រូបភាព​ជុំវិញ​ពិភពលោក ២០ កក្កដា ២០១៨

អ្នកស្រី Evangeline Garcia កំពុង​ចែវ​ទុក​ដឹក​ជ្រូក​ទៅ​កន្លែង​មាន​សុវត្ថិភាព​នៅ​ភូមិ​លិច​ទឹក​មួយ ក្នុង​ទីក្រុង Quezon ជាផ្នែក​មួយ​នៃទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ភ្លៀងមូសុង​បាន​ធ្វើ​ឲ្យ​មាន​ព្យុះ​ ដែល​បណ្ដាល​ឲ្យ​មាន​ទឹក​ជំនន់​នៅ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ម៉ានីល និង​ខេត្ត​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​សាលា​រៀន​និង​កន្លែង​ធ្វើការ​ជា​ច្រើន​ត្រូវ​ផ្អាក។

ក្រុម​អ្នក​ប្រណាំង​កង់​កំពុង​បន្ត​ដំណើរ​ក្នុង​វគ្គ​ទី​១៣ នៃ​ការ​ប្រណាំង​កង់ Tour de France ដែល​មាន​ចម្ងាយ​សរុប ១៦៩.៥​គីឡូម៉ែត្រ ចេញ​ដំណើរ​ពី​ក្រុង Bourg d'Oisans ទៅ​ក្រុង Valence ប្រទេស​បារាំង។

ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​កំពុង​ដាក់​សំរាម​ដោយឡែក​ពី​គ្នា​ទៅ​តាម​ប្រភេទ នៅ​កន្លែង​ផលិត​ឡើង​វិញ​មួយ​ដែល​ដំណើរ​ការ​ដោយ​អង្គការ​ពុទ្ធសាសនា​​មិន​រក​ប្រាក់​កម្រៃ​មួយនៅ​ទីក្រុង​តៃ​ប៉ិក។ កោះ​តៃ​វ៉ាន់​ចាប់​ផ្តើម​ផលិត​ឡើង​វិញ​តាំង​ពី​មួយទសវត្សរ៍​មក​ហើយ ហើយ​បច្ចុប្បន្ន​នេះ ប្រទេស​នេះ​មាន​អត្រា​វត្ថុ​ផលិត​ឡើង​វិញ​៧០ភាគរយ។ នេះ​បើ​យោង​តាម​ព័ត៌មាន​ពី​រដ្ឋបាល​ការពារ​បរិស្ថាន។

អ្នក​ស្រី Agitu Idea Gudeta អាយុ ៤០ឆ្នាំ ជន​ជាតិ​អេត្យូពី កំពុង​ដើរ​តាម​សត្វ​ពពែ​របស់​ខ្លួន​តាម​ជ្រលង​ដង​ភ្នំ​នៅ​ Valle dei Mocheni ជិត​ទីក្រុង​ Trento ប្រទេស​អ៊ីតាលី។

ទិដ្ឋភាព​​មើល​ពី​លើ​នៃ​កន្លែង​រស់​នៅ​មួយ ដែល​មាន​មឈូស​មួយ​មាន​សាក​សព​ក្រៀម​ចំនួន​៣នាក់ ត្រូវ​បាន​គេ​រក​ឃើញ​នៅ ក្រុង Alexandria ប្រទេស​អេហ្ស៊ីប។

លោក ​Jihad Shawamrah ជន​ជាតិ​ប៉ាឡេស្ទីន កំពុង​ឈរ​នៅ​លើ​ផ្ទះ​របស់​គាត់​ដែល​ត្រូវ​បាន​កម្ទេច​ដើម្បី​បើក​ផ្លូវ​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ចូល​មក​តាំង​ទី​លំនៅ ក្រោយ​ពេល​លោក​បាន​ចាញ់​ក្ដី​នៅ​តុលាការ​អ៊ីស្រាអែល នៅ​ក្រុង​ Beit Hanina នៅ​ភាគ​ខាង​កើត​ទីក្រុង​ហ្ស៊េរុយសាឡិម។

រូប​ថត​ដែល​ថត​ដោយ​ប្រើ​កាមេរ៉ា​កំណត់​ពេល​យូរ ទៅ​លើ​ផ្លូវ​នៅ​លើ​ភ្នំ Gotthardstrasse ឆ្លង​កាត់ Schoellenenschlucht នៅ​ជិត​ភូមិ Goeschenen ប្រទេស​ស្វ៊ីស។