រូបភាពជុំវិញពិភពលោក ០២ កក្កដា ២០២០
រូបថតបញ្ចេញដោយនាយកដ្ឋានសេវាអគ្គិភ័យ បង្ហាញពីក្រុមអ្នកជួយសង្គ្រោះកំពុងសែងសាកសពជនរងគ្រោះនៃការបាក់ដីដែលទើបរកឃើញ នៅកន្លែងជីកយករ៉ែថ្លើមថ្មមួយកន្លែង ក្នុងតំបន់ Hpakant រដ្ឋ Kachin ប្រទេសមីយ៉ាន់ម៉ា។
ទាហានកូរ៉េខាងត្បូងបាញ់ថ្នាំសម្លាប់មេរោគដើម្បីជួយទប់ការរាលដាលជំងឺកូវីដ១៩ នៅក្នុងថ្នាក់រៀនមួយនៃសាលាបឋមសិក្សា Cheondong ក្នុងទីក្រុង Daejeon។
កសិករឥណ្ឌាប្រមូលសំណាបយកទៅស្ទូងក្នុងស្រែ នៅជាយក្រុង Prayagraj រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។
ក្រុមអ្នកមុជទឹកកំពុងសម្អាតកញ្ចក់បង្អួចអាង នៅសួនចិញ្ចឹមត្រី Tynemouth ក្នុងទីក្រុង Tynemouth នៅភាគខាងកើតនៃប្រទេសអង់គ្លេស។ សួនចិញ្ចឹមត្រីនេះនឹងបើកឡើងវិញនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីវិធនាការបិទប្រទេសដោយសារបញ្ហាកូវីដ១៩ ត្រូវបានដក។
វាលស្មៅ lavander នៅក្នុងទីក្រុង Puimoisson នៅភាគខាងត្បូងនៃប្រទេសបារាំង។
អ្នកស្រី Lily Hendrickx អាយុ ៨៣ ឆ្នាំដែលជាពលរដ្ឋរស់នៅផ្ទះគិលានុបដ្ឋាយិការប៊ែលហ្ស៊ិក ដែលគេដាក់ឈ្មោះថា Le Jardin de Picardie កំពុងឱប Marie-Christine Desoer ដែលជានាយកនៃអាគារសម្រាប់ស្នាក់នៅនេះ ដោយមានផ្លាស្ទិកជារបាំងដែលគេដាក់ដើម្បីការពារការចម្លងជំងឺកូវីដ១៩ នៅទីក្រុង Peruwelz ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១ កក្កដា ២០២០។
ទិដ្ឋភាពពីលើអាកាសបង្ហាញពីទេសចរម្នាក់ដើរកាត់បឹងឈូក នៅស្រុក Shuangxi ទីក្រុងតៃប៉ិថ្មី កោះតៃវ៉ាន់។
រូបភាពលោក Frederick Douglass ត្រូវបានឆ្លុះបញ្ចាំងទៅលើរូបចម្លាក់លោក Robert E. Lee នៅទីក្រុង Richmond រដ្ឋ Virginia សហរដ្ឋអាមេរិក។
បុរសម្នាក់កំពុងជិះស្គីលើទឹក នៅឆ្នេរសមុទ្រ New Brighton ក្នុងទីក្រុង Christchurch ប្រទេសនូវែលសេឡង់។