខ្លួន ដើរ​កាត់​វាល​ផ្កា​ឈូក​រ័ត្ន ក្នុង​ពិធីបុណ្យ​ផ្កា​ឈូក​រ័ត្ន​ដែល​មាន​រយៈពេល​៣ថ្ងៃ នៅ​ក្នុង​ក្រុង Nogi ខេត្ត Tochigi ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦។

កីឡាករ​ហែល​ទឹក​ពី​អាស៊ី​ទៅ​អឺរ៉ុប​នៅ​ក្នុង​ដៃ​សមុទ្រ Bosporus ក្នុង​ពេល​ប្រកួត​ហែល​ឆ្លង​ទ្វីប Bosporus នៅ​ក្នុង​ក្រុង Istanbul ប្រទេស​តួកគី។

អ្នក​របាំ​សម្តែង​របាំ​ប្រពៃណី Danza de Los Zancos ដើម្បី​ឧទ្ទិស​ដល់​ Saint Mary Magdalene នៅ​តាម​ផ្លូវ​មួយ នៅ​ក្នុង​ក្រុង Anguiano ដ៏​តូច​មួយ​ ក្នុង​ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦។