រូបភាព​ជុំវិញ​ពិភពលោក ២១ កក្កដា ២០១៧

ពលរដ្ឋ​នេប៉ាល់​ដុត​រូប​បីសាច​ Ghantakarna ដើម្បី​បណ្តេញ​វិញ្ញាណ​ខ្មោច​ព្រាយ​ ក្នុង​ពីធី​បុណ្យ​ Ghantakarna នៅ​ក្រុង​ Bhaktapur​ ប្រទេស​នេប៉ាល់។

សត្វ​ខ្លា​រខិន កំពុង​ចាប់​ត្រី​មួយ​​នៅ​ពេល​វា​ហែល​ក្នុង​ទី​ធ្លា​ក្នុង​សួន​សត្វ​ Pessac នៅ​ជាយ​ក្រុង​ Bordeaux ប្រទេស​បារាំង។

ស្ត្រី​ម្នាក់កំពុង​ហាល​ម្ទេស​នៅក្នុង​ភូមិ​មួយ​ក្នុង​ស្រុក Wuyuan ខេត្ត Jiangxi ប្រទេស​ចិន។

កីឡាការនី​អ៊ុយក្រែន​​សម្តែង​ក្នុង​ការ​លោត​ទឹក​ផ្នែក​ស្ត្រី​នៅ​ក្នុង​ការ​ប្រកួត​ពាន់​រង្វាន់​កីឡាលោត​ទឹក FINA World Championships លើក​ទី​១៧ ក្នុង​កីឡដ្ឋាន City Park ទីក្រុង​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី។

សត្វ​ស្វា​មួយ​ប្រភេទ​កំពុង​ដេក​នៅ​លើ​មែក​ឈើ​ក្នុង​ថ្ងៃ​ដ៏​សែន​ក្តៅ​មួយ​នៅ​សួន​សត្វ​ Zhengzhou ក្នុង​ខេត្ត Henan ប្រទេស​ចិន។

Cherish Johnson ដែល​ស្លៀក​ពាក់​ជាតួ​​ Sally នៅ​ក្នុង​រឿង The Nightmare Before Christmas និង​នាង​ Megan Severns ដែល​តែង​ខ្លួន​ជា​តួអង្គ Mystique ក្នុង​រឿង X-Men ថត​រូប​ជាមួយ​គ្នា​នៅ​ Comic-Con International នៅ​ទីក្រុង San Diego រដ្ឋ California សហរដ្ឋ​អាមេរិក។

សន្តិសុខ​ជាតិ​កំពុង​តម្រង់​កាំ​ភ្លើង​​នៅពេល​មាន​ការ​ប៉ះទង្គិច​គ្នា​មួយ​ជាមួយ​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​នៅ​លើ​ផ្លូវ​មួយ​ក្នុង​ទីក្រុង ការ៉ាកាស ប្រទេស​វេណេស៊ុយអេឡា។

កីឡាករ​រត់​អត្តពលកម្ម​ Esraa Gamal និង Alaa Abdelaziz កំពុង​ហ្វឹកហាត់​ដោយ​ពាក់​ស្បែក​ជើង​សម្រាប់ដើរ​លើ​ទឹកកក​ នៅ​លើ​ឆ្នេរ​ក្នុង​ទីក្រុង Alexandria ប្រទេស​អេហ្ស៊ីប។

ស្ត្រី​ម្នាក់​ដែល​មានបាំង​ឆ័ត្រ​​ កំពុង​ឈរ​នៅ​ជិត​វាល​មួយ​នៅ​ពេល​នាង​មើល​ការ​ប្រណាំង​កង់​ Tour de France ដែល​មាន​កីឡាករ Chris Froome របស់​អង់គ្លេស បាន​ជិះ​កាត់​ពី​មុខ​នាង​ ក្នុង​ជុំ​ទី​១៩។

ស្ត្រី​ម្នាក់​បី​កូន​តូច​របស់​នាង​ ឈរ​មើល​ភ្នំភ្លើង​ Mount Sinabung បញ្ចេញ​ផ្សែង​ដ៏​ក្រាស់​ ដែល​គេ​អាច​មើល​ឃើញ​ពី​ក្រុង Karo ប្រទេស​ឥណ្ឌូនេស៊ី។

សិល្បករ Catalin Badarau កំពុង​ស្ថិត​នៅ​ពីក្រោយ​ស្នាដៃ​របស់​លោក​ដែល​លោក​បាន​បង្កើត​ឡើង​នៅ​ក្នុង​សប្តាហ៍​នេះ។ វត្ថុ​សិល្បៈ​ចំនួន​១១ អំពី​រឿង​រន្ធត់ៗ​ដែល​កើត​ឡើង​នៅគុក Pitesti Prison ក្នុង​ភាគ​ខាង​ត្បូង​ប្រទេស​រូម៉ានី​ពី​ឆ្នាំ ១៩៤៩ ដល់ ១៩៥១ ត្រូវ​បាន​គេ​ដាក់​តាំង​ដើម្បី​បង្ហាញ​ដល់​អ្នក​ទស្សនា។

ទាហាន​សេះ​កូឡុំប៊ី ចូលរួម​ក្នុង​ក្បួន​ព្យុហយាត្រា​ដើម្បី​ប្រារព​ថ្ងៃ​ខួប​ទី​២០៧ នៃ​ការ​ទទួល​បាន​ឯករាជ្យ នៅ ទីក្រុងបូហ្គោតា ប្រទេស​កូឡុំប៊ី។

ស្ត្រី​ជន​ជាតិ​ប៉ាឡេស៊្ទីនម្នាក់ កំពុង​សូត្រ​ពាក្យ​ស្លោក​ឲ្យ​អ្នក​គោរព​ផ្សេង​ទៀត​ថា​តាម នៅ​ Damascus Gate ក្នុង​ទីក្រុងហ្ស៊េរុយសាឡិម ប្រទេស​អ៊ីស្រាអែល។