រូបភាពជុំវិញពិភពលោក ២២ កក្កដា ២០២០
ភ្ញៀវទេសចរថតរូបនៅសារមន្ទីរជាតិកូរ៉េ ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ក្មេងប្រុសជនជាតិប៉ាឡេស្ទីនចាក់ទឹកលើក្បាលក្នុងទីក្រុង Khan Yunis ភាគខាងត្បូងតំបន់កាហ្សា។
បុរសម្នាក់លាងជម្រះផ្លូវដើរដែលពេញដោយគំនូរពណ៌បន្ទាប់ពីប៉ូលិស បានបំបែក«City Hall Autonomous Zone» ដែលគាំទ្រចលនា Black Lives Matter ក្នុង Manhattan ទីក្រុងញូវយ៉ក។
មនុស្សម្នាសំឡឹងមើលយន្តហោះ Qantas 747 ចុងក្រោយ ចាកចេញពីអាកាសយានដ្ឋានស៊ីដនីប្រទេសអូស្ត្រាលីខណៈដែលក្រុមហ៊ុន Qantas ផ្អាកការហោះហើររបស់ខ្លួនដោយសារវីរុសកូរ៉ូណា។
មនុស្សម្នាពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូរ៉ូណានៅតាមផ្លូវលក់ទំនិញក្នុងទីក្រុងប៉េកាំងប្រទេសចិន។
ផ្នូរដែលគេទើបតែជីកថ្មីៗសំរាប់សពដែលស្លាប់ដោយវីរុសកូរ៉ូណាក្នុងទីក្រុង San Salvador ប្រទេសអែលសាល់វ៉ាឌ័រកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០។
អ្នកជំនាញបក្សីបេឡារុសលោក Vladimir Ivanovski អាយុ៧៣ឆ្នាំ ឡើងដើមឈើមួយដើម្បីពិនិត្យមើលសំបុកសត្វកូនបក្សីមួយ ក្បែរភូមិ Kaziany។