រូបភាព​ជុំវិញពិភពលោក ២១ កក្កដា ២០២០

មន្ត្រីសហព័ន្ធ​ប្រើគ្រាប់បែក​បំបែក​បាតុករ​ Black Lives Matter ខាងក្រី​តុលាការសហរដ្ឋអាមេរិក Mark O. Hatfield ក្នុង​ទីក្រុង Portland រដ្ឋ Oregon។

ស្ត្រីម្នាក់​ប្រើប្លាស្ទិកគ្របខ្លួន​នៅពេល​កំពុង​ដើរ​ក្រោម​ភ្លៀងក្នុង​ទីក្រុង​ញូវដែលីប្រទេសឥណ្ឌា។

ផ្កាឈូករត្ន័​រីក​ក្នុង​សួនផ្ការ​នៅ​ទីក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់​កាលពីថ្ងៃទីន២០ ខែកក្កដា ឆ្នាំ២០២០។

បុរស​ម្នាក់​ឈរ​ថត​រូប​ខ្លួ​នឯងនៅ​ច្រាំង​ទន្លេ Bagmati ក្នុង​ទីក្រុង Kathmandu ប្រទេស​នេប៉ាល់។

ក្រុមពន្លត់អគ្គិភ័យកំពុងពន្លត់ភ្លើង​នៅ​ហាយវ៉េ ៣៦ ដែលមាន​ចម្ងាយប្រមាណ៨គីឡូម៉ែត្រ​ពី​ទីក្រុង Susanville​ រដ្ឋកាលីហ្វ័រញ៉ាកាលពី​ថ្ងៃទី​២០ ខែកក្កដា​ ឆ្នាំ២០២០។

បុគ្គលិក​សុខាភិបាល​ម្នាក់​បន្តក់វ៉ាក់សាំង​ជំងឺស្វិតដៃជើង​ទៅក្មេង​ម្នាក់​ក្នុង​ទីក្រុង Lahore ប្រទេស​ប៉ាគីស្ថាន។

បុគ្គលិក​ស្លៀកឈុតការពារ​ជំងឺឆ្លង​កូរ៉ូណា​ បាញ់​ថ្នាំ​សម្លាប់មេរោគ​នៅ​មជ្ឈមណ្ឌល​ Sejong ក្នុង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាងត្បូង។