រូបភាព​ជុំវិញ​ពិភពលោក ២២ កក្កដា ២០១៨

មនុស្ស​ម្នា​ប្រគុំ​តន្ត្រី​មួយ​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធីបុណ្យ Alphorn International Festival នៅ​ក្នុង​ក្រុង Nendaz​ ប្រទេស​ស្វ៊ីស។

អ្នក​របាំ​ម្នាក់​រាំ​របាំ Zancos នៅ​ទិវា​ Saint Mary Magdalene នៅ​ក្នុង​ក្រុង Anguiano ប្រទេស​អេស្ប៉ាញ។

អត្តពលិក​ប្រកួត​នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ការ​ប្រកួត​លោត​ផ្លោះ​របា Diamond League នៅ​ស្តាត​ London។

មនុស្ស​ម្នា​ផឹក​ស្រាបៀរ​ពី​កែវ​សម្រាប់​ដាក់​ត្រី​នៅ​ក្នុង​ការ​ប្រកួត​ផឹក​ស្រាបៀរ​មួយ​នៅ​ក្នុង​ក្រុង Hangzhou ខេត្ត Zhejiang ប្រទេស​ចិន កាលពី​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។

យន្តហោះ​ពន្លត់​អគ្គិភ័យ​មួយ​បាញ់​សារធាតុ​ម្យ៉ាង​ដើម្បី​ពន្លត់​ភ្លើង​ឆេះ​ព្រៃ Ferguson នៅ​ក្នុង​ព្រៃ Stanislaus National Forest ក្នុង​រដ្ឋ California កាលពី​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។

កីឡាការនី Ellia Green មក​ពី​អូស្ត្រាលី​ចាប់​បាល់​បញ្ចូល​ទី​នៅ​ពេល​ប្រកួត​ជាមួយ​នឹង​ក្រុម​របស់​សហរដ្ឋអាមេរិក នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​បាល់​ឱប​នារី​សម្រាប់​ពានរង្វាន់ Sevens World Cup នៅ​ក្នុង​ក្រុង San Francisco រដ្ឋ California កាលពី​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។

ទឹក​ជន់​លិច​នៅ​ក្នុង​ភូមិ​មួយ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់យ៉ាង​ខ្លាំង​ ដែល​បង្ក​ដោយ​ព្យុះ Son Tinh នៅ​ក្នុង​ខេត្ត Ninh Binh ប្រទេស​វៀតណាម។

កីឡាករ Leury Garcia របស់​ក្រុម Chicago White Sox លោត​ចាប់​គ្រាប់​បាល់​របស់​ក្រុម Seattle Mariners នៅ​ក្នុង​ការ​ប្រកួត​បាល់ Baseball មួយ​ កាលពី​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នៅ​ក្នុង​ក្រុង Seattle រដ្ឋ​វ៉ាស៊ីនតោន។

បេក្ខជន​ប្រកួត​ដណ្តើម​បាល់​ នៅ​ក្នុង​ការ​ប្រកួត​បាល់​ក្នុង​ភក់​មួយ​ដែល​មាន​ឈ្មោះ​ថា Wattoluempiade នៅ​ក្នុង​ក្រុង Brunsbuettel ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨។

កីឡាករ Xander Schauffele មក​ពី​សហរដ្ឋអាមេរិក​វាយកូនហ្គោល​ចេញ​ពី​ក្រហូង​ដី​មួយ​នៅ​ក្នុង​ការ​ប្រកួត British Open Golf Championship នៅ​ក្នុង​ក្រុង Carnoustie ប្រទេស​ស្កុតលែន។

អត្តពលិក​ហែល​ពី​អាស៊ី​ទៅ​អឺរ៉ុប​នៅ​ក្នុង​ដៃ​សមុទ្រ Bosphorus នៅ​ក្នុង​ការ​ប្រកួត​ហែល​ទឹក Bosporus Cross-Continental Swimming Race នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី។

មនុស្ស​ម្នា​រត់​នៅ​ក្នុង​ពិធីបុណ្យសព​របស់​លោក Suhail Ahmad Dar ដែល​ជា​យុទ្ធជន​សង្ស័យ​ម្នាក់​ ហើយ​បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​មួយ​ជាមួយ​នឹង​កងកម្លាំង​សន្តិសុខ​ នៅ​ក្នុង​ស្រុក Kulgam ប្រទេស​ឥណ្ឌា។